ស្ត្រីម្នាក់ ត្រូវឃាតក​សម្លាប់​ច្រកការ៉ុង​ ទម្លាក់​ក្នុងទឹកស្រះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

កណ្តាល៖ ស្ត្រី​ម្នាក់ ទំនងជា​ត្រូវបាន​ឃាតករ រឹត​ក សម្លាប់ ហើយ​ច្រកចូល​កា​រ៉ុង ដាក់​ក្នុង​កញ្ឆេ រួច​យកទៅ​ទម្លាក់​ចូលក្នុង​ទឹក​ស្រះ នៃ​រណ្ដៅ​ទឹកស្រះ ក្បែរ​វាលស្រែ​មួយ ស្ថិតក្នុង​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ធ្វើឱ្យប្រជា​ពល​រដ្ឋភ្ញាក់ផ្អើលពេញភូមិ និងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ កាលពី​​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៤ ។ប្រជាពលរដ្ឋ បាន​ប្រទះ​ឃើញ​កា​រ៉ុង​មួយ ដែលមាន​ទំហំ​ធំ ហើយ​មានការ​សង្ស័យថា ក្នុងកា​រ៉ុង​នោះ អាចជា​សាកសព ដែល​គេ​យកមក​បោះចោលនៅ​ក្នុង​​ទឹកស្រះ ក្បែរ​វាលស្រែ​មួយ ស្ថិតក្នុង​ភូមិ​ទួល​ក្រសាំង​នោះ​។​


សមត្ថកិច្ច បាន​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ ចុះ​ស្រង់​យក​កា​រ៉ុង​នោះ ឡើងលើ​គោក​វិញ ហើយ​ស្រាយ​មាត់​កា​រ៉ុង​មើល​ក៏ស្រាប់តែ​ឃើញ នៅក្នុង​កា​រ៉ុង​នោះ គឺជា​សព​ស្ត្រី​ម្នាក់ ដែលមាន​វ័យ​ក្នុង​ចន្លោះ​ពី ៤០ ទៅ៥០​ឆ្នាំ​។ ស្ត្រី​រងគ្រោះ​នោះ ទំនងជា​ត្រូវ​ឃាតក យក​ខ្សែ​នីឡុង​វែង​មួយ​ខ្សែ ចងរឹត​ក ឲ្យ​ស្លាប់ រួច​ទើប​យក​សព​ច្រក​កា​រ៉ុង ពណ៌​ក្រហម ឆ្នូត​ខៀវ បន្ទាប់មក​ដាក់​នៅក្នុង​កញ្ឆេ​ថ្មី​មួយ រួច​យកទៅ​ទម្លាក់​ចូល ក្នុង​ទឹកស្រះ ។
​ស្ត្រី​ដែល​គេ​សម្លាប់ យកមក​បោះចោល​នេះ មិនទាន់មាន​នរណា ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។ ស្ត្រី​រងគ្រោះ ពាក់អាវ​ដៃខ្លី ពណ៌​ក្រហម ស្លៀកខោ​ជើងវែង ពណ៌​ខ្មៅ ពាក់​ស្បែកជើងផ្ទាត់ ពណ៌​ខៀវ អាវទ្រនាប់​របស់​ស្ត្រី ពណ៌​ស​ សប្បុរស ធាត់។មន្រ្តីន​គរ​​បាលបញ្ជាក់ថា ស្ត្រី​រងគ្រោះ ​ទើបត្រូវ​បាន​ឃាតក សម្លាប់​នៅវេលា​ទៀបភ្លឺ ថ្ងៃទី​១៧​ខែកុម្ភៈ​នេះ ព្រោះ​បើតាម​ការមើលឃើញ​ជាក់ស្តែង គឺ​សព​ស្ថិតនៅក្នុង​សភាព​ថ្មីៗ​នៅឡើយ​មិនទាន់ហើមមិនទាន់ធំក្លិនស្អុយទេ។​
ទោះបីជា​យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់​អា​ចស​និ្ន​ដ្ឋា​ន​បាន​ថា នេះ​ជា​ករណី ប្លន់​សម្លាប់ ឬ ជា​ករណី​សម្លាប់ ដោយសារ​គំនុំ​នោះទេ​នៅឡើយ។ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណា​ដែលមានបាត់​សមាជិកក្នុង​គ្រួសា​រ​ជាស្រ្តី ដូចមានភិនភាពខាងលើនេះ សូមមកទំនាក់ទំនងជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បីទទួលព័ត៌មាន និងសហការ ដើម្បីស្រាវជ្រាវឈានទៅចាប់ឃាតករយកមកផ្តន្ទាទោសតាមច្បាប់៕ដោយៈភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1325]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1230]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1049]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1054]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1150]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ថ្ងៃសិទ្ធិនារី​ ជា វិបុល​ ធ្វើឱ្យភរិយា​ស្រក់ទឹកភ្នែក​ដោយនឹក​ស្មានដល់​

ក្នុងវីដេអូ Click ដែឡមានរយៈពេលជាង២០នាទី ភ្ជា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [472]


ធ្លាក់យន្ត​ហោះ​នៅប្រទេស​អៀកឡង់​ខាងជើង​ រងរបួស​ធ្ងន់​​ ២នាក់​

ប្រទេសអៀកឡង់ខាងជើង៖ កាលពីថ្ងៃម្សិលមិញ យន្តហោះដឹកអ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [431]


​​ស្រូវ​ខ្វះ​ទឹក​ជា​ង​១​ពាន់​ហិកតា​ នៅ​ខេត្ត​ក្រចេះ ​និង​ខេត្ត​ព្រៃវែង​ត្រូវ​បាន​ជួយ​អន្តរាគមន៍​

ភ្នំពេញ៖ ស្រូវវស្សា​ប្រមាណ​មួយ​ពាន់​ហិកតា​នៅខេត្តច...អានបន្ត

កសិកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [428]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 131 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2019 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132533​ នាក់