​ក្រុមសហជីព​ដែលទទួលការព្រមាន​ឆ្លើយតបទៅនឹង​ការលើកឡើង​របស់អ្នកតំណាងរាស្រ្ត ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមសហជីពដែលធ្វើការទាក់ទង ទៅនឹងកម្មករបានថ្លែងថាអ្នកវិនិយោគមិនងាយដកការវិនិយោគ​របស់​ខ្លួនចេញពីកម្ពុជានោះទេព្រោះការបិទរោងចក្រឬការធ្វើអ្វីមួយ គេត្រូវធ្វើ ឡើងតាមទម្រង់បែបបទ។ប្រធានសហជីព​សេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាលោក ជា មុន្នី បានលើកឡើងថា ការលើកឡើងរបស់លោក ឈាង វុន ដើម្បី​ជា​​ការបំភិតបំភ័យ ទៅដល់កម្មករ-កម្មការិនី តែប៉ុណ្ណោះ ព្រោះបើការបិទគឺគេធ្វើឡើងទៅតាមទម្រង់​បែបបទរបស់វា​យ៉ាង​ត្រឹមត្រូវព្រមានដោយមានការគិតគូរប្រាក់សំណង ប្រាក់ជូនដំណឹង និងប្រាក់ផ្តាច់កិច្ចសន្យា។

លោកបានបញ្ជាក់ថាការលើកឡើងរបស់គាត់អត់ឡូស៊ិចព្រោះខ្ញុំធ្វើនៅឧស្សាហកម្មកាតដេរនេះខ្ញុំដឹង​ច្បាស់​ណាស់​ហើយរហូតមកទល់ពេលនេះ អត់ទាន់មានរោងចក្រណា មួយ បិទនោះទេ បើកបិទនោះមានសិប្បកម្មតូចៗមា​នគ្នា​ត្រឹម​១០​​ប៉ុណ្ណោះដែលបិទនោះលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានឲ្យដឹងថានិយោជកគ្មានដក​រោង​​ចក្រចេញពីកម្ពុជានោះទេហើយក៏គ្មានប្រទេសណាដែលមាន បរិយាកាសល្អ ដូចកម្ពុជាដែរបើទោះបីជាមាន​កូដកម្មរបស់​​កម្មករនៅទូទាំងប្រទេសក៏ដោយ។លោកបញ្ជាក់ថា គ្មានក្រុមហ៊ុនណាដកចេញពីកម្ពុជានោះទេនេះ​គ្រាន់​តែការលើកឡើង របស់អ្នកមានអំណាច ហើយមានអ្នកអនុគ្រោះច្រើនពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាម៉េរិក។

ទាក់ទិនទៅនឹងការលើកឡើងខាងលើនេះ តំណាងនិយោជកមួយរូប កញ្ញា ចាន់នី ប៉ាន បានលើកឡើងថាក្រុមហ៊ុន​របស់​នាង​កំពុងពិចារណាទៅលើប្រទេសជិតខាងកម្ពុជា ដែល​គេក៏ទទួលបានការអនុគ្រោះពន្ធពីសហរដ្ឋអាមេរិក ក៏​ដូចជាសហគមអឺរ៉ុប ដូចកម្ពុជាដែរហើយប្រាក់ពលកម្មក៏មិនខ្ពស់ជាងកម្ពុជាហើយការគ្រប់គ្រងយន្ត​ការច្បាប់ក៏​គ្រា​ន់​បើដែរ។លោក កេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឲ្យដឹងថា គិតមកដល់ថ្ងៃនេះ មាន​​រោងចក្រជាច្រើនបន្តបិទទ្វារ ដោយសារតែកូដកម្ម និងបាតុកម្ម​រំខានរបស់កម្មករមួយចំនួន​កូដកម្ម​និងបាតុកម្ម​របស់​កម្មកររោងចក្រកាត់ដេរ ក៏នៅតែបន្ត​កើតឡើង ស្ទើរទូទាំងប្រទេស។ តែក៏មានរោងចក្រមួយចំនួន បន្តបើកទ្វារ ធ្វើការជាធម្មតា។   

ជាមួយគ្នានោះ លោក កេន លូ បន្តថា រហូតដល់ព្រឹកថ្ងៃនេះ ក៏មានកម្មករ និងសហជីព​មួយក្រុម ទៅអុកឡុកដល់​រោង​ចក្រ ដែលមានកម្មករនៅធ្វើការ។ ​ដូច្នេះសមាគមរោងចក្រ​បានបន្តណែនាំឲ្យថៅកែ រោងចក្រទាំងនោះបិទទ្វារ​បន្តហើយឲ្យកម្មករឈប់សម្រាក​ដើម្បីការពារសុវត្ថិភាពកម្មករផង និងដើម្បីការពារទ្រព្យសម្បត្តិរោងចក្រផង។  អគ្គលេខាធិការសមាគមរោងចក្រកាត់ដេររូបនេះបានបញ្ជាក់ថា ភាគីថៅកែរោងចក្រ អាចវិល​ចូលរួមតុចរចា​ឡើង​វិញ លុះត្រាតែមានការធានាពីសហជីព និងក្រសួងការងារការពារ​សុវត្ថិភាពកម្មករ និងរោងចក្រ ដូចលិខិតចំហចុះ​ថ្ងៃទី​២៩ធ្នូ។ ចំពោះកូដកម្មកម្មករ​តវ៉ាឡើង​ប្រាក់ខែនៅពេលនេះ ត្រូវបានសមាគមថៅកែរោងចក្រ​ទម្លាក់ការទទួល​ខុសត្រូវ​លើ សហជីព​កម្មករទាំង៦ ដែលកំពុងដឹកនំាធ្វើបាតុកម្ម។លោកបានព្រមានថា បើសិនជាកូដកម្មបាតុកម្ម របស់កម្មកររោងចក្រ ទាមទារតម្លើងប្រាក់ខែ​នៅតែបន្តនោះ​ជំរើ​ស​ចុងក្រោយ ថៅកែមានតែបិទរោងចក្រ ចាក​ចេញ​ពីកម្ពុជា​ទៅប្រទេស​ភូមាឬប្រទេសវៀតណាមជាដើម។ យ៉ាងណាក្តីនៅព្រឹកថ្ងៃ​ទី​៣០ធ្នូ តំណាងសហជីពទំាង៦ បាន​ចូល​ប្រជាជុំជាមួយភាគីរដ្ឋាភិបាលដែលមានរលោកអ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជិវៈ​ពីការចរចារទាមទារ តម្លើងឡើងប្រាក់ខែ អស់រយៈពេលមួយព្រឹកពេញ តែមិនបានលទ្ធផលអ្វី ដោយភាគីសហជីព ប្រកាន់ជំហរទាមទារ១៦០ដុល្លារ ក្នុងឆ្នាំ២០១៤។ លើសពីនេះភាគីសហជីពបានប្រាស់ធ្វើ បាតុកម្មរហូតដល់មាន ដំណោះស្រាយពីរដ្ឋាភិបាល ក្នុងការតម្លើង ប្រាក់ឈ្នួល កម្មករ។

អ្វីដែលគួរឲ្យនឹកស្មាន មិនដល់នោះមានកម្មករ កម្មការិនីរាប់រយនាក់បានមកជួបជុំ គ្នានៅ​ចំពោះ​មុខរោងចក្រដើម្បី​ចង់ដឹង​លទ្ធផលនៅការចរចារនិង បានបិទផ្លូវមុខក្រសួងការងាររួច កម្មករទំាងអស់ដែលមានសហជីពដឹកនំាផង បាននំាគ្នាទៅតវ៉ានៅចំពោះ មុខទីស្តីការ​គណៈ​រដ្ឋមន្ត្រី ប៉ុន្តែកម្មករទំាងនោះទៅមិនរួច ដោយសារមានការរារំាង ពីមន្ត្រីមានសម្ថកិច្ចដាក់របង លួសមិនឲ្យទៅ៕ ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​នគរបាលប៉ុ​ស្តិ៍​អំពិលទឹក​២នាក់​លង់ទឹក​ស្លាប់​នៅពេល​ចុះបង្ក្រាប​បទ​ល្មើស​ឆក់ត្រី ​

កំពង់ឆ្នាំង៖ មន្ត្រីប៉ុស្តិ៍នគរបាលឃុំកំពង់ត្រឡាច២ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [358]


ប្រ​គុំ​តន្រ្តី​អប​អរ​សា​ទរ​ខួប​លើក​ទី​៤០​ឆ្នាំ​នៃ​ទំ​នាក់​ទំ​នង​អា​ស៊ាន-ជប៉ុន​

ភ្នំពេញ៖ ប្រទេសជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [351]


បញ្ជូនជនជាតិចិន៣នាក់ ទៅសាលាដំបូង​រាជ​ធានី​ភ្នំពេញ

ភ្នំពេញ៖​ ​នៅ​វេលាម៉ោង​៩ព្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [328]


អំណាចស្រានិងភ្លើងប្រច័ណ្ឌធ្វើបុរសវ័យ៦១ឆ្នាំម្នាក់ ស្ទើរក្លាយជាឃាតករ

អំណាចស្រានិងភ្លើង​​ប្រច័ណ្ឌធ្វើបុរស​វ័យ៦១ឆ្ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [300]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 353 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 989 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864666​ នាក់