មនុស្សជាច្រើនបានបាត់ខ្លួននៅក្នុងព្យុះទីហ្វុង Wutip
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 

ប្រទេសចិន៖ សារព័ត៌មានប្រទេសចិនបានអោយដឹងថា មនុស្សយ៉ាងហោចណាស់ ៧០នាក់បានបាត់ ​​ខ្លួនបន្ទាប់ពីព្យុះទីហ្វុងបានធ្វើអោយទូកនេសាទបីបានលិចនៅក្នុងសមុទ្រចិន ភាគខាងត្បូង។ សារព័ត៌មាន ​ស៊ិនហ៊ួបានប្រាប់អោយដឹងថា កាលពីថ្ងៃអាទិត្យ​ទូកចំនួនប្រាំ ដែលបានដឹកអ្នកដំណើរជាង ១៥០ នាក់ត្រូវ ​​បានខ្យល់ព្យុះទីហ្វុង Wutip បោកបក់យ៉ាងខ្លាំង។ ប្រតិបត្តការជួយសង្រ្គោះកំពុងតែចាប់ផ្តើមហើយបានរាយ ​​ការណ៍ថា មនុស្ស១៤នាក់ត្រូវបានរកឃើញ។ កាលពីថ្ងៃច័ន្ទខ្យល់ព្យុះបានធ្វើអោយមានការបាក់ដីយ៉ាងខ្លាំង ​​នៅវៀតណាមកណ្តាល ហើយមនុស្សជាច្រើននាក់ត្រូវបានជម្លៀសចេញពីទីនោះ។ ​​

មន្រ្តីប៉ូលីស បានបន្តទៀតថាទូកនេសាទទាំងនោះបានបើកបរទៅកាន់កោះ Paracel ដែលមានចំងាយ ​​ប្រហែលជា ៣៣០គីឡូម៉ែតពីឈូងសមុទ្រចិនភាគខាងត្បូង។ សារព័ត៌មានចិនបានបន្តទៀតថាទូក ​​ទាំងបីត្រូវបានលិចកាលពីថ្ងៃអាទិត្យ។ មន្រ្តីប៉ូលីសបាននិយាយទៀតថាមាននាវាសង្រ្គោះយ៉ាងហោច​​
ណាស់ ១០គ្រឿងនិងឧទ្ធម្ភាគចក្រ ៦គ្រឿងគឺកំពុងតែចេញដំណើរទៅកន្លែងកើតហេតុនោះ។ កាលពី​​
ថ្ងៃច័ន្ទ ប្រទេសវៀតណាមបានជួបគ្រោះទឹកជំនន់និងការបាក់ដីយ៉ាងខ្លាំងដែលបណ្តាលមកពីទីហ្វុង Wutip។​​អ្នកព្យាករណ៍បានអោយដឹងថា  ព្យុះទីហ្វុងនេះនឹងនាំមកទឹកភ្លៀងយ៉ាងខ្លាំង រីឯល្បឿន  ខ្យល់វិញឡើងដល់ ​​១៥០គីឡូម៉ែតក្នុងមួយម៉ោង។ អ្នករាយការណ៍បានបន្តទៀតថា អ្នកស្រុកជាង  ៤០០០០នាក់ បានចេញពីទី ​នោះដោយសុវត្ថិភាព។ កាលពីសប្តាហ៍មុន ព្យុះទីហ្វុង Usagi បានសំលាប់ មនុស្សជាង ២៥នាក់ នៅក្នុង ​ប្រទេសចិននិងប៉ះពាល់ដល់ប្រជាជនជាង  ១ម៉ឺននាក់នៅក្នុងតំបន់ដីគោក។  ព្យុះនេះបានធ្វើអ្នកដំណើរ ជាច្រើននាក់ត្រូវខកចិត្តយ៉ាងខ្លាំងដែលធ្វើអោយពួកគេមិនអាចទៅចូលរួមក្នុងពីធីបុណ្យជាតិក្នុងរដូវស្លឹក ​​ឈើជ្រុះបាន។ ដោយ៖ តុលា​​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1125]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [952]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [961]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1056]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អង្ករក្រអូបកម្ពុជា​ឈ្នះលេខ១​ម្តងទៀត​ហើយក្នុង​ការប្រកួត​រសជាតិអង្ករ​ទូទាំងពិភព​លោក ​

ភ្នំពេញ៖ ​អង្ករក្រអូបរបស់កម្ពុជា ​បានឈ្នះលេខ១​ទៀត...អានបន្ត

កសិកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [465]


​មន្ត្រី​រៀប​ចំការបោះឆ្នោត​ និង​អ្នក​តាម​ដាន​ការបោះឆ្នោត​ទទួល​ការ​បណ្តុះបណ្តា​ពី​ គ ជ ប​

ភ្នំពេញ៖ មន្រ្តីរៀបចំការបោះឆ្នោត គ ជ ប រាជធានី ក្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [961]


កម្ពុជានៅមិនទាន់​មានពេទ្យគ្រប់​គ្រាន់ផ្នែកព្យា​បាលដោយចលនា​

សមាគមផ្នែកព្យា​បាលដោយ​ចលនានៅកម្ពុជា ​បានស្នើឲ្យក្រ...អានបន្ត

វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [747]


ក្រឡាប់​រថភ្លើង​នៅក្នុង​ទីក្រុង​ New​ York​ ឆក់​យក​ជីវិត​មនុស្ស​ ៤នាក់​

សហរដ្ឋអាមេរិក៖ កាលពីល្ងាចម្សិលមិញ វេលាម៉ោង ៥និង៥៤ន...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [755]


បុរសវ័យ៧០ឆ្នាំម្នាក់បង្ខំចិត្ដបញ្ចប់ជីវិត ខ្លួនឯងដោយសារជំងឺរ៉ាំរ៉ៃ

បុរសវ័យ៧០ឆ្នាំម្នាក់បង្ខំចិត្ដបញ្ចប់...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [384]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 74 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 156 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039423​ នាក់