​ឣនុសំវច្ឆរៈ​​មហា​សន្និបាត​​មន្ត្រី​​សង្ឃ​​ទូទាំង​​ប្រទេស​​លើក​​ទី​២២​ ​ពង្រឹង​​គុណភាព​​ពុទ្ធិ​ក​សិក្សា ​​ដើម្បី​​អភិវឌ្ឍន៍​​ធនធាន​​បព្វជិក​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ឣនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២២ បានជម្រុញឲ្យ​មាន​​ការ​ពង្រឹងកា​រ​ឣនុវត្តរចនាសម្ព័ន្ធ​ដឹកនាំ​គ្រប់គ្រង និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីធានា​ឲ្យ វិស័យព្រះពុទ្ធសាសនាមានភាពរីកចម្រើន សក្តិសមជាទីគោរពបូជារបស់ពុទ្ធ​បរិស័ទ្ធ និង ពង្រឹងគុណភាពពុទ្ធិកសិក្សា ដើម្បីអភិវឌ្ឍន៍ធនធានបព្វជិកឲ្យកាន់តែមានសុក្រិត្យ​ភាព និង គុណភាពខ្ពស់។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ នាសាល​សន្និសីទចតុមុខ ក្រោមវត្តមានសម្តេច​ឣគ្គម​ហា​​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាព្រះរាជ​តំណាង​ដ៏ខ្ពង់ខ្ពស់ព្រះ​ករុ​ណា ព្រះមហាក្សត្ស​នៃ​ព្រះរាជាណាចក្រកម្ពុជា និងមាន​កិច្ចស​ហ​ការ ពីគណៈសង្ឃនាយកទាំងពីរគណៈ ក្រសួងធម្មការនិងសាសនា ព្រមទាំងមានការយាង និមន្ត អញ្ជើញចូលរួម​ពីសំណាក់​សម្តេច ព្រះរាជាគណៈ ព្រះថេរានុថេរៈ ព្រះមេគណ ព្រះឣនុគណ ព្រះចៅ ឣធិការ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ឣភិបាល ឣភិបាលរងគ្រប់ខេត្ត រាជធានី ប្រធានឣនុប្រធានមន្ទីរធម្មការ និងសាសនាគ្រប់ខេត្ត\រាជធានី ព្រមទាំងមន្រីរាជការគ្រប់ជាន់​ថ្នាក់ នៃក្រសួងធម្មការ និងសាសនាចំនួន ៨៥០នាក់។

លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ថ្លែងថា  ពិធីឣនុសំវច្ឆរៈ​មហា​សន្និ​​បាត​មន្រីសង្ឃទូទាំប្រទេសលើកទី២២ ប្រារព្វ​​​ធ្វើនាឆ្នាំនេះប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ពី​ថ្ងៃ​ទី១៧-១៨ខែធ្នូឆ្នាំ២០១៣ ដើម្បី​បូកសរុបនិងពិនិត្យ​មើលលទ្ធផល​នៃការ​ឣនុវត្ត​​សង្ឃ​ប្រ​កាស​​របស់ឣនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃក្នុងឆ្នាំកន្លងទៅ ដោយមានកិច្ចពិភាក្សាផ្លា​ស់​​ប្តូរ​យោបល់​លើការងារ​ព្រះពុទ្ធសាសនានាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់​ឣនុវត្ត​បន្ត សំដៅពង្រឹងការឣនុវត្តរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងរាល់​លិខិតបទដ្ឋានគតិយុត្តិ ដែលមាន​ស្រាប់ធ្វើឲ្យវិស័យព្រះពុទ្ធសាសនាមានភាពរីកចម្រើន សក្តិសមជាទីគោរពបូជារបស់ពុទ្ធ​បរិស័ទ្ធ និងពង្រឹងគុណភាពពុទ្ធិកសិក្សា ដើម្បីអភិវឌ្ឍន៍ធនធានបព្វជិកឲ្យកាន់តែមានសុក្រិត្យ​ភាព និងគុណភាពខ្ពស់។

 

លោក មិន ឃិន បានបញ្ជាក់ថា ជាការពិតណាស់ ការរីកចម្រើនរបស់ពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា និងផ្តល់ដល់​គ្នា​ទៅ​​វិញទៅមកជាចាំបាច់ ជាក់ស្តែងវិស័យ​ព្រះពុទ្ធ​សាសនា បានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ការអប់រំចរិយាធម៌ សីលធម៌​​សង្គម និងកសាងសមិទ្ធិផលផ្សេងៗជូនសង្គមជាតិ។

ចាប់ពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ វិស័យ​ព្រះពុទ្ធសាសនា បានចាប់ផ្តើមចេញពីចំណុចសូន្យ មកទទួលបាននូវសិទ្ធិ​សេរី​ភាពពេញលេញ ក្នុងការគោរពកាន់ព្រះពុទ្ធសាសនាឡើងវិញ ដោយចាប់ផ្តើមចេញពី​ព្រះ​សង្ឃមានតែចំនួន៧អង្គប៉ុណ្ណោះ ហើយ​រហូតមកដល់បច្ចុប្បន្ននេះ ព្រះរាជាណាចក្រ​កម្ពុជា មានវត្តចំនួន៤.៦៧៦វត្តនិងមានព្រះសង្ឃចំនួន៥.៧៥៧៣អង្គ ក្នុងនោះ​គណៈ​​មហានិកាយ​មាន ៤.៤៨៤វត្ត ព្រះសង្ឃមានចំនួន ៥២.៨២៤អង្គ និងគណៈធម្មយុត្តិកនិកាយមាន ១៨៨វត្ត និងព្រះ​សង្ឃ​មានចំនួន៤.៦៣០អង្គ។ ចំពោះវិស័យពុទ្ធិកសិក្សាវិញ បានបណ្តុះបណ្តាល​ព្រះ​សង្ឃ តាំងពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា។

មកទល់​នឹង​ពេល​នេះយើងមានពុទ្ធិកសាកលវិទ្យាល័យចំនួន៣ គឺពុទ្ធិកសាកលវិទ្យាល័យព្រះ​សីហនុ​រាជ ពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា និងពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន កំពង់ចាម។ ក្រៅពីនេះ ក្រសួងនៅ​មានសាខាពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហនុរាជចំនួន ២ទៀត គឺពុទ្ធិកមហាវិទ្យាល័យខេត្តកំពង់ឆ្នាំង និង​ពុទ្ធិកមហាវិទ្យាល័យ​ខេត្តបាត់ដំបង។

ទន្ទឹមនឹងការយកចិត្តទុកដាក់ខ្ពស់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនា​របស់​រដ្ឋនោះវិស័យពាហិរសាសនា​ក៏ត្រូវបាន​យក​ចិត្ត​ទុកដាក់ផងដែរ ពោលគឺក្រសួងបានបំពេញ​ភារ​កិច្ច​ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យមានសុខដុមនីយកម្មវិស័យ​សាសនា បង្ករ​លក្ខណៈឲ្យប្រជាជនមានសិទ្ធិសេរីភាពពេញលេញខាងជំនឿសា​សនា ដូចមានចែងក្នុង​រដ្ឋ​ធម្មនុញ្ញនៃ​ព្រះរាជា​ណាចក្រ​កម្ពុជាយើង។​

វឌ្ឍនភាពក្នុងវិស័យព្រះពុទ្ធសាសនារហូត​មកដល់​បច្ចុប្បន្ននេះ ត្រូវបានក្រសួងធម្មការ និងសាសនា ក៏ដូចជាគណៈ​សង្ឃនាយក​ទាំង​ពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់ខ្ពស់អនុវត្តតាមគោលនយោបាយយុទ្ធ​សាស្ត្រ​ចតុកោណរបស់រាជរ​ដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ជាប្រមុខដឹកនាំ បានបង្កលទ្ធភាពគ្រប់បែបយ៉ាង ធ្វើឲ្យវិស័យព្រះពុទ្ធសាសនា កាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។

ពោលគឺព្រះពុទ្ធសាសនា បានរួមចំណែកជាមួយកាកបាតក្រហមកម្ពុជា លើការងារសង្គម​កិច្ចមានដូចជាការអប់រំសីលធម៌ ចរិយា​ធម៌ គុណធម៌ សុជីវធម៌ដល់ពុទ្ធបរិស័ទ ធ្វើឲ្យប្រសើរ​ឡើងនូវស្ថានភាពជនចាស់ជរា ស្ត្រី និងកុមារ។ ជាមួយនេះក្រសួងធម្មការ និងសាសនា​ក៏បានខិតខំអនុវត្តយ៉ាងសកម្មតាមភារកិច្ច ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិរបស់រដ្ឋាភិបាល​ដោយទទួលបាន​លទ្ធផលគួរជាទីមោទនៈ។

ក្នុងបរមនាមព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហា​ពញា​ចក្រី ហេង សំរិន បានថ្លែងនៅក្នុង​មហាសន្និបាត​ប្រចាំឆ្នាំនេះថា ស្របទៅនឹង​ការរីក​ចំរើននេះ នៅមានបញ្ហាជាច្រើនទៀត​ដែលត្រូវដោះស្រាយដោយ​ឈរលើ​ទស្សនៈ​ថា ព្រះពុទ្ធ​សាសនាគឺជាកម្លាំងដឹកនាំចរិយាធម៌សង្គម។ការពិគ្រោះការពិភាក្សាលើបច្ចុប្បន្នភាព ដែល​មហា​​សន្និបាត​បានលើក​ឡើង គឺជាប្រការសមស្រប និងចាំបាច់ត្រូវដោះស្រាយចំពោះមុខ។ សម្តេច បានកោតសរសើរដល់អង្គសន្និបាត ដែលចាប់អារម្មណ៍លើការពង្រឹងរចនា​សម្ព័ន្ធ​គ្រប់គ្រងអភិបាលកិច្ច ការគោរពប្រណិបត្តិធម៌វិន័យ ចូលរួមការងារសង្គមជាមួយ
រាជ​រដ្ឋាភិ​បាលកម្ពុជា ពិសេសការអប់រំសីលធម៌សង្គមឲ្យល្អផូរផង់។

សម្តេចបន្តថា ការពង្រឹងគុណភាព​លើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងជួរមន្ត្រីសង្ឃ​ត្រូវ​​ផ្សារភ្ជាប់នឹងបច្ចេកវិទ្យាទំនើប ដើម្បីឲ្យ​កិច្ច​ការព្រះពុទ្ធសាសនា មានសណ្តាប់ធ្នាប់ល្អ ធានាបាននូវសាមគ្គីភាពក្នុងជួរពុទ្ធសាសនិកជន ជាប្រការសំខាន់បំផុត។ តាមរយៈ​ពុទ្ធិក​សិក្សា ប្រទេសជាតិទទួលបាននូវអ្នកមានចំណេះដឹងជាច្រើន ដែលជាសសរទ្រូងដ៏រឹងមាំរួម​ចំណែកថែរក្សា ការ​ពារវប្បធម៌ ប្រពៃណីជាតិ អរិយធម៌ តាមគន្លងធម៌ ដែលជាអត្ត​សញ្ញាណជាតិកម្ពុជាយើង។

ការយកចិត្តទុកដាក់ចំពោះពុទ្ធិកសិក្សា ជាការចាំបាច់ដែល​ត្រូវពង្រីក និងពង្រឹងពីទីក្រុង រហូតដល់ជនបទ ហើយចាប់ពីពេល​នេះ​តទៅ ជាឱកាស​ដ៏ល្អសម្រាប់ប្រជាជាតិកម្ពុជាយើងរួមគ្នាយ៉ាងជិតស្និទ្ធ រក្សាការពារសេចក្តីសុខសាន្ត​ជូនសង្គម​ជាតិ ដោយប្រកាន់​យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំ ចរិយាធម៌ និងស្មារតី ជំរុះ​ចោល​​នូវការលោភលន់ ការច្រណែននិន្ទា គំនុំ និង​អំពើ​ហឹង្សាជាដើម។

សម្តេចប្រធានរដ្ឋសភា បានអំពាវនាវចំពោះពុទ្ធសាសនិក ទាំងបព្វជិក ទាំងគ្រសហ្ថ ឲ្យ​ខិតខំប្រណិបត្តិខ្លួនឯងផង ជួយអប់រំពុទ្ធ​បរិស័ទ្ធសមស្របតាមលំអាន​ខ្លឹមសារក្នុងព្រះ​ត្រៃយ៍​​បីដកដែលជាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ បានមន្សល់​ទុកឲ្តយើងគ្រប់គ្នា​សំអាតកាយ​វាចា ជម្រះនូវសេចក្តីសៅហ្មងទាំងឡាយ ធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា​ ប្រមូល​ផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្សតាមគោលការណ៍​នីតិរដ្ឋ និងចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណ​ប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព ក្តីសង្ឃឹម លើកស្ទួយការកសាងជាតិ ឆ្ពោះទៅរកសេចក្តី​ថ្កុំថ្កើ​ង
រុ​ង​រឿងសម្បូរសប្បាយតរៀងទៅ៕ ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សមត្ថកចិ្ចក្រុង​ចាប់ខ្លួន​សកម្មជន ​១១ នាក់ ​ខណៈប្រមូល​ផ្តុំគ្នាដាក់ញត្តិ ​ទៅស្ថានទូត៣ធំៗ​

ភ្នំពេញ៖ យ៉ាងហោចណាស់ មាន​សកម្មជន​សិទ្ធិមនុស្ស និង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [341]


មនុស្ស ៧​​​លាននាក់ជុំវិញពិភពលោកបានស្លាប់ដោយសារការបំពុលបរិយាកាស

ព័ត៌មានអន្តរជាតិ៖ យោងតាមអង្គការសុខភាពពិភពលោកបានប៉ា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [353]


សមាគមកម្ពុជា​ការពារអ្នកកាសែត​បង្កើនការយល់ដឹង​ដល់អ្នកកាសែត​ពីសេរីភាពនិង​ក្រមសីលធម៌របស់ខ្លួន​

ភ្នំពេញ:សមាគមកម្ពុជាការពារអ្នកកាសែតបានបើកសិក្ខាសា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [762]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 387 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1265 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864942​ នាក់