សម្តេចហេង សំរិន ៖ មានបងប្អូននៅគណបក្សផ្សេងៗ បានងាកមកផ្តល់សច្ចភាពជូនគណបក្សប្រជាជនកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

   ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស​សាមគ្គី​​អភិវឌ្ឍន៍មាតុភូមិ
កម្ពុជាប្រធានកិត្តិ​យស​គណ​បក្ស​​ប្រជា​ជនកម្ពុជា  និងជាប្រធាន​រដ្ឋសភា   បានថ្លែងថា   ក្នុងរយៈពេលចុង
ក្រោយនេះមានបងប្អូនជាច្រើននាក់​​នៅក្នុង​គណបក្ស​ដទៃ បានប្តូរឆន្ទៈរបស់ខ្លួនពីគណបក្សផ្សេងមកគាំទ្រ
ផ្ដល់សច្ចធម៌ភាព​ជូនគណបក្សប្រជាជន​កម្ពុជា ក្នុង​​ពេល​ដែល​ពួកអមិត្តកំពុងតែមួលបង្កាច់ បំភ្លេចចោល
នូវគុណបំណាច់ នៃបុព្វការី​របស់​​សង្គម​ជាតិ គឺរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ។

 សម្ដេចប្រធាន បានថ្លែងយ៉ាងដូចនេះក្នុងសន្និបាតបូក​សរុប​ការងារ​រណ​សិរ្ស​លើកទី៦ និង    ទិសដៅការ
ងារអនុវត្តឆ្នាំបន្ត នាព្រឹកថ្ងៃទី១៨ឧសភាឆ្នាំ២០១៣ នៅសាល​សន្និ​សីទ​ចតុ​មុខ។ ដែលសន្និបាតនេះក៏មាន
ការចូលរួមពីតំណាងរណសិរ្សក្រសួង មន្ទីរ ស្ថាប័ន រាជ​​ធានី ខេត្ត និងតំណាងគ្រប់ស្រទាប់ មានព្រះសង្ឃ
កម្មករ កសិករ បញ្ញវ័ន្ត ជនជាតិ សិល្ប​ករ សិប្បករ យុវជន យុវនារី ទូទាំងប្រទេសប្រមាណជាង១០០០នាក់។

 សម្ដេចពញាចក្រី ហេង សំរិន បានថ្លែងបន្តថា ជាការពិតអស់រយៈពេលជាង៣០ឆ្នាំទាំងព្រះសង្ឃ ទាំង
គ្រហស្ថ នៅតែចងចាំមិនភ្លេចនិងដឹងគុណរណសិរ្ស២ធ្នូ ដែលបាន​រំដោះ​សង្គ្រោះប្រទេសជាតិ ជីវិតរបស់
គេឲ្យឲ្យរួចចាកផុតពីគ្រោះមហន្តរាយ នៃរបប​ប្រល័យ​ពូជ​សាសន៍ ព្រមទាំងបានទទួលស្គាល់នូវការរីកចំ
រើន ថ្មីយ៉ាងឆាប់រហ័សរបស់សង្គមជាតិ ក្រោម​ការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចទាំងបី ដែលជាប្រមុខដឹក
នាំដ៏ឆ្នើមរបស់គណបក្ស​ប្រ​ជា​​ជន​កម្ពុជា។ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយ
ករដ្ឋមន្ត្រីនៃ​ព្រះ​រាជា​ណាចក្រកម្ពុជា   គឺជាតួអង្គមួយដ៏សំខាន់នៅនៃប្រវត្តិសាស្ត្រខ្មែរ    ក្នុងការដឹកនាំឲ្យ​
ប្រទេស​​ជាតិ មានសុខសន្តិភាពពេញលេញ     ក្រោមនយោបាយឈ្នះៗ ការកសាង    ស្ដារនិង​អភិវឌ្ឍន៍
​ប្រទេស​ជាតិមួយពីបាតដៃទទេ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យធ្វើឲ្យប្រទេស​ជាតិ​មានកេរ្ត៍​ឈ្មោះល្បី
រន្ទឺ មានកិត្តិយសមានមុខមាត់ស្មើ​នឹងបណ្ដាប្រទេសនានា ​នៅលើ​សកល​លោក ដែល​សមិទ្ធិផលធំៗទាំង
នេះ បានដិតដាមក្នុងអារម្មណ៍ ក្នុងដួងចិត្តប្រជាពលរដ្ឋ ក្នុងក្ដីគោរព​ដឹងគុណចំពោះសម្ដេច ហើយនៅតែ
ស្រឡាញ់រូបសម្ដេច   ពេញចិត្តលើរូបសម្ដេច   ជឿទុកចិត្ត​លើរូបសម្ដេច  និងនូវតែត្រូវការរូបសម្ដេចគ្រប់
ពេលវេលា ជាពិសេសបំផុតគឺនៅតែ​ប្រកាន់​ជំហរឥតងាករេ ដោយបន្តគាំទ្របេក្ខភាព សម្ដេចតេជោ ជា
នាយករដ្ឋមន្ត្រី ក្នុង​នីតិ​កាល​ទី៥​នៃរដ្ឋសភា និងនីតិកាលបន្តបន្ទាប់ទៀត។

 សន្និបាតបូកសរុបការងាររណសិរ្សលើកទី៦ ក៏បានដាក់ចេញនូវសេចក្ដី​សម្រេច​ចិត្ត​ដោយ​បាន ឯកភាព
ចំពោះការអភិវឌ្ឍន៍របស់អង្គការរណសិរ្សសាមគ្គី   អភិវឌ្ឍន៍មាតុភូមិ​កម្ពុជា​គ្រប់ថ្នាក់ដែលនឹងអាចឈាន
ទៅរកការរីកចម្រើនរហូតដល់គ្រប់ឃុំ សង្កាត់ ក្នុងទូទាំងប្រទេសដើម្បីកសាងកម្លាំងមហាសាមគ្គី ឯកភាព
ជាតិរឹងមាំ បម្រើបុព្វហេតុនៃការ​អភិវឌ្ឍន៍​សង្គម​ជាតិ។ អង្គសន្និបាត អបអរសាទរយ៉ាងក្លៀវក្លានូវការរីកច
ម្រើន​របស់ប្រទេស​ជាតិ មាតុភូមិលើ​គ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានពុំពារការលំបាក​ឧបសគ្គ​គ្រប់​បែបយ៉ាង តាំង​ពី​ដើមរៀងមក ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានា
យករដ្ឋមន្ត្រី និង​ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។   អង្គ​សន្និ​បាតគាំទ្រពេញទំ
ហឹង ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល     ដើម្បីបន្តអនុវត្ត​ឲ្យ​បាន​ជោគជ័យនូវកម្មវិធី​នយោ​
បាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីពីរ    និងផែនការយុទ្ធ​សា​ស្ត្រ​​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្នកម្ម ឆ្នាំ
២០០៩ ២០១៣។

អង្គសន្និបាត បានគាំទ្រ​ឥតសំចៃ​តាមខ្លឹម​សារ​របាយការណ៍ និងសេចក្ដីសម្រេចចិត្តនាំមហា​សន្និ​បាត​វិ
សាមញ្ញ​តំណាងទូទាំង​ប្រទេស​របស់​គណបក្សប្រជាជនកម្ពុជា សេចក្ដីប្រកាសស្ដីពី​កម្ម​វិធីនយោបាយ
របស់​គណបក្ស​ប្រជា​ជន​កម្ពុជា  ដើម្បីកសាងនិងកាពារមាតុភូមិ ឆ្នាំ២០១៣ ២០១៨  ដែលបានប្រព្រឹត្តិ
ទៅ​កាល​ពីថ្ងៃ​ទី​១៦ ១៧ខែមិនាឆ្នាំ២០១៣កន្លងមក និងគោល​ការណ៍​១១ខ របស់គណបក្សប្រជាជន
 កម្ពុជា ។ ប្ដេជ្ញាបន្តជ្រោងខ្ពស់ទង់មហាសាគ្គីជាតិ សំដៅ​ប្រមូល​ផ្ដុំកម្លាំង​ប្រជាជាតិ​ខ្មែរ​ព្រមទាំងកត្តា
អនុគ្រោះនានាទាំងខាងក្នុងនិងខាងក្រៅប្រទេស ដើម្បីអភិវឌ្ឍន៍​មាតុ​ភូមិ​​ឲ្យចម្រើនជឿនលឿន សម្បូរ
សប្បាយ ក្នុងសន្តិភាព សេរីភាព ប្រជាធិបតេយ្យ យុត្តិធម៌ និងភាពថ្លៃថ្នូរ។

ជាមួយនេះអង្គសន្និបាតខិតខំបំផុសចលនាមហាជន    ប្រជាជនឲ្យគាំទ្រគណបក្ស​ប្រជា​ជន​កម្ពុជា​កាន់តែ
ច្រើនឡើងៗ  ដោយឥតងាករេនិងត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ  ទៅ​បោះ​​ឆ្នោតទាំងអស់គ្នា និងបោះ
ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា   ក្នុងការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៥ ដែលនឹង
ប្រព្រឹត្តិទៅនៅថ្ងៃទី២៨ខែកក្កដា​ឆ្នាំ២០១៣​ខាង​មុខ​នេះ។  អង្គសន្និបាត បានអរគុណចំពោះប្រជាជននិង
បណ្ដាសហគមន៍​អន្តរជាតិ​ទាំង​អស់ ក្នុងសកល​លោក ដែលជួយឧបត្ថម្ភគាំទ្រ  បុព្វហេតុដ៏យុត្តិធម៌របស់
ប្រជាជនកម្ពុជា ក្នុងការតស៊ូរំដោះ សង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ និងក្នុងការជំនះគ្រប់ឧបសគ្គ​
ទាំង​ឡាយ ដើម្បីស្ដារ និងកសាងប្រទេសជាតិពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ប្រកបដោយ​សន្តិភាព ការបង្រួបបង្រួមជាតិ និងលទ្ធិប្រជាធិបតេយ្យ រួមទាំងការរឹត​ចំណង​​សាមគ្គីភាព​រវាងប្រទេសជិតខាង ក្នុងតំបន់ និងនៅ​លើ​សកលលោក៕  ដោយ៖ សំអាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

មន្រ្តី​​ប៉ូលីស​របស់​ប្រទេស​អេស្ប៉ាញ​ចា​ប់បាន​អ្នកជួញ​ដូរផ្លូវ​ភេទ​ខុសច្បាប់​ ២៥នាក់​

ប្រទេសអេស្ប៉ាញ៖ កាលពីថ្ងៃម្សិលមិញមន្រ្តីប៉ូលីសរបស់...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [382]


សម្តេចតេជោ សែន អញ្ជើញសម្ពោធ រោងចក្រផលិតទឹកស្អាតនិរោធ

សម្តេចតេជោសែនអញ្ជើញសម្ពោធរោងចក្រផលិតទឹកស្អាត...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [306]


ប្រ​គុំ​តន្រ្តី​អប​អរ​សា​ទរ​ខួប​លើក​ទី​៤០​ឆ្នាំ​នៃ​ទំ​នាក់​ទំ​នង​អា​ស៊ាន-ជប៉ុន​

ភ្នំពេញ៖ ប្រទេសជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [379]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 379 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1938 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964838​ នាក់