គណបក្សហ៊្វុនស៊ិនប៉ិចប្រារពព្រះរាជ​ពិធី​​បុណ្យ​​រម្លឹក​​ខួប​​គ​ម្រប់​១​ឆ្នាំ​ថ្វាយ​​ព្រះ​វិញ្ញាណ​ក្ខន្ធ​​ព្រះបរ​មរ​តន​កោដ្ឋ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

 

ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច បានរៀបចំប្រារពព្រះរាជពិធីបុណ្យរម្លឹកខួបគម្រប់១ឆ្នាំនៃការយាងចូលទិវង្គត់ គោរពថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ) ។ព្រះរាជពិធីនេះបានប្រារព​​​​​ធ្វើឡើងកាល​ពីល្ងាច​​​​​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ ក្រោមព្រះរាជវត្តមាន សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី ប៊ូ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណធម្មយុតិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា វត្តមានសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធានគណបក្ស លោក កែវ ពុទ្ធរស្មី ប្រធានឧត្តមក្រុមប្រឹក្សា លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ ព្រមទាំងមន្រ្តីថ្នាក់ដឹកនាំបក្សជាច្រើនរូបទៀតនៅគេហដ្ឋាន សម្តេចប្រធានក្បែវិមានឯករាជ្យ រាជធានីភ្នំពេញ។ 
ព្រះរាជពិធីនេះ ធ្វើឡើងដើម្បីឧទ្ទិសថ្វាយនូវកងការមហាកុសលដែលកើតអំពី កូន ចៅ ចៅទួត និងប្រជានុ​រាស្រ្ត​​​​​​​ខ្មែរ ។ មួយវិញទៀតគឺជាការសម្តែងនូវកត្តញូកត្តវេទិតាធម៌ចំពោះព្រះរាជបុព្វការីជន តាមព្រះឱវា​ទរបស់​​អង្គ​​​​ព្រះសម្មាសម្ពុព្រះបរមគ្រូនៃយើង ដែលបានប្រៀនប្រដៅឲ្យចះគោរពប្រតិបត្តិដល់អ្នកដ៏មានគុណ មាន មាតា បិតា អ្នកគ្រប់គ្រងប្រទេសជាតិ សាសនា និងព្រះមមហាក្សត្រ ដើម្បីប្រយោជន៍សេចក្តី​សុខ​ដល់អ្នកដែល​រស់​​​នៅជាកូន ជាចៅ និងប្រជារាស្រ្តទូទាំងនគរ ។
ថ្ងៃទី១៥​ តុលា​  ​២០១២ ជាថ្ងៃដែលប្រជារាស្រ្តខ្មែរទូទាំងនគរ មានមហាទុកក្រៀមក្រំយ៉ាងក្រៃលែងបំផុត ដែល​ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង​ឯក​ភាពជាតិខ្មែរ ទ្រង់បានយាង​ចូល​ទិវង្គត ក្នុងព្រះជន្ម ៩០ ព្រះវស្សា​។ សេចក្តីគោរពស្រលាញ់ ស្រណោះ​​​​​​​​អាឡោះ​​អាល័យជាទន់ពេកនោះ មិនទាន់ឃ្លាតចាក់ទៅឆ្ងាយពីក្រអៅបេះដូងខ្មែរគ្រប់រូបនៅឡើយទេ ខួបរម្លឹក​គម្រប់១​​​ឆ្នាំបានមកដល់ ទាំងគណបក្សហ៊្វុនស៊ិនប៉ិច ទាំងរាជរដ្ឋាភិបាល និង​ប្រជារាស្រ្ត​​ខ្មែរទូទាំងប្រទេស​បាន​រៀប​ចំប្រារពព្រះរាជពិធីនេះគ្រប់ ឃុំ ស្រុក ខេត្ត មន្ទីរ ក្រសួង និងទីអារាម ។ 
សូមរម្លឹកថា សម្តេចព្រះ នរោត្តម សីហនុ ជាស្ដេចដ៏មានទេពកោសល្យមួយអង្គ ហើយដែលត្រូវ​អាណាព្យាល​បារាំង លើកឲ្យឡើងសោយរាជ្យនៅក្នុងព្រះជន្ម ១៩ ព្រះវស្សា ដោយបារាំងយល់ថា មានព្រះជន្ម​ក្មេង​អាច​ងាយ​និងស្ដាប់បង្គាប់គេនោះ តែផ្ទុយទៅវិញព្រះអង្គបានធ្វើឲ្យប្រទេសបារាំងឈឺចាប់យ៉ាងឆ្អែតចិត្ត។ ក្រៅ​ពីទាម​ទារ​​ឲ្យប្រទេសបារាំងជួយទាយកខេត្តមួយចំនួននៅ ភាគខាងលិច ដែលបារាំងកាត់ឲ្យប្រទេសសៀម យក​មក​ឲ្យខ្មែរវិញនោះ គឺស្ដេចវ័យក្មេងអង្គនេះ បានទាមទារឯករាជ្យទាំងស្រុងនៅថ្ងៃទី៩ ខែវិច្ឆិការ ឆ្នាំ១៩៥៣ ជូនប្រទេសជាតិទៀតផង។
ស្ទើរតែពេញមួយព្រះជន្មរបស់ព្រះអង្គបានបម្រើប្រជានុរាស្រ្ត និងប្រទេសជាតិដោយព្រះអង្គបានចាត់ទុក ប្រជា​រាស្រ្តដូចកូនចៅរបស់ទ្រង់។ ពលិកម្មចំពោះប្រទេសជាតិ និងទឹកព្រះទ័យ ចំពោះប្រជារាស្រ្តនេះហើយ ដែល​ធ្វើ​ឲ្យប្រជារាស្រ្តខ្មែរគ្មានថ្ងៃណានឹងបំភ្លេចទ្រង់បានឡើយ។ ការយាង​ចូល​ទិវង្គត់​របស់​ទ្រង់ពិ​ត​ជា​ធ្វើឲ្យ​ប្រជា​​រាស្រ្តខ្មែរមានក្ដីរន្ធត់ និងសោកសង្រេងរកទីបំផុតគ្មាន៕ដោយ៖ ស.ស្អាត
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ព្យុះទីហ្វុង​ Haiyan​បានបោក​បក់យ៉ាង​ខ្លាំង​លើប្រទេស​វៀតណាម​

ប្រទេសវៀតណាម៖ កាលពីព្រឹកថ្ងៃច័ន្ទនេះព្យុះទីហ្វុង H...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [440]


ឃាត់ខ្លួនមនុស្ស​៥នាក់រួម​នឹងថ្នាំញៀន​នៅផ្ទះ​សំណាក់​រ៉ូហ្សាណា​

ភ្នំពេញៈ សមត្ថកិច្ចកម្លាំងកងរាជអាវុធ​បានចុះបង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [495]


ការបន្ទុះ​​គ្រាប់បែក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ឆក់យក​ជីវិត​មនុស្ស​យ៉ាងហោច​ណាស់ ២៩នាក់​

ប្រទេសអ៊ីរ៉ាក់៖ យោងតាមប្រពភព័ត៌មានរបស់ប្រទេសអ៊ីរ៉ា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [458]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 97 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 384 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230483​ នាក់