ហ្វ៊ុនស៊ិនប៉ិច និង​ជាតិនិយម ស្វែងយល់​ពី​ថាមពល បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ: សិក្ខាសាលា​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៣ ត្រូវបាន​ធ្វើឡើង ដើម្បី​បង្កើន​សមត្ថភាព ចំណេះដឹង​បន្ថែមទៀតសម្រាប់​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិនិយម ដែល​ទើប​ប្តូរ​ឈ្មោះ​មកពី​គណបក្ស​នរោត្តម រណឫទ្ធិ ស្តីពី​ថាមពល បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​។ គណបក្ស​សម្ព័ន្ធភាព​ទាំងពីរ នឹង​ប្រើប្រាស់​ប្រធានបទ​នៃ​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ឃោសនា​រក​សំឡេងឆ្នោតសម្រាប់​ការបោះឆ្នោតជាតិ នៅ​ខែកក្កដា​។​

​ សិក្ខាសាលា​នោះ ត្រូវបាន​រៀបចំឡើង​នៅ​ទីស្នាក់ការ មូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ ប្រចាំ​កម្ពុជា ស្ថិតនៅ​ផ្ទះ​លេខ​៤ ផ្លូវ​៤៦២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
 សេចក្តីប្រកាស លើកឡើងថា សិក្ខាសាលា​រយៈពេល ៣​ថ្ងៃនេះ ដែល​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៩​កុម្ភៈ​នេះ ផ្តោតទៅលើ​ប្រធានបទ ស្តីពីបរិស្ថាន ថាមពល និង​ការប្រែប្រួល​អាកាសធាតុក្នុង​ពិភពលោក ដែល​ត្រូវ​យកចិត្តទុកដាក់​ជាស​កល​។
​គ្រូ​ឧទ្ទេសនាមនៅក្នុង​ឱកាស​នោះ រួមមានៈ លោក​សាស្ត្រាចារ្យ​បណ្ឌិត Christian C.Juckenack សាស្ត្រាចារ្យ​ជំនាញ​ថាមពល​គ្រប់គ្រង​ធនធាន និង​បរិស្ថាន នៃ​សកល​វិទ្យាល័យអនុវត្ត​វិទ្យាសាស្ត្រ Erfurt ប្រទេស​អាល្លឺម៉ង់ និង​គ្រូ​ឧទ្ទេសនាម​មួយចំនួនទៀត ដែល​មកពី​ក្រសួង ស្ថាប័ន ជំនាញ មន្ត្រី​តំណាង​បម្រែបម្រួល​អ​កាស​ធាតុ សាស្ត្រ​ចា​រ្យ​មកពី​សាកលវិទ្យាល័យ​នីតិសាស្ត្រ​សេដ្ឋកិច្ច និង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ព្រមទាំង​អ្នកគ្រប់គ្រង​កម្មវិធី​ឧបករណ៍​ដុត​កម្ដៅ​សាកលលោក នៃ​អង្គការ Geres Cambodia និង​ប្រធាន​ក្រុមការងារ​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​សហគមន៍​ចំបក់ ខេត្តកំពង់ស្ពឺ​។​

​    ​សេចក្តីប្រកាសលើកឡើងថា មូល​និ​ធិ ខុនរ៉ាដ អាដិនណៅអ៊ែរ ប្រចាំ​កម្ពុជា លើកយក​ប្រធានបទ​ទាំង ៣ ខាងលើ មក​បណ្តុះបណ្តាល​ដល់​ម​ន្ត្រី​គណបក្សនយោបាយមាន​អាសនៈ​នៅក្នុង​រដ្ឋសភា នាពេលនេះ ដោយសារ​ថា បញ្ហា​បរិស្ថាន ថាមពល និង​ការប្រែប្រួល​អាកាសធាតុ ត្រូវបាន​ប្រទេស​អភិ​វ​ឌ្ឍន៍​ជឿនលឿន​លើ​ពិភពលោក កំពុងតែ​គិតគូររ​ក​ដំណោះស្រាយ​កាត់បន្ថយរាល់​ការប្រើប្រាស់​ ថាមពលនុយក្លេអ៊ែរ ការ​ចម្រាញ់យកប្រេង ឧស្ម័ន ការបញ្ចេញចោល​នូវ​កាកសំណល់​រឹង ឬ​រាវ​ពី​រោងចក្រ សហគ្រាស ការរុករក​រ៉ែ​ក្នុង​ដី ការសាងសង់​ទំនប់​វា​រី​អគ្គិសនី ការកាប់បំផ្លាញ​ព្រៃឈើ ផែនដី​ឡើង​កម្ដៅ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការប្រើប្រាស់​រថយន្ត ម៉ូតូ ម៉ាស៊ីនត្រជាក់ ការបញ្ចេញ​ចំហាយ​ឧស្ម័ននៃ​អគារ​ខ្ពស់​។​ល​។
​ក្រៅពី​ការកាត់បន្ថយ​ ការប្រើប្រាស់​ថាមពល​ខាងលើនេះ បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ បែរមក​ផលិត​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ឬ​ខ្យល់ និង​ឧបករណ៍​ដុត​កម្ដៅ ដើម្បី​ផលិត​ថាមពល​អគ្គិសនី​ជំនួស​វិញ​។

​លោក​សាស្ត្រាចារ្យ​បណ្ឌិត Christian C.Juckenack លើកយក​នូវ​ប្រវត្តិ និង​លក្ខណសម្បត្តិ​គន្លឹះ នៃ​អត្តសញ្ញាណ​គណបក្ស​ទាំង​៥ នៅក្នុង​ប្រទេស​អាល្លឺម៉ង់ មានដូចជា គណបក្ស​ប្រជាធិបតេយ្យ​គ្រឹ​ស្ត​សាសនា និយម​កណ្តាល ប្រជាធិបតេយ្យ​សង្គម សេរីនិយម និង​គណបក្ស​ទស្សនៈ នយោបាយ​បៃតង​។ គណបក្ស​ទាំង​៥​នេះ មាន​គោលនយោបាយ​ស្តីពី​បរិស្ថាន និង​ថាមពល ក្នុងការ​ឃោសនា​រក​សំឡេងគាំទ្រ​ពី​អ្នកបោះឆ្នោត នៅក្នុង​ប្រទេស​អាល្លឺម៉ង់​។ ចំណែក​គណបក្ស​បៃតង​ឥណ្ឌា នៃ​ប្រទេស​ឥណ្ឌា ក៏បាន​លើក​ក្នុង​កម្មវិធី​នយោបាយ​របស់ខ្លួន ជំទាស់​ចំពោះ​ការប្រើប្រាស់​សារធាតុ​គីមី និង​ជីវសាស្ត្រ ចំពោះ​ការប្រើប្រាស់​លើ​ធនធានធម្មជាតិ​ផងដែរ​។

 សិក្ខាសាលា បាន​លើកយក​នូវ​ប្រធានបទ​ស្តីពី​បរិស្ថាន ថាមពល និង​ការប្រែប្រួល​អាកាសធាតុ មក​បង្រៀន​ដល់​មន្ត្រី នៃ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិនិយម ក្នុង​ពេលនេះ ដើម្បី​ផ្តល់​ជា​គំនិត​លើក​ជា​យោបល់ ក្នុងការ​បង្កើត​នូវ​គោលនយោបាយ​សម្រាប់​ឃោសនា​រក​សំឡេងគាំទ្រ​ពី​ ប្រជាពលរដ្ឋ នៅ​ថ្ងៃ​អនាគត​។

​សូមបញ្ជាក់ថា បញ្ហា​បរិស្ថាន និង​ថាមពល គឺ​ប្រជាពលរដ្ឋ​កម្ពុជា មានការ​យល់ដឹង​តិចតួច​នៅឡើយ​៕​ S

អត្ថបទនេះដកស្រង់ចេញពី CEN.COM.KH

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [732]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [753]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [749]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [733]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [788]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ភ្លើង​ឆេះគុក​នៅប្រទេស​កូឡុំប៊ី​ឆក់​យក​ជីវិត​មនុស្ស​ចំនួន​ ១០នាក់​

ប្រទេសកូឡុំប៊ី៖ មន្រ្តីប៉ូលីសកូឡុំប៊ីបានមានប្រសាសន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [336]


កម្មកររោងចក្រSL1&SL2ធ្វើ​បាតុ​កម្ម​ទាម​ទារ​លក្ខ​​ខណ្ឌ​១១​ចំណុច​ពី​ថៅ​កែ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃច័ន្ទទី២៦សីហានេះមានកម្ម...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [403]


ក្រសួង​មហាផ្ទៃ​ព្រមាន​បក្ស​ប្រឆាំង​ដើរ​ ហែ​ក្បួន​ទាមទារ​កែទម្រង់​គ.ជ.ប

 គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា បក្ស...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [322]


យុទ្ធនាការផ្សព្វផ្សាយអំពីជំងឺផ្តា សាយបក្សីដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖មន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងសាខា...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [399]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 375 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1075 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864752​ នាក់