សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ទំលាក់​កញ្ចប់​ថវិកា ​​សម្រាប់ជួយ​ដល់​ជនពិការ​នៅ​ក្នុង​ ថ្នាក់​មូលដ្ឋាន​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ​៖ ក្រុមសង្គមស៊ីវិលដែលតំណាងឲ្យជនពិការស្នើឲ្យរាជរដ្ឋាភិបាលផ្តល់កញ្ចប់​ថវិកាសម្រាប់​ជន​ពិការដាច់ ឡែក ក្នុងផែនការវិនិយោគឃុំសង្កាត់ឆ្នាំ២០១៤ខាងមុខ ដើម្បីធានាការដោះស្រាយដល់​ជនពិការឲ្យ កាន់តែមាន ប្រសិទ្ធភាព។ 

កាលពីព្រឹកថ្ងៃទី១៨ ធ្នូ នេះ ក្រុមជនពិការ និងអង្គការសង្គមស៊ីវិលពាក់ពន្ធ័ជា​ច្រើន​បាន​ទទួ​ច​ឲ្យ​រាជរដ្ឋាភិបាលធ្វើ យ៉ាងណាលើកកម្ពស់ស្ថានភាពជនពិការនៅក្នុងសង្គមឲ្យកាន់តែប្រសើរឡើង តាម​រយៈ​​​​​​​​​ជួយជំរុញឲ្យ អាជ្ញាធរឃុំ សង្កាត់បានដាក់វិស័យពិការភាពទៅក្នុងផែនការវិនិយោគរបស់ខ្លួន ជាពិ​សេ​​​​​ស ​មានកញ្ចប់ថវិកា គ្រប់គ្រាន់ ដើម្បី ជួយដល់ពួកគាត់។

លោកងិន សៅរត្ន័ នាយកប្រតិបត្តិអង្គការជនពិការកម្ពុជាបានបញ្ជាក់ថា ការរើសអើង​ចំពោះ​ជន​ពិការត្រូវបានកាត់ បន្ថយ ប៉ុន្តែការបញ្ជូលវិស័យពិការភាពទៅក្នុងផែនការអភិវឌ្ឍនៅមូលដ្ឋានគឺនៅមាន កម្រិតនៅឡើយ ដោយផែន ការវិនិយោគរបស់ឃុំសង្កាត់នីមួយៗផ្តោតសំខាន់តែលើការអភិវឌ្ឍហេដ្ឋា​ចនាសម្ពន្ធ័ផ្លូវថ្នល់ប្រឡាយជាដើម។

លោកបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាលបានទំលាក់ កញ្ចប់ថវិកាចំនួន២០​ភាគរយសម្រាប់​វិស័យ​សង្គមកិច្ចនៅ ក្នុងឃុំ សង្កាត់ក៏ដោយ ប៉ុន្តែថវិកាទាំងនេះ នៅមានចំនួនតិចតួចនៅឡើយដោយក្នុង​នោះ​រាប់​បញ្ជូលទាំង ជនងាយ រងគ្រោះមានកុមារ ស្រី្តមេ ម៉ាយ ជនចាស់ជរា អ្នកផ្ទុកមរោគអេសដ៏ជំងឺអេសដ៏ និងជនពិការផងដែរ។

លោកក៏បានបន្ថែមដែរថា ដើម្បីឲ្យជនពិការកាន់តែមានមុខមាត់និងមានសកម្មភាពប្រឡូក​ក្នុង​សង្គម​​​​​​រាជរដ្ឋាភិបាល គួរទំលាក់កញ្ចប់ ថវិកាមួយដាច់ដោយឡែកសម្រាប់ជនពិការ ដោយហេតុ​ថា​ពួក​គាត់​ភាគច្រើនជាអ្នក្រីក្រ គ្មានមុខ របរ ដូច្នេះទាមទាឲ្យមានការជួយដល់ពួកគាត់ក្នុងកម្រិត​ខ្ពស់។​

លោកស្រី ខេលីន អេប្រ៊ីក (Celine Abric) អ្នកសម្របសម្រួលប្រតិបត្តិការ និងជា​តំណាង​អង្គ​ការ​​ជន​ពិ​ការអន្តរជាតិ បានបញ្ជាក់ថា ការជំរុញវិស័យពិការ ភាពទៅក្នុងផែនការវិនិយោគពុំ​មែន​ជន​ពិការ​​ជា​មនុស្ស​សំខាន់ទេ ប៉ុន្តែការ អភិវឌ្ឍអ្វីមួយត្រូវតែមានការចូលរួមនិងគិតគូរពីជនពិការ ដូចជាមាន​ជម្រាល និងបង្កាន់ដៃម្រាប់អ្នកពិការ ដើម្បីបង្ក លក្ខណៈងាយស្រួលដល់ពួកគាត់​ក្នុងការធ្វើ​ដំណើរ​ទៅ​មក​។

លើលពីនេះ​ទៅទៀត លោកស្រីបញ្ជាក់ថា ការផ្តល់ មុខរបរ និងមានការងារសម្រាប់ជនពិការគឺ​ជា​រឿង​​សំខាន់ ណាស់សម្រាប់អាជ្ញាធរមូលដ្ឋានក្នុងការ លើផែនការនេះ ដើម្បីឲ្យពួកគេកាន់តែមានជីវភាព​សមរម្យ នៅក្នុងសង្គម សំដៅឈានទៅដល់ការ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក សុគន្ធ ដា អគ្គលេខាធិការសម្ពន្ធ័ភាពជាតិដែលតំណាងឲ្យឃុំសង្កាត់បានអៈអាងថា អាជ្ញារឃុំ/សង្កាត់ កំពុង តែគិតគូពីបញ្ហានេះហើយដូចជាតម្រូវចាំបាច់នានារបស់ជនពិការ​ដើម្បីដាក់​បញ្ជូល​​​ទៅក្នុងផែនការវិនិយោគ និង អភិវឌ្ឍ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលមានចែងនៅក្នុងច្បាប់នានា​របស់​រដ្ឋ។

 

អ្វីដែលសំខាន់នោះ លោកអគ្គលេខាធិការសម្ព័ន្ធភាពជាតិឃុំ/សង្កាត់​បានសន្យានឹងជួយជំរុញ​ឲ្យ​សមា​ជិករបស់
ខ្លួន ផ្តោតការយកចិត្តទុកដាក់ចំពោះវិស័យពិការនេះ កាន់តែច្រើនឡើងថែមទៀតដើម្បី​ឲ្យ​ជនពិការទទួលបានអត្ថ​ប្រយោជន៍ស្មើភាពពីការអភិវឌ្ឍនានា។

សូមបញ្ជាក់ផងដែរថា មូលនិធិសម្រាប់ឃុំ/សង្កាត់ឆ្នាំ២០១៣ មានចំនួនសរុប ប្រមាណជា​ង​៥០លាន៥សែនដុល្លា ដោយជាមធ្យមឃុំសង្កាត់និមួយៗទទួល​បានមូលនិធិសម្រាប់រដ្ឋបាល​ទូទៅ​ចំនួន​៨,១៨១ដុលា និងមូលនិធិ សម្រាប់ អភិវឌ្ឍមូលដ្ឋានចំនួន២២,៧២៧ដុល្លា គឺមានកំណើនជាង ១២% បើធៀបនឹងឆ្នាំ២០១២កន្លងទៅ៕ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1568]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1342]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1659]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1698]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1592]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

របាយ​ការណ៍​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​អះ​អាង​ពី​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​

 អគ្គលេខាទូទៅបាននិយាយថា សប្តាហ៍ក្រោយអង្...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [471]


​រមណី​យ​ដ្ឋាន​ធ​ម្មជាតិ​ដ៏​​ទាក់ទាញ​សំខាន់​ៗ​ស្ថិត​នៅ​ក្នុង​ដែនដី​ខេត្ត​កោះ​កុង ​

ភ្នំពេញ៖ កោះកុង មាន​តំបន់​ទេសចរណ៍​ជាច្រើន​ ដែល​ប្រ...អានបន្ត

ទេសចរណ៍ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [492]


​កម្ពុជា​នឹង​មានផ្លូវ​ ដែល​មានល្បឿនលឿន​ពីរខ្សែ​ពីភ្នំពេញ​ទៅហូជីមិញ​ និង​ព្រះសីហនុ ​នាឆ្នាំ២០២០​

ភ្នំពេញៈ ដើម្បីសម្រួលដល់ការដឹកជញ្ជូនជំទិញ ក៏ដូចជាធ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [490]


ទម្លាប់​ធ្វើ​អនាម័យ​លាង​ដៃនឹង​សាប៊ូ​ នៅតាម​សាលារៀ​ន​អាច​ជួយ​កាត់​បន្ថយ​អត្រាម​រណៈ​ភាព​របស់​កុមារ​

ស្ថិតនៅក្រោមជំនួយគាំទ្រ​របស់​អង្គការ​យូ​នី​សេហ្វ (...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [504]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 300 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 613 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230712​ នាក់