​រាជរដ្ឋាភិបាល​បើក​ឲ្យ​មាន​ការពិភាក្សា​ឡើងវិញ​ពីការ​សុំកូន​ទៅ​ក្រៅប្រទេស​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមពិភាក្សាពីដំណើរការបើកឲ្យមានការសុំកូនទៅក្រៅប្រទេស​ឡើង វិញ បន្ទាប់ពីផ្អាក់មួយ​រយៈក្នុងការរៀបចំយន្តការការពារឲ្យបានច្បាស់លាស់ក្នុងការធានាឲ្យកុមារ ដែលត្រូវបានគេយកចិញ្ចឹមនោះមាន​សុវត្ថិភាពស្ថិត​ក្នុងរង្វង់ច្បាប់និងគ្មានការរំលោភបំពានជាដើម។នៅព្រឹកថ្ងៃទី ២៦ កុម្ភៈ ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនិតិសម្បទា​បាន​បង្ហាញលិខិតបទ ដ្ឋានគតិយុត្តថ្មីៗនៃការសុំកូនទៅក្រៅប្រទេសដល់ស្ថានទូត ភ្នាក់ងារ និងអាជ្ញាធរពាក់ពន្ធ័ ខណៈដែរ​កម្ពុជា​នឹង​បើកឲ្យមានដំណើរការសុំកូនទៅក្រៅប្រទេសឡើងវិញនាពេលឆាប់ៗនេះ។

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទាមានប្រសាសន៍ថាការ​ដាក់ពាក្យស្មុំកូន​ទៅក្រៅ​ប្រ​ទេស​​​លែងពន្យាពេលទៀតហើយ ដោយកម្ពុជាមានច្បាប់ លិខិតបទ​ដ្ឋាន​​គតិយុត្តិ និងនីតិវិធីថ្មី​ៗដែលធានាឲ្យឧត្តម​ប្រយោ​ជន៍​​​រ​បស់​កុមារ​ដែល​ត្រូវ​គេយកទៅចិញ្ចឹម​ក្នុង​នោះ​មាន សុវត្ថិភាពពេញលេញ និងគ្មានការកេងប្រវញ្ច័គ្រប់រូបភាព។លោករដ្ឋមន្រ្តី បាន​បញ្ជាក់​​ថា ការផ្សព្វ​ផ្សាយលិខិតបទដ្ឋានទាំងនេះពិតជាមានសារៈសំខាន់​ខ្លាំង​ណាស់ដើម្បីជាសារដ៏សំខាន់​សម្រាប់ចែករំលែក​ព័ត៌មាន​​ដល់អង្គការជាតិ អន្តរជាតិ និងបណ្តាប្រទេស​នានា​ដែលមានបំណងធ្វើប្រតិបត្តិការស្មុំកូនជាមួយកម្ពុជា ដើម្បីធ្វើឲ្យ​ដំណើរ​​​​ការ​ស្មុំកូននេះកាន់តែមាន​លក្ខណៈ​ល្អប្រសើរ។

ហើយការសុំ​កូន​ទៅ​ចិញ្ចឹម​នេះ មិនមែនជា​ការលក់​កូន​នោះទេ ព្រោះ​តែមាន​អ្នក​ខ្លះ​គ្មាន​កូន ហើយ​រដ្ឋាភិបាល​ត្រូវ​គិតដល់​អនា​គត​​ក្មេង។ កុមារ​គឺជា អនាគត​ប្រទេសជាតិ ជា​កម្លាំង​កសាង​ប្រទេសជាតិ​នៅ​ថ្ងៃ​អនាគត ព្រោះ​ពេល​កុមារ​ធំ​ឡើង អាច​នឹង​ត្រ​ឡប់​មក​ស្រុកទេស​វិញ​ដោយ​ចូលខ្លួន​មក​បំរើ​នៅក្នុង​អង្គការ​នានា ព្រោះ​កន្លងទៅ​ធ្លាប់មាន​រួចទៅហើយ។ទោះជាយ៉ាងនេះក្តី លោកបានសង្កត់ធ្ងន់ផងដែរថា ការស្មុំកូនអន្តរប្រទេសគឺបានអនុវត្ត​ឡើង​ក្នុង​ជម្រើស​ចុងក្រោយប៉ុណ្ណោះ បន្ទាប់កិច្ចខិតខំ​ប្រឹង​ប្រែងរកគ្រួសារដើម និងគ្រួសារចិញ្ចឹម​ក្នុង​ស្រុក​ត្រូវ​បាន​ធ្វើអស់លទ្ធភាពហើយនោះ។

គួររំលឹកថា កម្ពុជាត្រូវបានផ្អាក់មិនឲ្យមានការស្មុំកូនទៅក្រៅប្រទេសចាប់ពីឆ្នាំ២០០៩មកបន្ទាប់ ពីមានជនខិលខូចមួយចំនួន​បាន​ឆ្លៀតឱកាសយកការស្មុំកូនធ្វើជាមុខរបរ ហើយបានប្រព្រឹត្តអំពើ ខុស​ច្បាប់  ដូចជា៖ ការទិញដូរទារក, បង្ខិតបង្ខំស្រ្តីរង​គ្រោះឲ្យបោះបង់កូន, ក្លែងបន្លំឯកសារជាក្មេង កំព្រា ឬ ក្មេងបោះបង់ចោលជាដើមដោយគ្មានការតាមដានច្បាស់លាស់។

លោកស្រី Rana Flower ប្រធាយូនីសេហ្វប្រចាំកម្ពុជាបានបញ្ជាក់ថា មុននឹងបើកឲ្យមានការ​សុំ​កូន​សារជាថ្មីនេះ ចាំបាច់កម្ពុជា​ត្រូវតែ​​​​ធានាឲ្យមានកិច្ចគំាពារសំខាន់ៗ នឹងការគ្រប់​គ្រង​ករណី​ការ​ស្មុំ​កូន បានត្រឹមត្រូវជាមុនសិន ដំដៅធ្វើយ៉ាងណាឲ្យចំនួន​ពាក្យ​ស្មុំកូន និងការស្នើសុំការ​អនុញ្ញាត​ពី​ស្ថាបន័​បរទេសមានការបញ្ជាក់ត្រឹមត្រូវ ហើយអាចគ្រប់គ្រងបានដោយ​អាជ្ញាធរ​កម្ពុជា​។លោកស្រីបន្តថា នេះការអនុវត្តដ៏រឹងមាំរបស់កម្ពុជា ដែលជាការប្តេជ្ញាចិត្តខ្ពស់​ក្នុងការការពារ​សិទ្ធិ​របស់​កុមារស្របតាម អនុ​សញ្ញាក្រុងឡាអេស្តីពីការការពារកុមារ និងសហប្រតិបត្តិការ​ទាក់ទង​នឹង​ស្មុំ​កូន​អន្តរប្រទេស។

សូមបញ្ជាក់ថា កម្ពុជាបានបើកឲ្យមានការស្មុំកូនទៅក្រៅប្រទេសចាប់តាំងពីឆ្នាំ១៩៨៧ ដល់ឆ្នាំ​២០០៩​ មានចំនួនជិត៣៨០០​នាក់ នៅតាមប្រទេសចំនួន២៨ក្នុងនោះប្រទេសដែល​ទទួលយក​កូន​ពី​កម្ពុជា​ច្រើនជាងគេមានៈ ប្រទេសអីតាលី អាមេរិក បារំាង​ និងប្រទេសអង់គ្លេស៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឡាន ​ ២បុក​គ្នា​នៅប្រទេស​ស្កុត​លែន ​ឆក់យក​ជីវិតម​នុស្ស​ ២នាក់​

ប្រទេសស្កុតលែន៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ គ្រោះថ្នាក់ច...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [318]


តារាសម្តែង​ជប៉ុន​នាង​ Erika Sato ​ធ្វើឲ្យ​ទស្សនិក​ជន​ក្តៅសាច់ជាថ្មី ​

ជប៉ុនៈ​ ភាពសិចស៊ីគឺជាចំណុចដ៏សំខាន់មួយសម្រាប់តារាគ្...អានបន្ត

អំពីតារាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [765]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 445 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1340 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865017​ នាក់