ក្រោមឆ័ត្រអង្គការសហ​ប្រជាជាតិកងវិស្វកម្មលេខ៦១២​បាននិវត្តន៍មកដល់​មាតុភូមិវិញប្រកប​ដោយជោគជ័យ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

          ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ​ ផ្នែកវិស្វកម្មចំនួន២១៨នាក់ ដែលបានបញ្ចប់បេសកម្មរក្សាសន្តិភាព ក្រោម​ឆ័ត្រអង្គការសហប្រជាជាតិប្រកបដោយការជោគជ័យនៅប្រេទេសលីបង់ និងបានវិលត្រឡប់មក​មាតុ​ប្រ​ទេស​​វិញហើយនៅរសៀលថ្ងៃសុក្រនេះ ។ នៅព្រលានយន្តហោះយោធារាជធានីភ្នំពេញ មានការទទួល​ស្វាគមន៍​ដោយលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវ ក្លែ វ៉ាន់ ឌឺ វ៉ារ៉ែន អ្នកសម្របសម្រូលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងក្រុមគ្រួសារ​យ៉ាងច្រើនកុះករ ។

          លោកឧត្តមសេនីយ៍ឯក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកង​កម្លាំងរក្សា​សន្តិភាព បាន​មានប្រសាសន៍ថា កងកម្លាំងវិស្វកម្ម ដែលបានបញ្ចប់បេសសកកម្មរក្សាសន្តិភាព ក្រោម​ឆ័ត្រអង្គ​ការ​សហប្រជាជាតិ នៅប្រេទេសលីបង់ ជាកងវិស្វកម្មលេខ៦១២ ក្នុងរយៈពេល១ឆ្នាំដែលកងកម្លាំង បានទៅ​បំពញ​បេសកម្មរក្សា​សន្តិ​ភាព និងបានវិលត្រលប់មកមាតុប្រទេសវិញប្រកបដោយសុវត្តិភាព គឺទៅគ្រប់​មក​គ្រប់ ។

          លោកឧត្តមសេនីយ៍ឯកបន្តថា ដោយមានកិច្ចខិតខំប្រែងនិងការប្រើប្រាស់ជំនាញនិងភាពអំណត់ តស៊ូ​បំពេញ​បេសសកម្មកងកំលាំងផ្នែកវិស្វកម្មសំណង់ស៊ីវិល កងវិស្វកម្មកម្ពុជា បានចុះបំពេញបេសកម្មនៅ​តាម​ជ្រោះភ្នំ លើ​កំពួល​ភ្នំខ្ពស់ៗ ដែលមានកំពស់រហូតដល់ជាង ៣០០ ម៉ែត្រ ដោយត្រូវជញ្ជួន សម្ភារៈដូចជា ខ្សាច់ថ្ម ស៊ីម៉ង់ ទឹក ចុះជ្រោះ តាមជំរាលភ្នំដោយចម្ងាយមនុស្សចំងាយជិត ១០០០ ម៉ែត្រ បោសសំអាត កាកសំណល់​សង្រ្គាមនិងបាន​ចូល​រួមកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន សំរាប់ជាប្រយោជន៍ នៅក្នុងការប្រើប្រាស់​ទូទៅ នៅក្នុងប្រទេស ។

          លោកឧត្តមសេនីយ៍ឯក សែម សុវណ្ណនី បានបញ្ជាក់ថា កងវិស្វកម្មកម្ពុជា បានបោសសំ​អាតមីន និងយុទ្ធ​ភណ្ឌ័​​​មិនទាន់ផ្ទុះ៦៩.៦៤៣ មរុករកមីនប្រឆាំងថ្មើរជើង ១៩៣ គ្រាប់ អំបែង ១៤.៩៦៨ បំណែក ព្រមទាំងបាន​ផលិត​ទឹកស្អាត​ប្រើប្រាស់ចំណុះ ១.២៣៣.៤៥៣ លីត្រ និងផ្តល់ទឹកសុទ្ធអោយកងកម្លាំងនានា​ចំណុះ៩៧២លីត្រ ហើយក្រៅពីបេសសកម្ម​ស្នូលរបស់ខ្លួន កងនេះបានឆ្លៀតពេលទៅចូលរួមក្នុងសកម្ម​ភាព​ការងារ មនុស្សធម៌ ជួយពិនិត្យ និងព្យាបាលជម្ងឺ ដល់ប្រជាពលរដ្ឋ លីបង់និងជួសជុល ផ្លូវគមនាគមន៍ផងដែរ។

          នៅក្នុងឧកាស ​ទទួដំណើរនិវត្តន៍របស់ កងកម្លាំងវិស្វកម្ម លេខ៦១២ របស់អង្គការសហប្រជាជាតិ ចំនួន២១៨​នាក់ដែលបានបញ្ចប់ការបំពេញបេសរកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រ​ទេស​​លីបង់នេះ​លោក​ស្រី ក្លែ វ៉ាន់ ឌឺ វ៉ារ៉ែន បាមសម្តែងនូវការស្វាគមន៍ និងបានចាត់ទុកថា អង្គការសហ​ប្រជាជាតិត្រូវបានរៀបចំ​ឡើង ដើ​ម្បី​​ជួយសង្រ្គោះដល់មនុស្សជំនាន់ក្រោយ អោយរួចផុតពីសង្គ្រាមរាំរ៉ៃ និង​ដើម្បី​នាំមកនូវសន្តិភាព និង​​សាមគ្គីភាព  ដូចនេះការតាំងចិត្តរបស់អស់លោក មិនត្រឹមតែនាំមកនូវ កិត្តិយស ដល់អស់លោកផ្ទាល់  និងប្រ​ទេស​ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ ពិភពលោកទាំងមូលផងដែរ។ ថ្ងៃនេះ កងវិស្វកម្មលេខ ៦១២ នឹងក្លាយជាគ្រួសារ មួយរបស់អង្គការសហប្រជាតិ ហើយអស់លោកជាទាហានក​ម្ពុជា ប៉ុន្តែជាបងប្អូនលើសកលលោក ។

          លោកស្រី បានចូលរួម អបអរសាទរ  ដោយឃើញមានវត្តរបស់យោធិននារី ចូលរួមចំណែក ក្នុងផ្នែក វិស្វ​កម្មលេខ ៦១២ ។ នេះជាការបញ្ជាក់អោយឃើញពីភាពបំរែបំរួលជាវិជ្ជមាន នេះពិជាការវិវត្តន៍ក្នុងពេល២០​ឆ្នាំ​កន្លង​មកនេះ ដែលប្រទេសមួយធ្លាប់ទទួលការជ្រោមជ្រែងពីអង្គការសហប្រជាតិប្រែក្លាយជាប្រទេស បរិច្ចាក​កង​កម្លាំង និងអ្នកជំនាញទៅកាន់បេសសកម្ម ប្រតិបត្តិការរសក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ។លោកនាយឧត្តម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ បានមាន​ប្រសាសន៍ថា​សមិទ្ធផលសំរេច​បាន​​​​នាពេលនេះ ជាកាងបង្ហាញនូវឆន្ទៈ ដ៏មុះមុតរបស់កងយោធពល​ខេមរៈភូមិន្ទ ដែលបាននឹងកំពុងបន្ត វីរៈភាព​ការ​ពារ​​បូរណភាពទឹកដី និងរួមចំណែកយ៉ាងសកម្ម កសាងមាតូភូមិ ដើម្បីឈានឆ្ពោះទៅកាន់ អភិបាលកិច្ច និងការ​កែ​ទម្រង់សន្តិសុខ អោយស្របតាមសភាពការតំ​បន់ និពិភព​លោក ដែលមានការវិវត្តន៍​ប្រែ​ប្រួល​យ៉ាងលឿននាពេល​បច្ចុប្បន្ន និងទៅអានាគត។

          លោកនាយឧត្តមសេនីយ៍បានបន្តថាកងយោធពលខេមរៈភូមិន្ទបាននឹងកំពុងប៉ជំហានយ៉ាងស្វា​ហាប់ក្នុង ស្មារតី​ទទួលខុសត្រូវ គិតគូរខ្ពស់ ប្រកបដោយមនសិការស្នេហាជាតិមាតុភូមិ ក្នុងការចូលរួមយ៉ាងសកម្មជួយ​សង្រ្គោះ និងបំរើ​​ប្រ​ជាជន តាមរយៈការរក្សាទំនាក់ទំនងយោធា ស៊ីវិល បានយ៉ាងល្អ និងប្រកបដោយវិជ្ជាជីវៈ និង​មានក្រមសិល​​ធម៌ ពោលគឺកងយោធពលខេមរៈ ភូមិន្ទ គឺជាកងទ័ពរបស់ប្រជាជន ជាកូនចៅប្រជាជន និងជាអ្នក​បំរើប្រជាជន។  លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា រាល់សកម្មភាពទាំងនេះ ជាការប្តេជ្ញាចិត្តយ៉ាងមុះមុត មាំ​របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជួនកងកម្លាំងចូលរួមបេសសកម្មរបស់ អង្គាករសហប្រជាជាតិ ដើម្បីបង្ហាញ​ពីការ​គោរពស្រលាញ់ សន្តិភាព ប្រកបដោយមនុស្សធម៌ ដែលខុសពីការលើកឡើងរបស់ជនអកតិមួយក្តាប់តូច ដែល​តែងតែចោទប្រកាន់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ថាអសមត្ថម្ភភាព មិនគោរពសិទ្ធមនុស្ស គ្មាន​មនុស្សធម៌ ហើយធ្វើការទាមទារមិនចេះចប់ ប្រាសចាកពីធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា។ យ៉ាងនេះ​ក៏ដោយ លោកអះអាងថា នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវបន្តប្រឹងប្រែងដៅស្រាយ ក្នុងនោះមាន ការថែ​រក្សា​ពង្រឹង សន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម ការលើកម្ពស់លិទ្ធិប្រជាធិបតេយ្យ សេរីភាព​និតិរដ្ឋ សមធម៌ និងយុត្តិធម៌សង្គម ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការអភិវឌ្ឍន៍ក្រក្រ នៅតែជាទិស​ដៅធំៗ ដែល​ត្រូវពុះ​ពាររបស់កម្ពុជា។

          សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ មក រហូតដល់បច្ចុប្បន្ន ប្រទេសកម្ពុជា បានបញ្ជួនកង​កម្លាំង​សរុប​ចំនួន ១,៦០០ នាក់ ចូលរួមក្នុងបេសសកម្ម រក្សាសន្តិអង្គការសហប្រជាជាតិ ក្នុងនោះមានកងវិស្វកម្ម ចំនួន ០៣ កង មាន​សមាជិកចំនួន ៦៥៤នាក់ ទៅកាន់ប្រទេសលីបង់ ដែលក្នុងបេសសកម្មចំនួន ០៣នេះ បានចួលរួម​បោស​សម្អាតមីន លើផ្ទៃដីជាង ២លានម៉ែត្រការ៉េ នៅលើទឹកដីលីបង់ ហើយក៏ជាអង្គភាពមួយដែលនាំមុខគេ ក្នុងការប្រើប្រាស់​គ្រឿង​ចក្រ​បោសសំអាតមីនផងដែរ៕ ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1085]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1178]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​រមណី​យ​ដ្ឋាន​ធ​ម្មជាតិ​ដ៏​​ទាក់ទាញ​សំខាន់​ៗ​ស្ថិត​នៅ​ក្នុង​ដែនដី​ខេត្ត​កោះ​កុង ​

ភ្នំពេញ៖ កោះកុង មាន​តំបន់​ទេសចរណ៍​ជាច្រើន​ ដែល​ប្រ...អានបន្ត

ទេសចរណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [398]


ពួក ​​​Boko​ Haram ​វាយ​​ប្រហារ​​មក​លើមូល​ដ្ឋាន​​កង​ទ័ព​​នៅក្នុង​ទីក្រុង​ ​Maiduguri​

ប្រទេសនីសស៊េរីយ៉ា៖ យោងតាមមន្រ្តីប៉ូលីសបានអោយដឹងថា ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [298]


អាណត្តិទី៥នៃឆ្នាំ២០១៣ចំនួនស្ត្រីជាប់ជាតំណាងរាស្ត្រមានតែ២៥កៅអីប៉ុណ្ណោះ

ប្រហាក់ប្រហែលនឹង២០% បើធៀបនិងអាណត្តិទី៤ មានចំនួន២៦ក...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [411]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 23 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 15 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863692​ នាក់