ល្បែងស៊ីសង​​គ្រប់ប្រភេទ​ ​នៅជាំក្សាន្ត​ ​គ្មានសមត្ថកិច្ច​​ណាម្នាក់ចេញ​​មុខបង្ក្រាប​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

      ព្រះ​វិហារ​៖ ល្បែងស៊ីសង​គ្រប់​ប្រភេទ មាន​អាប៉ោង​,​យូគី និង​ជល់​មាន់​បើក​លេង​រាល់ថ្ងៃ អធិការ​ស្រុក ជាំ​ក្សាន្ត ខេត្តព្រះវិហារ ឆ្លើយថា​មិនដឹង​។​ទីតាំង​ល្បែងស៊ីសង​នេះ​ស្ថិតនៅ​បន្ទាយ៨៣ ជិត​កងពលលេខ៨ ។ ការបើក​ឲ្យ​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ ហើយ​សមត្ថ​កិច្ច​និង​អាជ្ញាធរ​ដែនដី​ឆ្លើយ​ថា មិនដឹងសង្ស័យ​ទទួលបាន​លាភសក្ការៈ​ទើប​មិន​ខ្វល់​ពី​ការ​បង្ក្រាប ។​ ​ ​

      ប្រភពព័ត៌មានពីខេត្តព្រះវិហារបានឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៤ លោក​ ដាំ យិន អធិការ​នគរ​បាល​ស្រុក​ជាំ​ក្សាន្ត បាន​ឆ្លើយ​តាម​ទូរស័ព្ទ​ថា​៖ លោក​មិន​បានដឹង​ករណី​បើក​ឲ្យ​មាន​ល្បែងស៊ីសង គ្រប់​ប្រភេទ ដូច​បាន​រៀបរាប់​ខាងលើនេះ​ទេ ដោយសារ​គ្មាន​អ្នករាយការណ៍ ម្យ៉ាងទៀត ទីតាំង ល្បែងស៊ីសង​នោះ​ស្ថិតនៅក្នុង​បន្ទាយ​​កង​ទ័ព​ទៀត ។​ ​

      បែបនេះក្តី លោក​ឧ​ត្ត​ម​សេនីយ៍ ស៊ី គី​រី ស្នងការ​នគរ​បាល​ខេត្ត បានចេញ​បទបញ្ជា​គ្រប់​ប៉ុស្តិ៍គ្រប់​អធិការដ្ឋាន​នគរបាល​ស្រុក ត្រួតពិនិត្យ​លើ​ការបើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ អនុវត្តន៍​ឲ្យ​បាន​ម៉ឺង ម៉ាត់ គោលនយោបាយ​ភូមិ​ឃុំ​មាន​​សុ​វត្តិភាព ពីព្រោះ​ចោរលួច​,​ប្លន់​គឺ ​កើតឡើង​ដោ​យសារ​​ល្បែង ស៊ីសង​នេះ ។​ ​ ការបើក​ឲ្យ​មាន​ល្បែង​អាប៉ោង ,​យូគី​,​ជល់​មាន់ ចាក់​លុយ​ចាញ់ឈ្នះ​រាប់ពាន់​ដុល្លារ ។

      ប្រភពបន្តថា ក្រុម​អ្នកញៀន​ល្បែង​ទាំងអស់នេះ​មកពី​គ្រប់ទិសទី មាន​អ្នកខ្លះ​ចាញ់ល្បែង រហូត​ដល់​​ប្រចាំ​ទ្រព្យ របស់ លក់​ដីស្រែ​ចំការ​ទៀតផង ។​ ​ ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ជាំ​ក្សាន្ត​ក៏​ដូច​នៅ​ទូទាំង​ខេត្តព្រះវិហារ​ បាន​រង់ចាំ​មើល ចំណាត់​ការ​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ស៊ី គី​រី ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ តើ​ហ៊ាន​ចាត់ការ​ល្បែង​ស៊ី សង​នេះ​ទេ មាន​មេ​ល្បែង​​ម្នា​ក់បាន​អះអាងថា បាន​បង់លុយ​ប្រចាំខែ​រាប់ពាន់​ដុល្លារ អោយទៅ អាជ្ញា​ធរមាន​សមត្ថកិច្ច​។

      ប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើបាន​ស ​ង្ស័​យ​ថា ប្រហែលជា​ដូច​មេ​ល្បែង​ម្នាក់នេះ​អះអាង ហើយ​មើលទៅ ទើប​ពុំមាន​អ្នក​ចាប់​បង្ក្រាប ប្រជាពលរដ្ឋ​ក៍​ដូច​ក្រុមគ្រួសារ​អ្នក​ចាញ់​ល្បែង បានសំណូម​ពរ​​ទៅ​​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរ​បាល​ជាតិ សូម​ពិនិត្យ និង​ចាត់វិធានការ​ទៅ​លើ​ល្បែ​ស៊ីសង​មួយ​នេះ​ផង ពីព្រោះ​មាន​ល្បែង​ស៊ីសង មាន​អំពើ លួច ឆក់ ប្លន់ និង ប្រឆាំង​គោល​នយោបាយ ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ផង​ដែរ៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កម្ពុជាធ្វើ​បត្យាប័ណ្ណ​ ប្រគល់អ្នកទោស​៥នាក់ទៅឲ្យអាជ្ញាធរថៃ​

បន្ទាយមានជ័យ៖ អ្នកទោស​ជាជនជាតិថៃចំនូន​៥នាក់ ក្នុងន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [476]


ការធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ FA Cup​ មិន​មែន​ជា​បញ្ហា​សំខាន់​ដល់​ក្រុ​ម Man ​City ​ឡើយ​​

បាល់ទាត់៖ កាលពីពេលថ្មីៗនេះ លោកគ្រូបង្វឹករបស់ក្រុម ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [328]


ប្រទេស​​ Turkey​ បាញ់ទំលាក់​យន្ត​ហោះ​យោធាប្រ​ទេស​ស៊េរី​

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ កងកម្លាំងយោធារបស់ប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [285]


កង​កម្លាំង​យោធា​អ៊ីស្រាអ៊ែល​បាញ់​សំលាប់​ជនជាតិ​ប៉ាឡេស​ស្ទីន​ ៣នាក់​​

អ៊ីស្រាអ៊ែល៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ ជនជាតិប៉ាឡេសស្ទ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [302]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 248 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 495 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864172​ នាក់