​WPTF ​ជ្រើសរើស​ តេក្វាន់​ដូរ​នគរបាល​កម្ពុជា ​ជាសមាជិក​ប្រតិបត្តិ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ សហព័ន្ធតេក្វាន់ដូរនគរបាលពិភពលោក (WPTF) បាន​សម្រេចជ្រើសរើសយក តេក្វាន់ដូនគរ បាល កម្ពុជាធ្វើជាសមាជិកប្រតិបត្តិ ដើម្បីឲ្យតេក្វាន់ដូរនគរបាលកម្ពុជាមាន លទ្ធភាពគ្រប់គ្រាន់ក្នុង​ការចូលរួម​ប្រកួត​ប្រជែងក្បាច់គុណ​ប្រភេទនេះ នៅលើវេទិកាប្រកួត អន្តរជាតិ។

លោកឧត្តមសេនីយ៍ទោ ម៉ក់ សំអុល ជាគ្រូបង្ហាត់ក្បាច់គុនតេក្វាន់ដូជាយូរឆ្នាំ​មកហើយនោះ​ក្នុងនាមនគរបាលជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១របស់សហព័ន្ធតេក្វាន់ដូរ​នគរ បាលពិភពលោក​(WPTF)កាលពីចុង​ខែ​វិច្ឆិកា​កន្លងទៅថ្មីៗ​នេះ នៅទីក្រុងសេអ៊ូល សាធារណៈ រដ្ឋកូរ៉េ។

នៅល្ងាចថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៣នេះលោក ម៉ក់ សំអុល អនុប្រធាននាយកដ្ឋាន អង្គរក្ស និង​ជា​គ្រូបង្ហាត់ ក្បាច់ តេក្វាន់ដូរជាង៤០ឆ្នាំនៅកម្ពុជា ហើយក៏ទើបតែត្រូវ WTF (World Taekwondo Federation)សម្រេច ផ្តល់ខ្សែក្រវ៉ាត់ ខ្មៅ៥ដាន់ឲ្យ បានមានប្រសាសន៍ប្រាប់ថា លោកពិតជា​មាន​មោទនៈភាពក្រៃលែង ក្នុងនាមនគរបាលជាតិ និង ក្នុង នាមតេក្វាន់ដូរនគរ បាលកម្ពុជាដែលអង្គប្រជុំ(WPTF)សម្រេចជ្រើសរើសប្រធាន១រូប និងសមាជិកប្រតិបត្តិ៣០រូប ក្នុងនោះ​រូបលោកត្រូវបាន គេជ្រើសរើសជា សមាជិក ប្រតិបត្តិ។

ការសម្រេចជ្រើសរើសជាសមាជិកប្រតិបត្តិ WPTF នេះ បានធ្វើឡើងតាមការសិក្សាស្រាវជ្រាវ ដោយផ្ទាល់ពី WPTF នូវប្រវត្តិនៃការហាត់រៀនក្បាច់គុន រយៈពេលនៃការបង្ហាត់បង្រៀន និងការងារដែល បានអនុវត្តសម្រាប់ ប្រយោជន៍ សាធារណៈ សង្គមជាតិ និងពិភពលោក។

លោកឧត្តមសេនីយ៍ទោបានឲ្យដឹងថា ដោយមានការអនុញ្ញាពីលោក ខាង សារិន រដ្ឋមន្រ្តី​​ក្រសួងមហាផ្ទៃ នៅឆ្នាំ ១៩៨១បានបញ្ចូលក្បាច់គុនតេក្វាន់ដូរ​ ទៅក្នុងកម្មវិធីហ្វឹកហ្វឺន​នគរបាល​​ទូទាំប្រទេស នៅ មជ្ឈមណ្ឌល ហ្វឹកហ្វឺន នគរបាលបុរីកីឡា។ បន្ទាប់មកនៅឆ្នាំ១៩៩១​យើងក៏បានធ្វើការទំនាក់ទំនងជាមួយសាធារណៈរដ្ឋកូរ៉េ ដើម្បី  សុំ ជំនួយគ្រូមកជួយបង្ហាត់ និងហ្វឹក​ហ្វឺនដល់កងកម្លាំងនគរបាលជាតិ ។

ចាប់ពីឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៥ខាង​ប្រទេស​កូរ៉េ​ក៏បានផ្តល់គ្រូមកកម្ពុជាតាមការស្នើសុំ ក្នុងនោះមាន លោក យ៉ង់ វិនតុន លោក គីម ហានជុ ហើយពីឆ្នាំនោះបន្តមកដល់បច្ចុប្បន្ននេះ មានលោក ឆយ យ៉ុងសុខ ដែលកំពុង​តែ​មមា ញឹកក្នុង​ការហ្វឹកហ្វឺនក្បាច់គុណដល់កងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន និងកំពុងតែដឹកនាំការហ្វឹក​ហ្វឺន​ដល់កីឡាករ កម្ពុជាផងដែរ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ក្នុងឆ្នាំ១៩៩៥នោះដែរ យើងបានរៀបចំឲ្យតេក្វាន់ដូរកម្ពុជា​បានចូលជា សមាជិកតេក្វាន់ដូរពិភពលោក(WTF) ធ្វើឲ្យតេក្វាន់ដូរកម្ពុជាមានវត្តមានចូលរួម​ប្រគួត​លក្ខណៈអន្តរ​ជាតិ លើ គ្រប់វេទិការ បើទោះជាយើងនៅមានកម្រិតនៅឡើយក្តី។

យ៉ាង​ណា​ក៏​ដោយលោកឧត្តមសេនីយ៍ទោ ម៉ក់ សំអុល បានមើលឃើញថាការបញ្ចូល​កម្មវិធី​ហ្វឹក​ហ្វឺន​ក្បាច់ គុណ ទៅក្នុងជួរស្ថាប័នប្រដាប់អាវុធគឺជាការប្រសើរបំផុត ដើម្បីឲ្យគេមានសមត្ថភាព​គ្រប់​គ្រាន់ក្នុងការ បង្រ្កាបនិង ទប់ ស្កាត់នូវបទល្មើសគ្រប់ប្រភេទ ពិសេសទប់ស្កាត់បទល្មើស​ភារវកម្មនៅកម្ពុជា ក៏ដូចជាបានរួម ចំណែកការពារ សន្តិសុខ និងកសាងសន្តិភាពនៅលើ​ពិភពលោក។

សូមបញ្ជាក់ថា  លោកម៉ក់ សំអុល បានចូលហាត់ក្បាច់គុណតេក្វាន់ដូនៅក្នុងរង្វង់ឆ្នាំ១៩៧១ ហើយនៅឆ្នាំ ១៩៧៤ លោកបានទទួលខ្សែក្រវ៉ាត់ខ្មៅថ្នាក់ជាតិ ពីសមាគមអ្នកនិយមក្បាច់គុណ​តេក្វាន់ដូរនិងបានសហការណ៍ ជាមួយ សិស្សច្បងបើកក្លឹបតេក្វាន់ដូរនៅទីក្រុងភ្នំពេញ។ក្រោយ ថ្ងៃរំដោះនៅឆ្នាំ១៩៨០ លោកបានរៀប ចំបើកការ បង្ហាត់ ក្បាច់គុណឡើងវិញដោយដើរប្រមែប្រ​មូលសិស្សពីតាមភូមិមកបង្ហាត់។

លោកម៉ក់ សំអុល ត្រូវបានគេមើលឃើញថា ជាគ្រូគុណតេក្វាន់ដូរមួយរូបដែលទទួល​បានការ​គាំទ្រពីសិស្ស គុណ យ៉ាងច្រើននៅទូទាំងប្រទេសពិសេសសិស្សគុណជានគរបាលជាតិ និងត្រូវ​បានសាលាគុណ កុកកីវិនកោត សរសើរ ថាជាសមាជិកWTFម្នាក់ដែលមានសមត្ថភាព និងមាន​សំណាងការពារដោយផ្ទាល់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា គឺ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រមុខដឹកនាំនៃបណ្តារប្រទេសជាច្រើននៅលើពិភពលោក ដែលបាន មក ទស្សនកិច្ចផ្លូវ​រដ្ឋនៅប្រទេសកម្ពុជាក្នុងពេលកន្លងមក៕  ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ឥណ្ឌូនេស៊ី​បើក​ពិព័រណ៌​ពាណិជ្ជកម្ម​លើក​ទី​៧ ​ដោយ​មាន​ក្រុមហ៊ុន​ចំនួន​ ៥២​ ចូលរួម​

ភ្នំពេញ៖ ពិព័រណ៍​ពាណិជ្ជ​កម្ម​​ ឥណ្ឌូនេស៊ី​លើក​ទី​...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [665]


ផ្សព្វផ្សាយការ​លើក​កម្ពស់​សហគមន៍​​កុមារមេត្រី​ ​និងការអភិវឌ្ឍ​​ប្រព័ន្ធការពារ​កុមារ ​នៅកម្ពុជា​​

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិ ដើម្បីកុមារ សហការជាមួយ ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [344]


កីឡាករ​​​​ Wayne​ Rooney ​ចុះកុងត្រា ​៥ឆ្នាំកន្លះប​ន្ថែម​ទៀតជា​មួយក្រុម​ Man Utd​

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ កីឡាករ Wayne Rooney ខ្ស...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [371]


​ឆ្នាំ​២០១៣ ​ករណីបទ​ល្មើស​បាន​កើត​ឡើង​ត្រឹម១ភាគរយ​

ភ្នំពេញ៖ តំបន់ចំនួន៤ ដែលមានរាជធានីភ្នំពេញ ខេត្តព្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [301]


ប្រកាសលោក លីវ វណ្ណថេន ចូលកាន់មុខ​ងារ​ជា​​ចៅ​សង្កាត់ព្រែកថ្មី

ភ្នំពេញ : លោកលីវ វណ្ណថេង ត្...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [326]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 379 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1946 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964846​ នាក់