បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុម Tottenham hotspur គឺបានយកឈ្នះលើក្រុម Sunderland
នៅក្នុងពហុកីឡាដ្ឋាន White Hart Lane ដោយលទ្ធផល ៥-១ ដែលគ្រាប់បាល់ ១គ្រាប់របស់ក្រុម
Sunderland គឺរកបានដោយកីឡាករ Lee Cattermole នៅនាទីទី ១៧ លុះមកដល់នាទីទី ២៨ កីឡា
ករ Emmanuel Adebayor របស់ក្រុម Tottenham hotspur ក៏បានស៊ុតបាល់១ គ្រាប់តាមស្មើក្រោមការ
បញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ Christian Eriksen ចប់តង់ទី១ លទ្ធផលជាបណ្តោះអាសន្ន
គឺក្រុម Tottenham hotspur ១ ក្រុម Sunderland ១។ ចំណែកឯគ្រាប់បាល់ទី២ របស់ក្រុម Tottenham
hotspur គឺរកបានដោយកីឡាករ Harry Kane នៅនាទីទី ៥៩ ក្រោមការបញ្ជូនបាល់ពីសំណាក់
កីឡាករ Christian Eriksen ដដែល លុះមកដល់នាទីទី ៧៨ កីឡាករ Christian Eriksen ក៏បាន
ស៊ុតបាល់មួយគ្រាប់ឲ្យក្រុមរបស់ខ្លួនក្រោមការបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ Nacer
Chadli។ រីឯនៅនាទីទី ៨៦ កីឡាករ Emmanuel Adebayor ក៏បានរកគ្រាប់បាល់ទី ២របស់
ខ្លួនឲ្យក្រុម Tottenham hotspur។ ចំណែឯគ្រាប់បាល់ចុងក្រោយរបស់ក្រុម Tottenham hotspur
គឺរកបានដោយកីឡាករ Gylfi Sigurdsson នៅនាទីទី ៩០ ក្រោមការបញ្ជូនបាល់យ៉ាងល្អពី
សំណាក់កីឡាករ Younes Kaboul ។ ដូច្នេះលទ្ធផលជាផ្លួវការគឺ ក្រុម Tottenham Hotspur
៥ ក្រុម Sunderland ១ ហើយជ័យជំនះខាងលើនេះគឺបានធ្វើឲ្យក្រុម Tottenham hotspur
មាន ៥៩ ពិន្ទុឈរនៅលេខរៀងទី ៦នៃតារាង Barclay Premier League នាំមុខក្រុម Manchester
United ចំនួន ២ពិន្ទុ៕ ដោយ៖ តុលា