ប្រទេសសេនីហ្កាល់៖ កាលពីថ្ងៃសៅរ៍កន្លងមកកងទាហានរបស់ប្រទេសសេនីហ្កាល់មួយក្រុមបាននាំគ្នារឹប
អូសកាប៉ាល់នេសាទដ៏ធំមួយរបស់ប្រទេសរូស្ស៊ីឈ្មោះ Oleg Navdenov ដែលបានធ្វើការនេសាទខុសច្បាប់លើ
ឈូងសមុទ្ររបស់ខ្លួន។ មន្រ្តីយោធារបស់ប្រទេសសេនីហ្កាល់បានមានប្រសាសន៍ថា ជនជាតិរូស្ស៊ីចំនួន ៦២
នាក់និងជនជាតិសេនីហ្កាល់ចំនួន ២០នាក់ដែលធ្វើដំណើរមកពីប្រទេស Guinea-Bissauគឺត្រួវបានឃុំឃាំងខ្លួន
ជាបណ្តោះអាសន្ន។ ភ្នាក់ងារសារព័ត៌មានរបស់រូស្ស៊ីបានអោយដឹងថា រដ្ឋាភិបាលរបស់ប្រទេសរូស្ស៊ី គឺបានរិះ
គន់យ៉ាងខ្លាំងដល់ការចាត់វិធានការចុះបង្រា្កបលើកាប៉ាល់នេសាទខាងលើនេះ។ រហូតមកដល់ពេលរដ្ឋាភិបា
លរបស់អាព្រិចខាងលិចគឺកំពុងតែចាត់វិធានការមួយយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់រាល់ការនេសាទខុសច្បាប់
មកលើឈូងសមុទ្រខាងលើនេះ ព្រោះថាវាគឺបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតត្រីតូចៗនៅក្នុងសមុទ្រនោះ។
លោក Haidar El-Aliបានមានប្រសាសន៍ថា កាប៉ាល់នេសាទខាងលើគឺតែងតែធ្វើការនេសាទជារឿយៗមក
លើដែនទឹករបស់ប្រទេសសេនីហ្កាល់។ លោក Haidar បានមានប្រសាសន៍បន្តទៀតថា ប្រទេសសេនីហ្កាល់ គួរតែផាកពិន័យលើកាប៉ាល់មួយគ្រឿងនេះចំនួន ៤១៤០០០ដុល្លារ ឬក៏ច្រើនជាងនេះ។ គួរបញ្ជាក់ផងដែរ
ថា កាលពីមុនគឺមានកាប៉ាល់នេសាទជាង ៥០គ្រឿងបានធ្វើការនេសាទ ខុសច្បាប់មកលើឈូងសមុទ្ររប
ស់ប្រទេសសេនីហ្កាល់។ រហូតមកដល់ថ្ងៃនេះនេះ អ្នកកាទូតរបស់ប្រទេសរូស្ស៊ី គឺកំពុងតែធ្វើការចរចារជា
មួយប្រទេសសេនីហ្កាល់អំពីបញ្ហាខាងលើនេះ។ ដោយ៖ តុលា