រដ្ឋមន្ត្រីក្រសួង​ព័ត៌មានចាត់វិធាន​ការពង្រឹងគុណ​ភាពព័ត៌មានលើ​ប្រពន្ធ័ផ្សព្វផ្សាយរដ្ឋ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

      ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដាក់ផែ​​នការដល់ប្រពន្ធ័ផ្ស​​ព្វផ្សាយ​​​​​របស់រដ្ឋ​ទាំង​អស់ ត្រូវ​ពង្រឹងគុ​ណ​ភាព​ឲ្យកាន់តែខ្លំាង ដើម្បីទទួលបានការ​គំាទ្រ​ពីសាធារណៈជនជៀស​ជាងការ​​ប្រើប្រាស់​ធន​ធាន​​​​របស់រដ្ឋ​ឥតប្រយោជន៍។

      ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារកាលពីថ្ងៃទី១៣ ខែធ្នូ ២០១៣ លោកខៀវ កាញារីទ្ធិ មានបានមានប្រសាសន៍ថា នៅឆ្នាំ២០១៤ខាងមុខនេះ ក្រសួងនឹង ធ្វើការកែទម្រង់ ជា​​ច្រើន​​លើ​ប្រពន្ធ័​​ផ្សព្វ​ផ្សាយ​​​​​របស់រដ្ឋ ក្នុងនោះផ្តោតសំខាន់​​លើវិស័យព័​ត៌​មាន​។ ការកែទម្រង់​​លើវិស័យ​​ព័ត៌​​​​មាននេះ ខណៈដែលប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋមួយចំនួន​​ដូច​ជាទូរទស្សន៍​​ជាតិកម្ពុជាបាន រង​​​កា​រ​រិះ​គន់​ពី​សាធារណៈ​ជន​ជា​    ដើម។

      លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបញ្ជាក់ថា ចាប់ពីពេលនេះតទៅយើងចង់បានព័ត៌មានដែរខ្លីហើយ​​ចំខ្លឹម​​សារ​​​​​​ដែល​​​ធា​នា ​បាន​នូវគុណភាព មានគុណតម្លៃ និងផ្សាយបានលឿនសំដៅទាញ​យក​​ការ​​​ចាប់អារម្មណ៍​​​​​​ពី​​សា​ធារ​ណៈជនមកវិញ ព្រោះវិស័យព័ត័​មាន​នេះមានសារៈសំខាន់បំផុ​​ត​​ក្នុងការផ្តល់អត្ថ​​ប្រយោជន៍​ត្រ​លប់ ទៅ​វិញសម្រាប់ប្រជាពលរដ្ឋ។

      លោកបន្ថែមទៀតថា នេះជាការសម្រេចមួយតាមការចង់បានរបស់របស់ពលរដ្ឋ ដូច្នេះ ប្រសិន​បើយើង​​​​​មិ​នកែទម្រង់ទេ នោះ ការ​​ប្រើប្រាស់ធន​ធាន​របស់​រដ្ឋ​នឹង​ឥតប្រយោជន៍ ដោយ​គ្មាន​អ្នកមើល  និងអ្នកសា្តប់  ខណៈ ដែរបច្ចុប្បន្ននេះប្រពន្ធ័ផ្សព្វផ្សាយ ព័ត៌​មាននៅកម្ពុជា​​កាន់​​តែ​សម្បូ​បែប ហើយមានការប្រ​​ កួត​ប្រជែង។ «ឥឡូវយើងមានព័ត៌មានសម្បូបែបទូរទស្សន៍ វិទ្យច្រើន ប៉ុន្តែអ្នក​យក​​ព័ត៌មាន​​យើង​​​​ពិ​សេស​​​អ្នកយ​​ក​ព័ត៌មាន​ទូរទស្សន៍​ ជាតិតែង​​​តែ​បាន​​​ទទួល​​​​​ការទាម​ទារឱ្យ​ថត​វែង  និងច្រើនដែលនេះ ជាកត្តា​​មួយ​​​​​ដែលធ្វើឱ្យគេមាន​ការ​ធុញ​​ទ្រាន់​​ដូច្នេះ យក​អ្វីដែលគេ​ចង់ដឹង»

      លោកបានបញ្ជាក់ទៀតថា ក្រសួងនឹងមានផែនការបណ្តុះបណ្តាលម ន្រ្តីយក​​ព័ត៌មាន​​របស់ រដ្ឋ​​បន្ថែម​​​ទៀត ដើម្បីឲ្យពួកគេ​កាន់​តែ​មាន​ជំនាញ និងវិជ្ជាជីវៈច្បាស់​​លាស់​​សំដៅ​​ធានាឲ្យ​ស្ថាប​ន័​​​​នេះ​គ្មានការរិះគន់ពីសារធារណៈជនទៀតឡើយ។​

      ជាងនេះទៅ​ទៀត​​ក្នុង​​គម្រោងពង្រឹងគុណភាពព័ត៌មាននេះ លោក​ រដ្ឋមន្រ្តីបានសម្រេច​​មិន​​បញ្ជូន​​ក្រុមព័ត៌​មាន​របស់ទូរ​ទស្ស​ជាតិ​​កម្ពុជាទៅ​យកព័​ត៌​​មានរបស់គណៈ​​បក្ស​​សង្គ្រោះ​​ជាតិ​​​​ទៀតទេ លើក​​លែងតែ​មាន​ការធានាសុវត្ថិ​ភាពច្បាស់លាស់ពីខាង​គណៈ​​បក្ស​​​សង្គ្រោះ​​​ជាតិ។

      នេះ​ជាការស​​ម្រេច​មួយបន្ទាប់ពីមន្រ្តីយកព័ត៌មានរបស់ទូ​រទស្ស​ន៍​​ជាតិកម្ពុជា​​​​ម្នាក់​ឈ្មោះ​លោ​ក  ​​សេង ចាន់ បាន​​​រងកា​​រ​​វាយ​ដំពី​ក្រុម​​សន្តិសុខ​របស់ គណៈ​​សង្គ្រោះ​​ជាតិ កាលពីថ្ងៃ​ទី​​១០ ​​​​ធ្នូ នៃទិវា​សិទ្ធិ​​មនុស្សអន្តរ​ជាតិកន្លងទៅ​។

សូមបញ្ជាក់ថា ប្រពន្ធ័ផ្សព្វផ្សាយដែលចំណុះឲ្យក្រសួងព័ត៌មាន មានដូចជា ទូរស្សន៍ជាតិ​​កម្ពុជា , វិទ្យុជាតិកម្ពុជា AM 918 ,វិទ្យុ​ជាតិ​FM96 វិទ្យុ វត្ត ភ្នំ FM105.70 ទស្សនាវត្តីកម្ពុជា និង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)ព្រមទាំងបណ្តាលស្ថានីយ៍វិទ្យុ ទូរទស្សន៍​នៅ​​តាម​​​​បណ្តាលខេត្តជាច្រើនទៀត៕  ដោយ៖ សេរីមករា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [1179]


ក្រុម​​ Tottenham​ hotspu​r យក​ឈ្នះ​លើក្រុម​ Sunderland ​ដោយ​លទ្ធផល​ ៥-១ ​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុម Tottenham hot...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [1056]


នាយករដ្ឋមន្រ្តីកម្ពុជាអំពាវនាវឲ្យ ប្រមុខដឹកនាំប្រទេសជិតខាង ទប់ស្កាត់ជំនួញឈើគ្រញូង

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​អំ...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [375]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 367 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 625 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864302​ នាក់