ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច៖ មានតែរបបរាជានិយម និងនយោបាយអព្យាក្រឹត្យទេធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

      ភ្នំពេញ៖ ឆ្លងកាត់ជីវិតនយោបាយនិងមើលឃើញពីរបបដឹកនាំជាច្រើនជំនាន់​ប្រធានគណបក្សរាជា​និយម​ហ្វ៊ុនស៊ិនប៉ិចបានចាត់ទុកថាមានតែរបបរាជានិយមនិងនយោបាយអព្យាក្រឹត្យទេដែលធ្វើឱ្យ​ជីវិត​រស់នៅរបស់
ប្រជាជននិងប្រទេសជាតិមានសុខ​សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍រីកចំរើន​រុង​រឿងលើគ្រប់វិស័យ។

ថ្លែងទៅកាន់សមាជិកសមាជិកានៅក្នុងខណ្ឌ​ពោធិសែនជ័យរាជធានីភ្នំពេញកាលពីរសៀល​ថ្ងៃទី​២២  ខែឧស
ភា   ឆ្នាំ២០១៣   ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចសម្តេចព្រះអនុជនរោត្តមអរុណរស្មីបានមានសុវណីយ៍ថារបប
ដឹកនាំ៥ជំនាន់ដែលប្រទេសកម្ពុជានិងប្រជាជនបានឆ្លងកាត់មាន៖
១-របបរាជានិយម(សម័យសង្គមរាស្រ្តនិយម) នយោបាយអព្យាក្រឹត្យប្រទេសមានស្ថិរភាព។
២-របបសាធារណៈរដ្ឋខ្មែរនយោបាយលំអៀងទាំងស្រុងទៅរកមហាអំណាចសហរដ្ឋអាមេរិក   (ប្រទេសជាតិ
ជួបភ្លើងសង្រ្គាម)។
៣-របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមនយោបាយលំអៀងទៅរកមហាអំណាចកុម្មុយនីស(ប្រជា​ជនស្លាប់
អស់រាប់លាននាក់ប្រទេសជាតិធ្លាក់ក្នុងភក់ជ្រាំនរកអវចីយ៍)។
៤-របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា និងចលនាតស៊ូត្រីភាគីដែលម្ខាងគាំទ្រដោយវៀតណាម  និងសហ
ភាពសូវៀតហើយម្ខាងទៀតគាំទ្រដោយប្រទេសថៃនិងមហាអំណាចចិនអាមេរិកប្រទេសមានសង្គ្រាមរ៉ាំរ៉ៃអូ
សបន្លាយ​ជា​ច្រើនឆ្នាំ។    និងទី៥របបរាជានិយមទី២ឆ្នាំ១៩៩៣ និងនយោបាយអព្យក្រឹត្យបានធ្វើឲ្យប្រទេស
ជាតិប្រជាជនមានសុខសន្តិភាពស្ថិរភាព  និងមានការអភិវឌ្ឍន៍រីកចមរើន  លើគ្រប់វិស័យរហូតដល់​បច្ចុប្បន្ន​
នេះ។

សម្តេចព្រះ អនុជ បានមានបន្ទូលទៀតថា   ដើម្បីឲ្យប្រជាជនរស់នៅប្រកបដោយសុខសន្តិភាពនិង​ប្រទេស
ជាតិមានការរីកចំរើនតទៅទៀតនោះគម្បីប្រជាជាតិទាំងមូលរួមគ្នាការពាររបបរាជានិយមដែលមានគោលន
យោបាយអព្យាក្រិត្យនេះនៅបន្តដឹកនាំប្រទេសតទៅទៀតនិងយូរអង្វែង។

សម្តេចប្រធានបានបញ្ជាក់ថាគណបក្សហ៊្វុនស៊ិនប៉ិចមិនអាចធ្វើជាគណបក្សប្រឆាំង ឬ រួបរួមជាមួយនិងបក្ស
ប្រឆាំងណាមួយបានទេ  ព្រោះវាខុសពីគោលនយោបាយរបស់ខ្លួន​ដែលប្រកាន់នូវការបង្រួប​បង្រួមជាតិការ
ផ្សះផ្សារជាតិដែលអង្គសម្តេចឪសម្តេចតាសម្តេចតាទួតនៃយើងបានបង្កើតឡើងនិងបន្សល់ទុកឲ្យអ្នកដឹកនាំ
ជំនាន់ក្រោយៗដើរតាមគន្លងនិងមាគ៌ាដ៏ត្រឹមត្រូវនេះ  ។  ម៉្យាងទៀតគណ​បក្សហ៊្វុនស៊ិនប៉ិចបានមើលឃើញ
យ៉ាងច្បាស់ទៀតថាគណបក្សប្រឆាំងនៅកម្ពុជា   បានព្យាយាម​បំផ្លាញគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចជា
ច្រើនលើកច្រើនសារមក  ហើយរួមទាំងការស្នើឲ្យមាន​វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញពី២\៣ មក៥០បូក១ជា
ដើម។ ក្រៅពីនោះបានដើរឃោសនាថាគណបក្ស​ហ៊្វុនស៊ិនប៉ិចជាអាយ៉ងអ្នកនេះអាយ៉ងអ្នកនោះ  ដើម្បីអូស
ទាញយកសម្លេងឆ្នោតបំពេញមហិច្ឆិតា​របស់​ខ្លួនគិតតែប្រយោជន៍បុគ្គលធំជាងប្រយោជន៍ជាតិនិងប្រជាជន។

ទន្ទឹមនឹងនេះសម្តេចប្រធានបានលើកឡើងទៀតថាគណបក្សប្រឆាំងនៅស្រុកយើងវាខុសទាំងស្រុងពីស្រុក
គេគឺបក្សប្រឆាំងនៅកម្ពុជាដើរអំពាវនាវកុំឲ្យអន្តរជាតិនិងប្រទេសនានាផ្តល់ជំនួយឲ្យប្រជាជន​ប្រទេសជាតិ
ខ្លួនឯងនិងសុំឲ្យគេគៀបសង្កត់រាជរដ្ឋាភិបាលកម្ពូជាផ្ទុយពីបក្សប្រឆាំងនៅភូមាលោកស្រីអ៊ុងសានស៊ូជីដែល
គេស្នើសុំឲ្យអន្តរជាតិជួយផ្តល់អំណោយឲ្យដល់ប្រជាជន  និងប្រទេសគេហើយព្រមទាំងសុំឲ្យអន្តរជាតិដក
ការគៀបសង្កត់ពីប្រទេសគេទៀតផង។

សម្តេចព្រះ   អនុជ  នរោត្តម  អរុណរស្មី   បានអំពាវនាវសមាជិកសមាជិការដែលបានចាកចេញ​កន្លងមកពិ
សេសដល់ប្រជាពលរដ្ឋកម្ពុជាដែលស្រលាញ់សុខសន្តិភាពងាកមកបន្តគាំទ្រគណបក្ស​ហ៊្វុនស៊ិនប៉ិចដែល
ដឹកនាំដោយសម្តេច ព្រះអនុជ  ជាបេក្ខភាពស្រ្តី ដើម្បីថែរក្សាកេរ្តិ៍ដំណែលសម្តេចឪសម្តេចតា និងបន្តលើក
ស្ទួយការការពាររបបរាជានិយម  និងនយោបាយអព្យាក្រឹត្យធ្វើឲ្យប្រទេស​ជាតិមានសុខសន្តិភាពមានស្ថិរ
ភាពនិងការអភិវឌ្ឍន៍រីកចំរើនរុងរឿងតទៅទៀត៕

ដោយ៖សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុម បានចុះពិនិត្យបញ្ជីបោះឆ្នោត

កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៦ខែ មីនា ឆ្នាំ២០១៣ឯកឧ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [459]


បុរស​ម្នាក់​រស់នៅក្នុងភូមិ Dunloy រង​​របួស​ភ្នែក​​យ៉ាង​ធ្ងន់ធ្ងរ​​

ប្រទេសអៀកឡង់ខាងជើង៖ កាលពីថ្ងៃអាទិត្យម្សិលមិញ បុរសម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [339]


អគ្គីភ័យ​កំពុងបន្ត​ឆាបឆេះផ្ទះ​ស្តុបគំនរជ័រ​

រាជធានី​ភ្នំ​ពេញ ៖ ផ្ទះស្តុបគំនរជ័រមួយកន្លែង ដែលស្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [323]


ប្រទេស​ម៉ិច​ស៊ី​កូ​ជួប​ប្រទះ​គ្រោះ​ទឹក​ជំនន់​

ប្រទេសម៉ិចស៊ីកូ៖ សារព័តមានរ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [317]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 370 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1035 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864712​ នាក់