ប្រទេសអេហ្ស៊ីប៖ មន្រ្តីប៉ូលីសរបស់អេហ្ស៊ីបបានអោយដឹងថា កាលពីយប់ថ្ងៃច័ន្ទម្សិលមិញ គ្រាប់បែកមួយ គ្រាប់គឺបានផ្ទុះឡើងនៅក្នុងសណ្ឋាគារសន្តិសុខមួយកន្លែងនៅក្នុងទីក្រុង Mansoura នៃខេត្ត Dakahliya ស្ថិត
នៅភាគខាងជើងនៃទីក្រុងខៃរ៉ូ។ មន្រ្តីប៉ូលីស បានអះអាងថា ការបំផ្ទុះគ្រាប់បែកខាងលើនេះគឺបានកើតឡើង
នៅវេលាម៉ោង ២៣នឹង១០ នាទីយប់ ដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៤នាក់និងជាង ១០០ នាក់ទៀតគឺរងរបួសជាទំងន់។ គួរបញ្ជាក់ផងដែរថា មូលហេតុនៃការបំផ្ទុះគ្រាប់បែកខាងលើនេះគឺមិនទាន់បា
នដឹងច្បាស់នៅឡើយទេ ក៏ប៉ុន្តែប្រភពព័ត៌មានមិនច្បាស់ការមួយបានអោយដឹងថា មូលហេតុនៃការបំផ្ទុះគ្រាប់
បែកនោះគឺបណ្តាលមកពីការបន្ទុះគ្រាប់បែកក្នុងឡាន។
អ្នកយកព័ត៌មានបានមានប្រសាសន៍បន្តទៀតថា រហូតមកដល់ពេលនេះ ពួកមូស្ល៊ីមជាង ២០០០នាក់គឺត្រួវ
បានចាប់ខ្លួន រីឯនៅថ្ងៃច័ន្ទម្សិលមិញ មនុស្ស ៤៥០នាក់នៃពួកគេគឺកំពុងតែធ្វើកុប្បកម្មបង្អត់បាយ។ មន្រ្តីប៉ូលី
សបាននបន្ថែមទៀតថា លោក Morsiដែលជាមេដឹកនាំនៃពួកទាំងអស់នោះគឺកំពុងតែប្រឈមមុខនឹងឧក្រឹដ្ឋ
កម្មចំនួន ៣។ គួរបញ្ជាក់ទៀតផងដែរថា ការកាត់ក្តីលើទី ១គឺបានចាប់ផ្តើមតាំងតែពីថ្ងៃទី ៤ខែវិច្ឆិកាមកម្លេះ
តែក្រោយមកក៏ត្រួវបានពន្យារទៅថ្ងៃ ៨ ខែមករាខាងមុខនេះវិញ។ដោយ៖ តុលា