រុស្ស៊ីបង្ហាញ​ជំហរបន្តរឹត​ចំណងមិត្ត​ភាពនិង​កិច្ចសហ​ប្រតិបត្តិ​ការជា​មួយកម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីដែលត្រូវចប់អាណត្តិជាអ្នកការទូត បានបញ្ជាក់​ពីកិច្ចសហប្រតិបត្តិការ​យ៉ាងល្អ​ក្នុង​រយៈពេលជាង៨ឆ្នាំនៅក្នុងប្រទេស​កម្ពុជា  ។​ការបង្ហាញ​នេះ បានធ្វើឡើងក្នុងជំនួបសវនាការ សម្តែងការគួសម ជម្រាបលា​សម្តេច អគ្គមហា​ពញា​ចក្រី ហេង សំ រិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នេះនៅវិមាន​រដ្ឋ​សភា។

          លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច ហេង សំរិន បាន​ប្រា​ប់​ក្រុ​ម​អ្នកសារព័ត​មាននៅក្រោយជំនួប​នោះ​ថា លោក Alenander Ignatov​ឯកអគ្គរដ្ឋទូតសហព័ន្ធ​រុស្ស៊ីចប់អាណត្តិបានមានប្រសា​សន៍បង្ហាញស្មារតីចំពោះ​កិច្ច​​​សហ​ប្រតិបត្តិ​ការ របស់លោក​ក្នុង​ការបំពេញបេសកម្មជាឯ​កអ​គ្គ​រ​ដ្ឋទូតជាង៨ឆ្នាំ ហើយក្នុងបេសកម្ម​នេះដែរ​លោកមើល​ឃើញថា ប្រទេសកម្ពុជាមានការ​ភិ​វ​ឌ្ឍ​ន៍​រីកចំរើន​គួ​រឲ្យក​ត់​ស​ម្គា​ល់​។ ពិសេសទំនាក់​ទំនងរវាងប្រទេស​ទាំងពី២ កម្ពុជា​ និងសហ​ព័ន្ធរុស្ស៊ី​ ក៏បានរីកចម្រើនកាន់តែខ្លំាងក្លា ពីមួយ​ថ្ងៃ​ទៅ​មួ​យ​ថ្ងៃ។

          លោក កែវ ពិសិដ្ឋ បានឲ្យដឹងទៀតថា លោក ឯកអគ្គរដ្ឋទូតបានសាទរ​ចំពោះ​រដ្ឋាភិបាលក៏ដូចជាសម្តេច​ប្រធាន​រដ្ឋសភា ទទួលបានជ័យជំនះចំពោះការបោះឆ្នោត​កន្លង​មក។ ទោះបីជាលោកបញ្ចប់អាណត្តិជា​ឯកអគ្គ​រដ្ឋ​ទូត​នៅកម្ពុជាក្តី​ តែលោកបានសន្យា​ពង្រឹងពង្រីកកិច្ចសហប្រកិច្ចការលើកគ្រប់វិស័យជាមួយកម្ពុជា ទាំងរដ្ឋសភា និងផ្នែក កាទូត និងវិស័យ​ផ្សេ​ង​​​ៗទៀ​ត។​លោក បានឲ្យដឹងផងដែរថា នៅដើមខែធ្នូឆ្នាំ២០១៣នេះ គណៈប្រតិ​ភូរដ្ឋ​សភា​នៃសហព័ទ្ធរុស្ស៊ី នឹងមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយក្នុងដំណើរ​ទស្សន ​កិ​ច្ច​នោះ ក៏គ្រោងនឹង​ជួប​​​ជាមួយថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូប។ គណៈប្រតិភូនេះដឹកនំាដោយ​លោក Alexander Rutskoi ​អនុប្រធានទី១​រដ្ឋ​សភាសហព័ន្ធរុស្ស៊ី។ មិនត្រឹមប៉ុណ្ណោះ កន្លង​មក​ខាង​សភាកម្ពុជា​ មាន​ក្រុមមិត្តភាព និងក្រុមមិត្តភាពរុស្ស៊ីបាន​ធ្វើ​បេសកម្ម​ស្វែងយល់ពី​គ្នា​ទៅវិញទៅមក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តការឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ លោកសង្ឃឹមថា ក្នុងអាណត្តិថ្មីនៃអគ្គរដ្ឋទូតរបស់សហព័ន្ធរុស្ស៊ីប្រចំាកម្ពុជា​បន្តពី​លោក​នឹងកាន់តែ រឹត​បណ្តឹង​ចំណងសាមគ្គីភាពបន្ថែមទៀត។​អ្នកនាំពាក្សរូបនោះបន្តទៀតថា ក្នុងជំនួបសម្តែការគួសមនិងជម្រាបលានោះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមប្រជាជនកម្ពុជា បានសម្តែងនូវមោទនភាពក្រៃ​លែង​ចំពោះ​សមិទ្ធិផល​ទំាងឡាយ ដែលប្រសូត្រចេញពីកិច្ចខិតខំប្រឹងប្រែង​របស់ឯកអគ្គ​រដ្ឋទូតរុស្ស៊ីគ្រប់ជំនាន់ ក្នុងការពង្រឹងពង្រីក​កិច្ច​សហ​ប្រតិបត្តិការ ចំណងទូតនៃប្រទេស​និងប្រជាជន​ទំាងពីកម្ពុជា-រុស្ស៊ី ​ចាប់តំាងពីឆ្នាំ១៩៥៦មក។សម្តេចបន្ថែមថា ជាកាពិតណាស់ក្នុងអាណត្តិការទូតមានចំណុច​លេខធ្លោធំៗជា​ច្រើន ដែលលោក អាឡិចសាន់ដឺរ អ៊ីកណាតូវ និង​សហ​ការីបានបំពេញ ក្នុងការ រួមចំណែកអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ។ កម្ពុជាតែងតែចាត់ទុក​រុស្ស៊ីជាមិត្តល្អ​របស់​កម្ពុជា នៅគ្រប់កាលៈទេសៈ រាប់តំាងពីកម្ពុជាទើបតែបានរំដោះ រហូតដល់មានសុខសន្តិភាព ស្ថេរ ភាពនយោបាយ និងការអភិវឌ្ឍ។រដ្ឋសភា  រដ្ឋាភិបាលរុស្ស៊ី និងប្រជាជនករុស្ស៊ីបានរួមចំ ណែកយ៉ាងសកម្មក្នុង​ការស្វែរងសន្តិភាព​​ជូន​​ប្រជាជនកម្ពុជា ក្នុងក្របខណ្ឌអង្កកាសហប្រ​ជាជាតិ ។

ជាមួយគ្នានោះ សម្តេចប្រធាន បានសម្តែងអំណរគុណចំពោះសហព័ន្ធរុស្ស៊ី ដែល​បាន​ជួយបណ្តុះបណ្តាល ធនធាន​មនុស្សនៅកម្ពុជា តំាងពីសម័យអតីតសហភាពសូវៀត រហូតដល់បច្ចុប្បន្ន។ និស្សិតទំាងឡាយដែលទទួលបានការ​បណ្តុះបណ្តាល​កាលពីជំនាន់​មុនៗសព្វថ្ងៃបានក្លាយជាសមាជិករាជរដ្ឋាភិបាល មន្ត្រីរាជការ និងមន្ត្រីក្នុង​វិស័យ​ឯក​ជន​​ដែលអ្នក​ទាំងនោះបានរួមចំណែក​យ៉ាងសកម្មដល់ការអភិវឌ្ឍនាវាកម្ពុជា ។​ ជាក់ស្តែង​រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី បាន​ជួយ​ផ្តល់​​​អាហារូបករណ៍ និស្សិតកម្ពុជាចំនួន២៥កន្លែង​ជារៀងរាល់ឆ្នំា។សម្តេចប្រធានបញ្ជាក់ថា ខ្ញុំផ្ទាល់បាន​ដឹក​​​​នំាគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅ​ធ្វើទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីចំនួនពីដង ដែលលើកទី១ នៅឆ្នាំ​២០០៧ និងលើកទី ២ នៅឆ្នាំ២០០៩ ។ រដ្ឋសភាក៏បានធ្លាប់បានទទួលដំណើរទស្សនកិច្ចរបស់អនុប្រធានសភា​ឌូម៉ា​រុស្ស៊ី ចំនួនពីរដងផងដែរ ។ ដំណើរទស្សនកិច្ចនេះបានបង្ហាញឲ្យឃើញអំពីការយកចិត្ត ទុកដាក់ខ្ពស់ក្នុងការរឹត​បណ្តឹង​​​​​​ចំណងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា‑រុស្ស៊ី​និងអគុណដល់រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ដែលបាន​សម្រេចលុបបំណុល៧០ភាគរយ​នៃបំណុលសរុបដែលកម្ពុជាជំពាក់ហើយសង្ឃឹមថាបំណុលដែលសេសស​ល់ទំាង​ប៉ុន្មាន​​នឹងត្រូវបង្វែរទៅជាជំនួយសម្រាប់ការអភិវឌ្ឍន៍៕ ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

EDC ប្រកាសផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅតំបន់​មួយចំនួន ​នៅភ្នំពេញ ​ខេត្តកណ្តាល ​និងកំពង់ស្ពឺ​

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានប្រកាសពីការផ្អាក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [351]


​ ផលិតកម្មចិន​ផ្តើមថត​ខ្សែភាពយន្ត​ភាគខ្នាតធំរឿង ​ឥទ្ធិពលនៃស្នេហ៍​ នៅកម្ពុជា​

ខ្សែភាពយន្តភាគចិនខ្នាតធំ មានចំណងជើងថា (ឥទ្ធិពលនៃស្...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [347]


​ក្រសួងសុ​ខាភិបាល ​ចេញសារាចរហាមជក់ ​និង​បង្ហុយផ្សែងបារីនៅកន្លែង​ ធ្វើការនិងកន្លែងទីសាធារណៈ​

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​ ផ្សព្វផ្សាយ​សារាចរ​ស្ត...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [544]


កម្ពុជា នឹងធ្វើសមយុទ្ទ បាញ់គ្រាប់ពិត ក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញៈ យោងតាមការឲ្យដឹង ពី...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [345]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 296 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 551 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864228​ នាក់