លោក ប៉ា សុជាតិវង្ស ចាត់មន្រ្តីជំនាញចុះសិក្សាប្រពន្ធ័​នាំទឹក​ចេញ​សំដៅ​បញ្ជៀស​ការជន​លិចដោយទឹកភ្លៀង
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមមន្រ្តីជំនាញផ្នែកតបណ្តាញលូរបស់សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១០ខែ​កក្កដា នេះបាន​
ជួប​ប្រជុំគ្នាជាបន្ទាន់ ដើម្បីកំណត់តំបន់អាទិភាពកែលម្អនិងដាក់បណ្តាញ​លូមេថ្មីនៅតាមដង់​មហាវិថី​សំខាន់ៗ​
នៅក្នុងក្រុងបន្ថែមទៀត។ គម្រោងកែលម្អបណ្តាញ​លូថ្មី​នេះ ធ្វើឡើងបន្ទាប់ពី មានការលិចលុងដោយសារទឹក​
ភ្លៀងបណ្តាលឲ្យមានការកក់​ស្ទះចរាច​រណ៍​យ៉ាងធ្ងន់ធ្ងរ និងខូចខាត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ​កាលពី​
ពេល​ថ្មីៗនេះ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ជាធម្មតា​កម្ពស់​ទឹកភ្លៀង​ម្តង់ៗនៅរាជធានី​
ភ្នំពេញ​មានកម្រិតត្រឹមតែពី២០មីលីម៉ែត្រទៅដល់៣០មីលីម៉ែត្រតែប៉ុណ្ណោះ។ប៉ុន្តែភ្លៀងកាលពីសប្តាហ៍​មុននេះ​
មានកម្រិតរហូតដល់៥០មីលីម៉ែត្រដែលជាភ្លៀងគំហុក មួយបានធ្វើឲ្យប្រពន្ធ័លូមួយចំនួន ពុំមានលទ្ធភាព​
រំដោះ​ទឹកបានទាន់ពេលវេលា។
លោកអភិបាលបញ្ជាក់ថា នេះជាបញ្ហាធំណាស់ដែលយើងត្រូវ ដោះស្រាយកង្វល់ជាបន្ទាន់​ជូន​ប្រជាពលរដ្ឋនៅ​
នៅក្នុងរដូវវស្សានេះ ព្រោះបើតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក​និងឧតុនិយមរាជធានីភ្នំពេញ នឹងត្រូវ​
ប្រឈមជាមួយទឹកភ្លៀងជាង៣ភាគទៀត ក្នុងចំណោម​ទឹកភ្លៀងសរុបប្រចាំឆ្នាំពី១២០០ទៅ១៥០០ មីលីម៉ែត្រ។
លោកអភិបាល បានអៈអាងថា នៅរាជធានីភ្នំពេញការអភិវឌ្ឍបណ្តាញលូជាចំនុចអាទិភាព​ដែល​ត្រូវយកចិត្ត​
ទុក​ដាក់ខ្លាំង​ជាងគេនារដូវវស្សានេះហើយកន្លែងណាដែលស្ថានភាព​លូ​ចាស់​ទ្រុឌទ្រោម តូចចង្អៀត​មិនសក្ត័​
សម​​ត្រូវផ្លាស់ ប្តូរជាបន្ទាន់នៅក្នុងអំឡុងពេលនេះ​ពីមួយ​ម៉ែត្រទៅ១ម៉ែត្រកន្លះ រហូតដល់មានចំនួន២ខ្សែ ដើម្បី
ឆ្លើយតបទៅនឹងកម្ពស់នៃកម្រិតទឹក​ភ្លៀងនាពេលបច្ចុប្បន្ន។
លោក ប៉ា សុជាតិវង្ស បន្ថែមថា ដើម្បីចូលរួមដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធិភាព ត្រូវធ្វើ យ៉ាងណាធានា​
ការសាងសង់ឲ្យមានគុណភាពស្របតាមស្តងដា​ ត្រូវកំណត់ប្លង់អាទិភាព​ដែលត្រូវ កែលម្អលូថ្មី នឹងជួយសំរួល​
រាល់កិច្ចការគ្រប់បែបយ៉ាងរបស់ស្ថាបន័តបណ្តាញ​លូទឹក​នៃអង្គភាព ចៃកា ដែលកំពុងអនុវត្តជំហាន​ទី៣ និង​
បន្ត​ទៅ​ជំហានទី៤ខាងមុខនេះ។
សូមរំលឹកថា ការលិចលុងនៅតាមដងផ្លូវដោយសារទឹកភ្លៀងកន្លងមកនេះ មិនត្រឹមតែស្ថាន​ភាពលូមានទំហំ​
តូច​នោះទេ គឺគួបផ្សំជាមួយនឹងការកក់ស្ទះសំរាមដែលប្រជាពលរដ្ឋបោះ​ចោលគ្មានសណ្តាប់ធ្នាប់ផងដែរ។
ករណីនេះសាលារាជធានីភ្នំពេញបន្តអំ ពាវនាវឲ្យប្រជាពល​រដ្ឋ​ទាំងអស់មេតា្តចូលរួមទាំងគ្នា មិនត្រូវ​បោះចោល​
សម្រាមនៅតាមដងផ្លូវ ឬ ចោលនៅ​ក្បែរមាត់លូ ដើម្បីទប់ស្កាត់មិនឲ្យមានទឹកភ្លៀងលិចផ្លូវ តាមរយៈកក ស្ទះ​
ចរន្ត​ទឹកហូជា ដើម។​រហូតមកដល់ពេលនេះ នៅរាជធានីភ្នំពេញមានបណ្តាញលូតូចធំប្រវែងជាង​៤៦៩គីឡូ​
ម៉ែត្រ អណ្តូងមានចំនួន ៣២.៨៦៤អណ្តូង ប្រលាយមាន៥៤គីឡូម៉ែត្រនិងមានស្ថានីយ៍​បូមទឹកចំនួន​
១០កន្លែងជំវិញរាជធានីភ្នំពេញ៕

 

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [732]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [753]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [749]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [733]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [788]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ជប៉ុនបានផ្តល់ជំនួយកម្ចីសម្បទានជិត៩ពាន់​លានយ៉េន​ដល់​កម្ពុជា​សំរាប់លំអផ្លូវជាតិលេខ៥

ភ្នំពេញ៖ រាជរដ្ឋាភិបាល​ជប៉ុនបានសម្រេច​ផ្តល់​...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [320]


​អ្នកទោស​៥នាក់​លួច​ហែក​គុក​ខេត្ត​រតន​គិរី​ រត់​រួច​៤នាក់ ​ចាប់​បាន​​វិញ​ម្នាក់​

រតនគិរី ៖ យ៉ាង​ហោច​ណាស់អ្នក​ទោស​​ចំនួន​៥នាក់ ក្នុង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [353]


ខ្លាចមិនទាន់ពេលធ្វើការ ជិះម៉ូតូលឿនពេកជ្រុលទៅស្រ្តីដើរឆ្លងផ្លូវស្លាប់ភា្លមៗ

ភ្នំពេញ៖ ស្រ្តី​ជា​អ្នក​អនាម័យ​រោង​ចក្រ​កាត់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [287]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 581 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 879 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864556​ នាក់