​ក្រុមអ្នក​ស្រាវជ្រាវ​នានា​នៅ​កម្ពុជា​កំពុង​ព្រួយ​បារម្ភ​ពីបញ្ហា​អស្តិ​សុខ​ក្នុង​សង្គមកម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ក្រុមអ្នកជំនាញស្រាវជ្រាវពីការប្រឈមនានាលើសន្តិសុខមនុស្ស ​បានបង្ហាញពីការព្រួយ​បារម្ភ​​​ចំ​ពោះ​ស្ថាន​ភាពបច្ចុប្បន្នក្នុងសង្គមកម្ពុជា ដែល​​​​​​នឹងអាចជះ​ឥទ្ធិពលអាក្រក់​ដល់​សន្តិ​សុខ​សុវត្ថិ​ភាព​​​​របស់ប្រជាពលរដ្ឋបើ​ទោះ​បីជា​ប្រ​​ទេស​ជា​តិ​មាន​សន្តិភាពក៏ដោយ។ក្រុមអ្នកជំនាញស្រាវជ្រាវទាំងស្ថាបន័រដ្ឋ និងខាងអង្គការ​ក្រៅ​រដ្ឋា​ភិបាលបាន​បើក​​ការពិភាក្សាជា​បន្ទាន់មួយ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកបញ្ហា​ប្រឈមនានានៅក្នុង​សង្គមកម្ពុជា​នឹង​លើកជា​អនុ​សាស​​​ន៍​​ដាក់ជូនរាជរដ្ឋាភិបាលធ្វើការដោះស្រាយ​សំដៅធានាពលរដ្ឋ​រស់នៅប្រកបដោយ​សុវត្ថិភាព​និង​​គ្មាន​​​​​ការ​ភ័យ​ខ្លាច។ កិច្ចពិភាក្សានេះបានធ្វើឡើងចំពេលដែលប្រទេសកម្ពុជាកំពុងជួបបញ្ហាការតវ៉ាស្ទើរជា​រៀង​រាល់ថ្ងៃ​ពីក្រុមបាតុ​ករ​ពាក់ព័ន្ធនឹងរឿងជំលោះដីធ្លី និងស្ថានភាពនយោបាយក្រោយពេលបោះឆ្នោត ដែលនេះជា​ផ្នែក​មួយ​ធ្វើឲ្យ​ពលរដ្ឋ​មាន​ការភ័យខ្លាចផងដែរ។

​ថ្លែងក្នុងសិក្ខាសាលាស្តីពីការប្រឈមនានាលើសន្តិសុខមនុស្សនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែ​ធ្នូ ២០១៣​ នៅ​សណ្ឋា​គារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ លោក ពូ សុធីរៈ នាយកវិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និងសន្តិ​ភាព មានប្រសាសន៍ថា នេះជាការចាំបាច់មួយដើម្បី​ឲ្យមាន​ការ​ដោះ​ស្រាយ​​​​​​ជា​បន្ទាន់ បើមិនដូច្នោះ​ទេបញ្ហាប្រឈម​ដែលកំពុងតែកើតឡើងនេះ នឹងកាន់តែជះ​ឥទ្ធិ​ពល​អាក្រក់​ខ្លាំងឡើងដល់អសន្តិសុខមនុស្សជាតិដូចជា៖ បញ្ហាវិស័យ​សេដ្ឋកិច្ច, ការលុបបំបាត់ភាពក្រីក្រ,​ការ​បាត់បងដីធ្លី, ការថែទាំសុខភាព, អំពើពុករលួយ, និងវិស័យតុលាការជាដើម។លោកបញ្ជាក់ថា គំនិតនៃការផ្តល់កិច្ចការពារដល់ប្រជាពលរដ្ឋនេះ គឺជាការទទួល​ខុសត្រូវ​ជា​ចម្បង​របស់រដ្ឋដែល​ត្រូវ​​មានដំណោះស្រាយនិងចាត់វិធានការណ៍សមស្រប។លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​របស់​ទីស្តី​​ការ​គណៈ​រដ្ឋមន្រ្តី​កម្ពុជា បាន​ច្រាន​ចោល​នូវ​ចំនុចមួយចំនួនដែលបានលើកឡើងខាងលើនេះ ហើយបញ្ជាក់ថា រាជ​រដ្ឋាភិបាល​កំពុង​ខិត​ខំ​លើក​ស្ទួយ​ធ្វើឲ្យស្ថានភាពទាំងនោះកាន់តែប្រសើរឡើង។

លោកបានពន្យល់ថា  ចំពោះវិស័យសេដ្ឋកិច្ចនៅកម្ពុជាកំពុងតែមានកំណើនទៅមុខដូច្នេះ​សន្តិ​សុខ​​​​​មនុស្ស​ទៅ​នឹង​វិស័យសេដ្ឋកិច្ចគ្មានការបរម្ភទេ ចំណែកលើវិស័យតុលាការ និងវិស័យដីធ្លីរាជរដ្ឋាភិបាល​កំពុង​ធ្វើការកែទម្រង់ហើយ ដើម្បីឲ្យពលរដ្ឋរស់នៅដោយគ្មានការភ័យខ្លាច​នឹងទទួល​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​​ពេញលេញ។ដោយឡែកទាក់ទងនឹង​បញ្ហាសន្តិសុខមនុស្សទៅស្ថានភាពនយោបាយនាពេលបច្ចុប្បន្ននេះ រាជ​រដ្ឋា​​ភិ​បាលក៏កំពុង​ព្រួយបារម្ភដែរដោយ​ហេតុ​ថាសេរីភាពនៃការបញ្ចេញយោបល់មានគ្រប់គ្រាន់ ប៉ុន្តែ​ទិដ្ឋ​ភា​ព​នៃការបញ្ចេញ​មតិបានហួសពី​ដែនច្បាប់​ដែល​បាន​កំណត់​ដោយមានគណ​បក្ស​នយោ​បាយនិង​​​​អង្គ​ការ​មួយចំនួនបានអនុវត្ត​ល្មើសហើយយក​ប្រជាពលរដ្ឋធ្វើជា​ខែល​ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន។សូមបញ្ជាក់ថា កិច្ចពិភាក្សារយៈពេលពេញមួយថ្ងៃនេះ នឹងប្រមូល​យកបញ្ហា​ប្រឈមធំៗ​ដែលត្រូវ​បាន​​​​រក​ឃើញយកទៅបោះពុម្ភផ្សាយចែកជូនដល់សាធារណៈជន និងថ្នាក់ដឹកនាំគ្រប់​ក្រសួង​ស្ថាប័ន ​របស់​​រដ្ឋ ដើម្បីធ្វើការកែលម្អឱ្យល្អប្រសើរឡើងវិញ៕ ដោយ ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ជប៉ុននឹ​ង​បញ្ជូន ​អ្នកជំនាញ​ការមកជួយ​ ធ្វើកំណែ​ទម្រង់ការ ​បោះឆ្នោត​នៅកម្ពុជា ​ក្នុងពេល​ឆាប់ៗ​​

ភ្នំពេញ៖ តំណាងអង្គទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [373]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 554 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1537 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865214​ នាក់