ឥណ្ឌូនេស៊ីសំឡឹង​​ឃើញសក្តានុពល​​កម្ពុជាលើវិស័យ​​កសិកម្មនិងទេសចរណ៍​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ​ប្រ​ទេស​​​ឥណ្ឌូ​នេស៊ីកំពុងសំឡឹងឃើញសក្តានុពលកម្ពុជាលើវិស័យទេសចរណ៍ និង​កសិកម្មនៅពេល​ប្រទេស​មួយនេះ មិនទាន់មានទំនាក់ទំនង​ពាណិជ្ជកម្មទ្វេភាគីជាមួយ​ប្រទេស​កម្ពុជា​ណាមួយជាដុំកំភួននៅឡើយ។លោក កែវ ពិសិដ្ឋ នាយខុទ្ទការល័យសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានឲ្យ​អ្នកសារ​ព័ត៌​មានដឹងនៅក្រោយ​ជំនួបនោះថា ក្នុងជំនួបជម្រាបលាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី​២៥ ខែធ្នូ​ម្សិល​​​មិញ លោក Seohardjono Sastromihardjo ឯកអគ្គ​រដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃ​សា​ធារ​ណ​រដ្ឋឥណ្ឌូនេស៊ី​ប្រចាំនៅកម្ពុជា ដែលត្រូវ​បញ្ចប់​អាណត្តិ​​​នៅកម្ពុជា បានបញ្ជាក់ថា ប្រទេស​ឥណ្ឌូនេស៊ីបានសំឡឹង​ឃើញ​សក្តានុពល​នៃ​​​វិស័យ​ទេស​ចរណ៍ និងកសិកម្មរបស់ប្រទេសកម្ពុជា។ ការចាប់អារម្មណ៍របស់ប្រទេសឥណ្ឌូនេស៊ី​​ទៅ​​លើ​​វិស័យ​ទាំង​ពីរ​​​នេះ ​គឺដោយសារឥណ្ឌូនេស៊ី​មើល​ឃើញថា វិ​ស័យ​​ទេសចរណ៍នៅ​កម្ពុជា គឺមាន​លក្ខណៈ​​​បែប​​ធម្ម​​ជាតិ ចំណែក​ឯវិស័យកសិកម្ម គឺអង្កររបស់​កម្ពុជា​​​​មាន​គុណភាពខ្ពស់ រស់ជាតិឆ្ងាញ់។

          តាមប្រសាសន៍របស់លោក កែវ ពិសិដ្ឋ គឺលោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានជម្រាបជូន​សម្តេច​​ពញាចក្រី ហេង សំរិន ថា កាលពីមុនមានប្រជាជនឥណ្ឌូនេស៊ីមករស់នៅកម្ពុជាប្រមាណ​៧០០​​​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​មកទល់នឹង​ពេល​បច្ចុប្បន្ននោះ គឺមានការកើនឡើងប្រហែលជា១២០០នាក់។ កំណើននេះ គឺដោយសារ​ប្រទេសកម្ពុជាមាន​​សុខ​​សន្តិ​ភាព មានសុវត្ថិភាព ដែលបង្កលក្ខណៈងាយ​​ស្រួល​ក្នុង​ការប្រកបរបរអាជីវកម្ម។ដោយឡែក ក្នុងរយៈពេល​បួន​ប្រាំ​​ឆ្នាំចុងក្រោយនេះ ទំហំដោះ​​ដូរ​ពាណិ​ជ្ជ​​កម្មទ្វេភាគី​រវាង​ ឥណ្ឌូ​​នេស៊ី និងកម្ពុជា គឺមានប្រាក់ជាង៣០០​​​លានដុល្លារ​​អាម៉េរិក ដោយបាន​​កើន​​​ឡើងចំនួន​​១៥​ភាគ​រយ។ ទន្ទឹមគ្នានេះ ចំនួនវិនិយោគិនពីប្រទេសឥណ្ឌូនេស៊ីមកកាន់​​ប្រទេស​​​​​កម្ពុជា ក៏មានការកើនឡើង​ផងដែរ។លោកបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី ចង់​បង្កើត​ឲ្យ​មានការ​ហោះ​​ហើរ​ដោយ​​ត្រង់ពី​កោះបាលី នៃប្រទេសឥណ្ឌូនេ​​ស៊ី មក​កាន់​​​​​​​​​​ខេត្តសៀមរាប ក្នុងបំណង​ដើម្បី​ជាគោល​ដៅ​​បង្កើន​ចំនួន​ទេសចរ​​​ឥណ្ឌូ​​នេ​​​ស៊ី​​​​​​មកទស្សនានៅទីក្រុងសៀមរាបឲ្យបានច្រើនផង ក៏ដូចជា​ដើម្បី​ស្រូប​​យកចំនួនភ្ញៀវទេសចរ​ពី​ប្រទេស​កម្ពុជាទៅកាន់កោះបាលីដោយផ្ទាល់ ពោលគឺដើម្បី​បង្កើន​​គោលដៅទេសចរណ៍​ឲ្យគ្នាទៅ​វិញទៅមក។

          ទាក់ទងនឹងការទិញអង្កររបស់កម្ពុជាវិញ លោក Seohardjono បានបញ្ជាក់ថា មូលហេតុ​​ដែល​​នាំ​ឲ្យ​ប្រទេស​​​​​ឥណ្ឌូ​​​​​នេ​ស៊ី​​​បានចុះហត្ថលេខា​លើអនុសារណៈ​​យោគ​យល់​​គ្នា(MoU)ក្នុងការទិញអង្ករពី​កម្ពុជា គឺដោយសារ​កម្ពុជា​​មាន​​អង្ករលើសពីតម្រូវការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយអាចសល់នាំចេញ​ទៅ​​ក្រៅប្រទេសបានយ៉ាងច្រើន។ កម្ពុជា ជា​​ប្រទេសមួយក្នុងសហគមន៍អាស៊ាន ដែលញ៉ាំងឲ្យ​ប្រទេស​ឥណ្ឌូ​​នេស៊ី​មិន​​ចាំបាច់​​ទៅ​​រកទិញ​​អង្ករ​​ពី​ប្រទេស​ណា​​ដែលនៅឆ្ងាយពីតំបន់នោះឡើយ។

          កាលពីឆ្នាំ២០១២ ប្រទេស​ឥណ្ឌូ​​នេស៊ី បានហត្ថលេខា​លើMoUទិញអង្ករពី​កម្ពុជា​ចំនួន​១សែន​តោន នៅក្នុង​​១ឆ្នាំៗលាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការ​រវាងកម្ពុជា និង​​ប្រទេស​​ឥណ្ឌូ​​នេស៊ី នឹងត្រូវបានបន្តពង្រឹង និងពង្រីកឲ្យកាន់តែមានលក្ខណៈ​​ល្អ​​ប្រសើរ​​​ជាងនេះទៀត។ប្រទេស​ឥណ្ឌូ​​នេស៊ី បានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្វែងរក​សន្តិ​ភាព​ជូន​មាតុភូមិ​កម្ពុជា ដោយបានដើរតួជា​​អាជ្ញាកណ្តាល​ឲ្យអតីតភាគីជម្លោះកម្ពុជាចូលរួមតុចរចាសន្តិភាព។ ប្រទេស​នេះ បាននាំមកនូវកិច្ចព្រមព្រៀង​ទីក្រុងប៉ារីសឆ្នាំ​១៩៩១។ ជាបន្តបន្ទាប់មក ប្រទេសនេះ ក៏បានចូល​រួម​ចំណែកអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាដូចជា៖ ជំនួយអភិវឌ្ឍន៍​ធនធានមនុស្ស ជំនួយលើកកម្ពស់​សមត្ថ​ភាពកងទ័ព ជំនួយផ្នែកកសិកម្ម និងជំនួយដល់ជនរងគ្រោះដោយទឹកជំនន់ ជាដើម៕ ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​គង់ ច័ន្ទស្រីមុំ ​ធ្វើឲ្យប្រុស​ៗនៅ​ដែនដី​អូស្រា្តលី​ទន់ទឹងរង់ចាំ​

ភ្នំ​​ពេ​ញៈ ​ ខណៈដែលត្រៀមចេ​ញទៅ​សម្តែង​លើទឹ​កដីប្រ...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [799]


ក្រុមពាណិជ្ជ​កម្ម​អន្តរជាតិ​ អំពាវនាវ​ឲ្យរួមគ្នា​ប្រឆាំងទំនិញ​ក្លែងក្លាយ​ឆ្លងដែន​នៅតំបន់​អាស៊ាន​

ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្មកម្ពុជា និង​​សមាគម​បណ្ត...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [534]


គោយន្តបើកកិនលើមីនតោនផ្ទុះស្លាប់៦នាក់​របួស​ធ្ងន់​ម្នាក់

ព្រះវិហារ៖ យ៉ាងហោចណាស់មាន​​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [330]


រញ្ជួយ​​ដី ៨.២ ​រ៉ិចទ័រ​នៅឈីលី​ឆក់​យក​ជីវិត​មនុស្ស​ ៥នាក់​

ប្រទេសឈីលី៖ កាលពីពេលថ្មីៗនេះ ការរញ្ជួយដីដ៏សាហាវទំហ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [627]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 323 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 579 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864256​ នាក់