ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២កក្កដា២០១៣សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហា
ផ្ទៃបានបញ្ជូនជនជាតិចិនតៃវ៉ាន់២នាក់និងចិនដីគោកម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញខណៈដែលពួក
គេបានជាប់ពាក់ព័ន្ធក្នុងអំពើជួញដូរគ្រឿងញៀនប្រមាណជិត១គីឡូក្រាមដែលបង្ក្រាបបាននៅផ្ទះសំណាក់
សំណាងល្អសង្កាត់អូឡាំពីកខណ្ឌចំការមន។
ជាជនជាតិចិនទាំង៣នាក់ មានឈ្មោះ ១-ឈ្មោះឡយ៉ុងម៉ិញភេទប្រុសអាយុ២៨ឆ្នាំជនជាតិចិនដីគោកស្នាក់
នៅផ្ទះជួលលេខ៤៤ផ្លូវទី២ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានភ្នំពេញ។ ២-ឈ្មោះចាង
វិនថុន ភេទប្រុសអាយុ៣៥ឆ្នាំស្នាក់នៅផ្ទះជួលជាមួយឈ្មោះឡយ៉ុងម៉ិញ៣-ឈ្មោះលីគឹមស៊ាងភេទប្រុស
អាយុ៥១ឆ្នាំជនជាតិចិនតៃវ៉ាន់ជាជាងចម្លាក់ស្នាក់នៅផ្ទះសំណាក់ឡាក់គីស្តាសង្កាត់បឹងព្រលិត ខណ្ឌ៧
មករា។
បន្ទាប់ពីបានបើការស៊ើបអង្កេតបឋមរួចហើយសមត្ថកិច្ចមិនត្រូវបានឃាត់ខ្លួនពួកគេនោះឡើយទើបនៅព្រឹក
ថ្ងៃទី២២កក្កដានេះសម្រេចបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការចោទប្រកាន់
ជាផ្លូវការនិងសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នរង់ចាំបើកសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ៖ ស្រីផល