សម្តេចព្រះអនុជ នរោត្តម អរុណរស្មី ៖ យុវជនជាកម្លាំងចលករដ៏សំខាន់ក្នុងវិស័យនយោបាយ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

        ភ្នំពេញ៖ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្តេច រាជបុត្រី ព្រះអនុជ នរោត្តម  អរុណ  រស្មីបានចាត់ទុក
យុវជនជាសសរទ្រូង  ដ៏រឹងមាំរបស់ប្រទេសជាតិ   និងជាកម្លាំងចលករដ៏សំខាន់បំផុតនៅក្នុងវិស័យ ​នយោ
បាយមិនថាប្រទេសកំពុងអភិវឌ្ឍន៍ ឬ ប្រទេសអភិវឌ្ឍន៍ក៏ដោយគឺពិតជាត្រូវការចាំបាច់ណាស់ការចូលរួម
ពីស្រទាប់យុវជនដើ្បម្បីស្នង ឬបន្តដំណែងពីមនុស្សចាស់ជំនាន់មុន។

សម្តេចរាជបុត្រីព្រះអនុជនរោត្តមអរុណរស្មីមានសុវណ្ណនីយ៍ដូច្នេះខណៈព្រះអង្គបានអនុញ្ញាតឲ្យក្រុមយុវ
ជនគណបក្សហ៊្វុនស៊ិនប៉ិចមកពីបណ្តារសាកលវិទ្យាល័យមហាវិទ្យាល័យ​មួយចំនួននៅ​ក្នុង​រាជ​ធានី ភ្នំពេ
ញចូលបង្គំគាល់   និងបានសំណេះសំណាលពិភាក្សាការងារកាលពីរសៀលថ្ងៃពុធ   ទី៨   ខែឧសភា  ឆ្នាំ
២០១៣  ម្សិលមិញនេះនៅ​ដំណាក់របស់ព្រះអង្គខាងកើតវិមានឯករាជ្យ  ។

មានសុវណ្ណនីយ៍ក្នុងឱកាសនោះសម្តេចរាជបុត្រីបានលើកឡើងពីបន្ទុកការងារដែលព្រះអង្គបាន​ទទួលជា
ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច  តាមស្នើសុំរបស់សមាជិក  សមាជិកា  និងថ្នាក់ដឹកនាំ  ឱ្យបន្តថែរក្សាគណ
បក្សដែលជាកេរតំណែលនិងជាស្នារព្រះហស្ថរបស់ សម្តេចឪ ព្រះមហាវិរក្សត្រ ព្រះបាទ នរោត្តម សីហនុ
បន្សល់ទុកឱ្យកូនខ្មែរជំនាន់នាំគ្នាបន្តជួយថែរក្សាឱ្យបានគង់វង់យូរអង្វែង។

សម្តេចរាជបុត្រីព្រះអនុជរំពឹងថាគណបក្សហ៊្វុនស៊ិនប៉ិច  ដែលកើតឡើងជាថ្មីក្រោមការរួមច្របាច់បញ្ចូល
គ្នារវាងគណបក្សរាជានិយម២  គឺគណបក្សជាតិនិយម   ដែលចេញពីគណបក្សនរោត្តមរណឫទ្ធិ  និងគណ
បក្សហ៊្វុនស៊ិនប៉ិចនេះ  នឹងទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប   នៅក្នុងការបោះ​ឆ្នោត​ជ្រើសរើសតំ
ណាងរាស្រ្តអាណត្តិថ្មីដែល  នឹងប្រព្រឹត្តិទៅនៅប៉ុន្មានខែខាងមុខនេះ ពីបងប្អូនប្រជាពលរដ្ឋដែល  លោក
ស្រលាញ់របបរាជានិយម ។   ព្រមទាំងមានបេក្ខភាពនិងប្រធានបក្សជានារីទៀតនោះគឺពិតជាមានការគាំ
ទ្រច្រើនពីនារីដូចគ្នាព្រោះមានតែនារីទេដែលស្គាល់សុខទុក្ខនារីដូចគ្នា ។   ​ ម៉្យាង​ទៀត​ព្រះអង្គចង់ថែរក្សា
ស្នាដៃឪពុកនិងជាព្រះបិតាជាតិឱ្យគង់នៅបានយូរអង្វែង។

         សម្តេចប្រធានគណបក្សបញ្ជាក់ថាវត្ថុបំណងសំខាន់នៃការជួបជុំគ្នាថ្ងៃនេះគឺចង់ស្គាល់មុខស្គាល់ចិត្ត
ស្គាល់ថ្លើមគ្នាជាមួយយុវជនជំនាន់ថ្មីរបស់ហ៊្វុនស៊ិនប៉ិចដែលមានសេចក្តីក្លាហានចូលរួមក្នុងវិស័យ​នយោ
បាយនិងហ៊ានប្រឈមមុខសម្រេចកិច្ចការលើជោគវាសនាខ្លួនឯងនិងប្រទេសជាតិ។

ទោះជាយ៉ាងនេះក្តីសម្តេចព្រះអនុជបានអំពាវនាវដល់យុវជនទាំងអស់ដែលបានសម្រេចចិត្តប្រឡូកក្នុង
វិស័យនយោបាយគឺមិនត្រូវបោះបង់ចោលការសិក្សាជាដាច់ខាតពោលគឺរៀនបណ្តើរចូលរួមក្នុងវិស័យន
យោបាយបណ្តើរ ។             ព្រោះថាកាសិក្សាពិតជាសំខាន់ណាស់សម្រាប់អ្នកនយោបាយមិនថា​ចាស់ឬ
ក្មេងនោះទេគឺត្រូវខិតខំរៀនសូត្រឱ្យបានខ្ពង់ខ្ពស់សិក្សាស្រាវជ្រាវអំពីច្បាប់ទំលាប់ទាំងក្នុងប្រទេសតំបន់
និងពិភពលោកដើម្បីឱ្យជីវិតនយោបាយរបស់យើងមានកម្រិតកាន់តែប្រសើរនិងកាន់តែមានប្រសិទ្ធិភាព
ក្នុងកិច្ច​ការងារដែលត្រូវធ្វើនៅចំពោះមុខនិងទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា សម្តេចរាជបុត្រី ព្រះអនុជន រោត្តម  អរុណ  រស្មី   ត្រូវបានជ្រើសតាំងជាប្រធានគណបក្ស
និងបានធ្វើសមាជជាផ្លូវការកាលពី ថ្ងៃទី២៣  ខែមីនា    ឆ្នាំ២០១៣  កន្លងទៅថ្មីៗនេះខណៈដែលប្រទេស
​កម្ពុជា កំពុងត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត   ដែលនឹងប្រព្រឹត្តទៅនៅ   ថ្ងៃទី២៨  ខែ
កក្កដា  ឆ្នាំ២០១៣  ខាងមុខនេះ។    ដូច្នេះមានប្រជាពលរដ្ឋកម្ពុជាមិនជាច្រើនប៉ុន្មានទេដែលលោកបាន
​ស្គាល់មុខព្រះអង្គច្បាស់លាស់នោះ បើទោះជាអាណត្តិមុន  ព្រះអង្គឈរជាបេក្ខភាព នាយករដ្ឋមន្រ្តី នៃ
​គណបក្សហ៊្វុនស៊ិនប៉ិចក៏ដោយ ៕

សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [840]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [877]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [906]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [914]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [890]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុម​​​ Liverpool លុតក្រុម ​Tottenham Hotspurs ​ដោយ​លទ្ធផល ​៤-០​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុមហង្សក្រហម Live...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [752]


ផ្ទុះឃ្លាំង​អាវុធ​​​នៅប្រទេស​លីប៊ី​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងហោច​ណាស់​ ៣០នាក់​

ប្រទេសលីប៊ី៖ មន្រ្តីប៉ូលីសលីប៊ីបានអោយដឹងថា មនុស្សយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [440]


សត្វព្រៃនៅ​កម្ពុជា​កំពុង​​រង​​នូវ​​ការ​បំ​ផ្លិច​បំផ្លាញ​ឲ្យ​ផុត​ពូជ​

ព្រះវិហារ ៖ សត្វព្រៃ​គ្រប់​ប្រភេទកំពុង​ទទួលរ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [578]


លោក ហូរ វ៉ាន់៖​ គ្មានការ​បញ្ឈប់​ ការប្រមូល​ស្នាមមេ​ដៃពល​រដ្ឋឡើយ​

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក ហូ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [488]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 104 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 389 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230488​ នាក់