​ឯកឧត្តម ប្រាក់ ​សុខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​បកស្រាយ​ពីការកំណត់​តម្លៃ​សេវា​ទូរស័ព្ទ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីថ្មីនៃ​ក្រសួង​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ធ្វើ​សន្និសីទកាសែត​មួយកាលពីវេលា​ម៉ោង​៣រសៀល ​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​ធ្នូ​ ម្សិលមិញនេះ ដើម្បី​ពន្យល់​ពី​ការកំណត់ ថ្លៃ​អប្បបរមា​សេវា​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត អចល័តនិង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ ដើម្បី​ឲ្យ​អតិថិជន ​អ្នក​ប្រើប្រាស់​ សេវា​ទូរស័ព្ទ​នៅ​កម្ពុជា​ទាំង​អស់​បាន​យល់​ពី​ការ​កំណត់​ថ្លៃ​នេះ។​

ថ្លែងនៅទីស្ដីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្បែរវត្ដភ្នំ លោករដ្ឋមន្ត្រី ក្រសួង​ប្រៃស​ណីយ៍ បាន​ថ្លែង​ឱ្យដឹងថា ​មូលហេតុ​ចម្បង​ ៤​យ៉ាង ដែល​បាន​រុញច្រាន​ ឲ្យ​មាន​ការ​កំណត់​តំលៃ​អប្ប​បរមា​នេះ ដែល​រួម​មាន ទី​មួយ គឺ​ដើម្បី​ទប់ស្កាត់​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់។ ទី​ពីរ ធានា​គុណ​ភាព​សេវាកម្ម​ឲ្យ​មានការ​កើនឡើង។ ទី​បី ធ្វើ​ឲ្យ​តម្លៃ​មូលដ្ឋាន​មាន​លក្ខណៈ​សមរម្យ។ និង​ទី​បួន ធានា​ចំណូល​​រដ្ឋ​ឲ្យ​មាន​ស្ថិរភាព ពីព្រោះ​រយៈពេល​៥​ឆ្នាំ​កន្លងមក ចំណូល​រដ្ឋ​ដែល​បាន​មកពី​វិស័យ​ទូរគម​នា​គមន៍​មាន​ការ​ធ្លាក់ចុះ។

រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍រូបនេះ បានបំភ្លឺទៀតថា ការ​ដែល​ស្ថាប័ន​ខ្លួន​លូក​ដៃ​ក្នុងការ​ធ្វើ​បញ្ញត្តិ​កម្ម​តម្លៃ​សេវា​ទូរស័ព្ទ គឺ​ដើម្បី​ទប់ស្កាត់​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ និង​ដើម្បី​ធានា​ផលប្រយោជន៍​យូរអង្វែង​ដល់​អតិថិជន ក្រុមហ៊ុន​ទូរស័ព្ទ និង​អ្នកវិនិយោគ​។​

លោក ប្រាក់ សុខុនស្តីពី​ការសម្រេច​របស់​ រាជរដ្ឋាភិបាល ទាក់ទង​នឹង​បញ្ញត្តិ​កម្ម​លើ​សេវាកម្ម​ទូរស័ព្ទ  ដែល​ការដាក់​ឲ្យ​ដំណើរការ​សេចក្តីប្រកាស​អន្តរក្រសួង​លេខ​២៣២ រវាង​ក្រសួង​ប្រៃសណីយ៍ និង​ក្រសួង​សេដ្ឋកិច្ច​។ សេចក្តីជូនដំណឹង តម្រូវឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទចល័​តទាំងអ​ស់​មិន​ត្រូវ​ផ្តល់​ទឹកប្រាក់​ បន្ថែម ដែល​នាំ​ឲ្យ​អត្រា​ការហៅ​ចេញ​ក្នុង​ប្រព័ន្ធ​តិចជាង​៤.៥​សេន​/​ដុល្លារ​ ក្នុង​មួយ​នាទី និង​តម្លៃ​ហៅ​ចេញ​ក្រៅ​ប្រព័ន្ធ​ទាប​បំផុត​៥.៩៥​សេន​ដុល្លារ ក្នុង​មួយ​នាទី​។

គួរ​រំលឹកដែរថា កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅនេះ ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​សម្រេច​ដាក់​ឲ្យ​ដំណើរការ​នូវ​សេចក្ដីប្រកាស​អន្តរក្រសួង លេខ ២៣២ រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយបាន​កំណត់​ឲ្យ​ក្រុមហ៊ុន​បំរើសេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា មិនត្រូវ​អនុញ្ញាត​ឲ្យ​គិតលុយ ឬក៏​ផ្ដល់​លុយ​បន្ថែម​ដែល​បណ្ដាល​ឲ្យ​អត្រា​តម្លៃ​តេ​ចេញ​ក្នុង​ប្រព័ន្ធ​តិចជាង៤,៥សេន​ក្នុង​មួយ​នាទី​នោះទេ។

យ៉ាងណាក៏​ដោយ លោក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ បានបញ្ជាក់​ថា ​នេះ​គ្រាន់​តែ​ជា​វិធានការ​បណ្តោះ​​អាសន្ន​ប៉ុណ្ណោះ ពីព្រោះ​ស្ថាប័ន​របស់​លោក​ត្រូវ​ជួបប្រជុំ​ជាមួយ​អ្នកជំនាញ​ជាតិ អន្តរជាតិ នា​ពេលខាងមុខ​ទៀត ​ដើម្បី​កំណត់​គោលការណ៍​មួយ​ច្បាស់​លាស់។

ដោយឡែក ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុឯណោះវិញនោះ បានបង្ហាញពីតួលេខចំនួនអ្នកប្រើ​ប្រាស់ទូរស័ព្ទនៅកម្ពុជា​ថា
អត្រា​​​អ្នក​ប្រើប្រាស់​ទូរ​ស័ព្ទ​មាន​ការ​កើន​ឡើងពី​១​ឆ្នាំ ទៅ​១​ឆ្នាំ។ ដោយកាល​ពី​​ឆ្នាំ ២០០៨ កន្លងទៅ គឺមាន​អ្នក​ប្រើលេខទូរស័ព្ទ ប្រមាណ​​​ជា៣​លាន​៨​សែន​នាក់ ហើយ​នៅក្នុងឆ្នាំ ២០១២ អត្រា​ជាវ​លេខទូរស័ព្ទ បាន​ហក់​ឡើង រហូត​ដល់ ១៩លាន​លេខ។ ប៉ុន្តែ​បើ​គិត​ត្រឹម ១១ខែ ក្នុង​ឆ្នាំ២០១៣ ពន្ធ​រដ្ឋ​គ្រប់​ប្រភេទ ដែល​បាន​មក​ពី​សេវា​ទូរស័ព្ទ​នេះ គឺ​មាន​តែ៨០លាន​ដុល្លា​​​ប៉ុណ្ណោះ​៕ ​ដោយ ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [1009]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [919]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [774]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [777]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [867]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អំពើ​ហឹង្សា​នៅប្រទេស​អេហ្ស៊ីប​​ឆក់​យក​ជីវិត​​មនុស្ស​​ ១១នាក់​​

ប្រទេសអេហ្ស៊ីប៖ នៅក្នុងរយះពេលចុងក្រោយនេះ អំពើហឹង្ស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [413]


​រដ្ឋាភិបាល​កម្ពុជា​នឹង​បើក​ដំណើរ​ឡើងវិញ​នូវ​ការសុំ​កូន​ទៅរស់​នៅ​ក្រៅ​ប្រទេស​ ក្នុងឆ្នាំ២០១៤

ភ្នំពេញ៖ រដ្ឋាភិបាលរបស់ក​ម្ពុជាគ្រោងនឹងបើកឲ្យ​ដំណើ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [404]


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [699]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 324 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 580 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864257​ នាក់