បើក​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ជ្រើស​រើស​ជើង​ឯក​នៅ​ខេត្ត​កំពង់​ចាម
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ខេត្ត​កំពង់​ចាម​ ៖ ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ជ្រើស​រើស​ជើង​ឯក​ទូទាំង​​ប្រទេស​ ប្រចាំ​ឆ្នាំ​សិក្សា​២០១២-​
២០១៣​ ក្នុងនោះ​មាន​ បាល់​ទាត់​ បាល់​ទះ​ បាល់​បោះ​ និង​អត្ត​ពលកម្ម​ ត្រូវ​បាន​ប្រារព្ធ​ពិធី​បើក​កាលពីរសៀល​ថ្ងៃ
​ទី​២៨ មីនា​ នៅ​ទីលាន​បាល់​ទាត់​ស្ថិត​ក្នុង​បរិវេណ​ពហុ​កីឡ​ដ្ឋាន​ សង្កាត់​កំពង់​ចាម​ ក្រុង​កំពង់​ចាម​ ក្រោម​អធិបតី​
ភាព​លោក​អឹុម សិទ្ធី​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។​

លោក​ដួង​ មាស​ចំរើន​ ប្រធាន​នាយក​ដ្ឋាន​អប់រំ​កាយ​ និង​កីឡា​ និង​ជា​ប្រធាន​គណៈ​កម្មការ​រៀបចំ​ការប្រកួត​​បាន​
ថ្លែង​អំណរគុណ​ចំពោះ​ មន្ទីរ​អប់រំ យុវជន​ និង​កីឡា​រាជ​ធានី​ខេត្ត​ ដែល​​បាន​រៀបចំ​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​
សិក្សា​ថ្នាក់​រាជធានី​ខេត្ត​ ដើម្បី​ជ្រើស​រើស​ក្រុម​កីឡា​មក​ចូល​រួម​ប្រកួត​តាម​កាល​បរិច្ឆេទ​ដែល​ ក្រសួង​បាន​
កំណត់ និង​បាន​អញ្ជើញ​មក​ចូលរួម​យ៉ាង​ច្រើន​កុះ​ករ ។​ការ​ប្រកួត​បាន​ចាប់​ផ្តើម​ធ្វើ​ពីថ្ងៃ​ទី​២៥​ មីនា​ និង​គ្រោង​
បញ្ចប់​នៅ​ថ្ងៃ​ទី​៨​ មេសា​ខាង​មុខ ។​ ឆ្លង​តាម​ការ​ណែនាំ​របស់​ក្រសួង​ គណៈ​កម្មការ​​រៀបចំ​ការប្រកួត​បាន​ទទួល​
ប្រតិភូ​កីឡា​សិស្ស​ ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​គ្រប់​ចំនួន​ទាំង​​២៤​មន្ទីរ​អប់រំ យុវជន​ និងកីឡា​ រាជធានី​ ខេត្ត​ ដូច​
ដែល​មន្ត្រី​ចាត់​តាំង​កម្មវិធី​បាន​ជម្រាប​ជូន​រួច​ ។​

ដកស្រងពីកោះសន្តិភាព

ចំពោះ​សមាស​ភាព​ក្រុម​កីឡា​ចូលរួម​មាន​ដូច​តទៅ ៖​ បាល់ទាត់​បុរស​មាន​២៤​ក្រុម​ (ស្មើ​ឆ្នាំ​មុន), បាល់​ទាត់​នារី​
មាន​២១​ក្រុម​ (កើន​១​ក្រុម), បាល់​ទះ​បុរស​មាន​២៤​ក្រុម​ (ស្មើ​ឆ្នាំ​មុន), បាល់​ទះ​នារី​មាន​២២​ក្រុម (កើន​១​ក្រុម),
បាល់​បោះ​បុរស​មាន​២០​ក្រុម​ (ស្មើ​ឆ្នាំ​មុន), បាល់​បោះ​នារី​មាន​១៩​ក្រុម (ស្មើ​ឆ្នាំ​មុន), អត្ត​ពលកម្ម​បុរស​មាន​២៤​
ក្រុម​ (ស្មើ​ឆ្នាំ​មុន), អត្ត​ពលកម្ម​នារី​មាន​២៤​ក្រុម​ (ស្មើ​ឆ្នាំ​មុន) សរុប​អត្ត​ពលិក​ទាំង​អស់​មាន​២.១៣០​នាក់​ ក្នុង​នោះ​
នារី​១.០២៦​នាក់​ ស្មើ​នឹង​៤៨,១៦​ភាគរយ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​សិក្សា​២០១១-​២០១២​ កើន​នារី​២​ក្រុម​ មាន​ចំនួន
​៤៩​នាក់ ស្មើ​នឹង​១,៦៨​ភាគ​រយ ។​

លោក​អុឹម សិទ្ធី​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ មាន​ប្រសាសន៍​ឱ្យដឹង​ដែរ​ថា​ ក្រសួង​អប់រំ​ យុវជន​ និង
កីឡា​ តែង​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​អប់រំ​កាយ​ និង​កីឡា​ ដែល​ជា​សមាស​ភាព​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​
ចំណោម​សមាស​ភាព​ ទាំងប្រាំនៃវិស័យ​អប់រំ​ សំដៅ​កសាង​កាយ​សម្បទា​រឹងមាំ​ មាន​សុខ​ភាព​ល្អ​ ពន្លឿន​ការ​
សិក្សា​ឱ្យ​មាន​និរន្តរ​ភាព ។​ ម្យ៉ាង​ទៀត​ការប្រកួត​កីឡា​គឺ​ជាពិធី​ជួបជុំ​គ្នា​មួយ​រវាង​កីឡា​ករ​ កីឡាការិនី​ដើម្បី​ផ្លាស់​
ប្តូរ​នូវ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ន័យ​សាមគ្គី​ភាព​ និង​ចេះ​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​ ។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា​ វិស័យ​កីឡា​បាន​រួម​ចំណែក​កាត់​បន្ថយ​ភាព​អសកម្ម​ និង​អំពើ​អបាយ​មុខ​ក្នុង​
សង្គម​ដូច​ជា​ ការ​សេព​គ្រឿង​ញៀន​ ល្បែង​ស៊ីសង​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ក្នុង​សង្គម​ជាតិ ។​ វាជា​ប្រការ​
សំខាន់​ណាស់​សម្រាប់​ក្មួយៗ​ស្ថិត​ក្នុង​វ័យ​សិក្សា​ដែល​ចាំ​ បាច់​ត្រូវ​កសាង​ខ្លួន​ឱ្យ​ក្លាយ​ជា​កូន​ល្អ​ សិស្ស​ល្អ​ និង​មិត្ត
​ល្អ​ ។ ដើម្បី​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​ល្អ​នៅ​ថ្ងៃ​អនាគត​នោះ ក្មួយៗ​ត្រូវ​បណ្តុះ​ឱ្យ​បាន​នូវ​សម្បត្តិ​ទាំង​បួន​ក្នុង​ជីវិត​គឺ
១-​សម្បត្តិ​ផ្លូវ​កាយ​ ២-​សម្បតិ្ត​បញ្ញា​ ៣-​សម្បត្តិ​សីលធម៌​ និង​៤-​សម្បត្តិ​ទ្រព្យ​ ទើប​ឆ្លើយ​តប​បាន​ទៅ​នឹងការ​កសាង​ធន​ធាន​មនុស្ស​ប្រកប​ដោយ​គុណ​ភាព និង​ប្រសិទ្ធ​ភាព​ខ្ពស់​ស្រប​តាម​យុទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់​
កាល​ទី​២​ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ ជាប្រមុខ​ដឹកនាំ​
ប្រទេស​ប្រកប​ដោយ​គតិ​បណ្ឌិត​ខ្ពស់ ៕​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​​ប្រកួត​​កីឡា​ស៊ីហ្គេម​​៖ កម្ពុជា​​ទទួល​បាន​​មេដាយ​​២៣​​គ្រឿង​​ហើយ​​
កីឡាបាល់ទាត់ជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [535]

ភ្នំពេញ៖ កម្ពុជា​ទទួល​បាន​មេដាយ​២៣គ្រឿង​ហើយ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ​រហូតមក​ដល់​ព្រឹក​​ថ្ងៃ​ទី១៦ ​ធ្នូ ២០១៣។ មេដាយ​មាស​ដែល​កម្ពុជា​ទទួល​បាន​រហូត​មក​ដល់​ពេល​នេះ​ មាន​៤លើ​វិញ្ញា​សា​... អានបន្ត


ទស្សនាការផ្សាយបន្ត​ផ្ទាល់​ការ​ប្រ​កួត​កី​​ឡា​បាល់​ទា​ត់​ពី​​ចក្រ​ភពអង់គ្លេស
កីឡាបាល់ទាត់ជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [628]

មានអ្នកស្នេហាកីឡាបាល់ទាត់ច្រើនកុះករបានចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ពីចក្រអង់ គ្លេសនូវការ ប្រកួតដ៏គួរជក់ចិត្តមួយរវាងក្លឹបបាល់ទាត់ យក្សពីររបស់ចក្រភពអង់គ្លេស កាលពីរាត្រីថ្ងៃ ទីអាទិត្យទី01 ខែធ្នូ ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។... អានបន្ត


បី​នាក់​​ជ្រុះ​ចេញ​ពី​បញ្ជី​ជម្រើស​ជាតិ​​គឺ…
កីឡាបាល់ទាត់ជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [574]

បញ្ជី​ឈ្មោះ​ចុង​ក្រោយ​បង្អស់​នៃ​ក្រុម ជម្រើស​ជាតិ ដើម្បី​ឆ្ពោះ​ទៅ​ ហ្វីលីពីន ​នៅ​ម៉ោង​​ប្រហែល​​១០ព្រឹក​ស្អែក​នេះ

... អានបន្ត


ពហុកីឡដ្ឋានតេជោមរកតគ្រោងបើក ការដ្ឋានសាងសង់នៅមុនថ្ងៃបុណ្យ ចូលឆ្នាំខ្មែរ
កីឡាបាល់ទាត់ជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [621]

ពហុ​កីឡដ្ឋានតេជោមរកត​គ្រោងនឹងបើកការដ្ឋានសាងសង់នៅមុន​ថ្ងៃបុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំរោង ចត្វាស័ក ពស ២៣៥៦ ដែលត្រូវនឹងខែមេសាឆ្នាំ២០១៣នេះ ក្រោមវត្តមានដ៏ខ្ពង់​ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាចំណងដៃឆ្នាំថ្មី​ជូនប្រជាពលរដ្ឋកម្ពុជា។

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ផ្ទុះការប៉ះ​ទ​ង្គិច​គ្នារវាង​កម្មករ ​និង​សមត្ថកិច្ច​ PM​ ប​ណ្តាល​ឱ្យរងរបួស​ធ្ងន់​ស្រាល​២០នាក់​

ភ្នំពេញ៖ នៅថ្ងៃសុក្រ​ ទី២៧ ធ្នូ ២០១៣ នេះ មានកម្មករ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [312]


អំណាចស្រានិងភ្លើងប្រច័ណ្ឌធ្វើបុរសវ័យ៦១ឆ្នាំម្នាក់ ស្ទើរក្លាយជាឃាតករ

អំណាចស្រានិងភ្លើង​​ប្រច័ណ្ឌធ្វើបុរស​វ័យ៦១ឆ្ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [270]


​កម្ពុជា​នឹង​មានបុណ្យ​ដំរី​ និង​ បុណ្យទន្លេ​ បន្ថែម​លើបុណ្យ​ជាតិ​ដែលមានស្រាប់​

ភ្នំពេញ៖ កម្ពុជាគ្រោងនឹងបង្កើតឲ្យមាន បុណ្យជាតិ​សំខ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [300]


ឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុម បានចុះពិនិត្យបញ្ជីបោះឆ្នោត

កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៦ខែ មីនា ឆ្នាំ២០១៣ឯកឧ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [422]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 27 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 27 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 414 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 753813​ នាក់