​គណបក្ស​ប្រឆាំង ​និង​សង្គមស៊ីវិល​រៀបចំ​ទិវា​សិទ្ធិមនុស្ស​១០ធ្នូ​ ដោយ​សុវត្ថិភាព​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

(MC): គណបក្សប្រឆាំង និងសង្គមស៊ីវិលបានប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ ខួបទី ៦៥ ដោ​យគ្មានការរំខាន ពីសមត្ថកិច្ច
រដ្ឋាភិបាល រឺក្រុមណាមួយនោះទេ។ចាបពីម៉ោង៨និង១៥ នាទីព្រឹកថ្ងៃនេះ ក្បួនដង្ហែ មហាបាតុកម្មអហិង្សារបស់គ ណបក្ស សង្គ្រោះ ជាតិ បានចេញពីគោលដៅបីកន្លែងខុសៗគ្នា ឆ្ពោះមកកាន់ទីលានប្រជាធិបតេយ្យ ដោយផ្លូវជាតិលេខ ១និងលេខ២ ដឹកនាំក្បួន ដោយ លោក សម រង្ស៊ី ចេញពីទីស្នា​ក់ការគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ ឆ្ពោះមកកាន់ទីលានប្រជាធិ បតេយ្យក្បែរវត្តភ្នំ ក្បួនមួយទៀតដឹកនាំ ដោយ លោក កឹម សុខា ចេញពីផ្លូវជាតិលេខ៣និងលេខ៤  ចំណែក ផ្លូវជាតិ លេខ ៥ និងលេខ៦ដឹកនាំ ដោយលោកស្រី មួរ សុខហួរ  ដោ​យ​ធ្វើដំណើរព្រមៗគ្នា មកកាន់តីលានប្រជាធិបតេយ្យ។

ថ្លែងនៅទីលានប្រជាធិបតេយ្យ ឯកឧត្តម សំ រង្ស៊ី បានលើកឡើងថា គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់គោលជំហស្វែងរក យុត្តិធម៌ជូនម្ចាស់ឆ្នោត។លោក សម រង្ស៊ី បានលើកយកគំរូវីរភាពរបស់អតីតប្រធានាធិបតីស្បែកខ្មៅរបស់អាព្រិកខាងត្បូងគឺ​លោក និលសុន មែនឌិលឡាប្រាប់បាតុករថា គណបក្សរបស់លោក នឹងយកគំរូមេដឹកនាំនោះ ធ្វើការទាមទារអោយមាន​យុត្តិធម៌ តាមរយៈធម៌អហិង្សា។

ក្រោយពីថ្លែងជាមួយក្រុមបាតុកររួច លោក សម រង្ស៊ី បានដឹក​នាំក្បួនដង្ហែ ទៅចូលរួមទិវា សិទ្ធិមនុស្ស របស់អង្គការសង្គម​ស៊ីវិល​​​​​នៅ​វត្តភ្នំទៀត ។ ស្របពេ​លជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បា​ន​
ប្រារព្ធ​​ទិវាសិទ្ទិមនុស្ស១០ធ្នូនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ  ខណៈអភិបាលរាជធានី​ភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រារព្ធទិវាសិទ្ធិមនុស្សនៅ ពហុកីឡាដ្ឋានជាតិអូឡាំពិក។ដោយឡែកក្បួនដង្ហែមួយទៀតឆ្ពោះទៅកាន់រដ្ឋសភា របស់​សង្គម​ស៊ីវិល ដែលមានព្រះសង្ឃចូលរួមផងនោះ ក៏បានទៅដល់រដ្ឋសភាដោយសុវត្ថិភាពផងដែរ។

គណក្សសង្គ្រោះជាតិបានធ្វើមហាបាតុកម្ម ៣លើកមកហើយ នៅទីលានប្រជាធិបតេយ្យ លើកទី៤នេះ គណបក្ស​នឹងរៀបចំ​បាតុ​កម្មធំមួយទៀត នៅ អង្គរ ឃ្យុងយូ ខេត្តសៀ​ម​រាប។មន្ត្រីនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដង្ហែក្បួន ការជួបជុំ របស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ និងការជួបជុំគ្នារបស់សង្គមស៊ីវិលនៅវត្តភ្នំ គ្មានបញ្ហាអ្វី​កើតឡើង​នោះ​ទេ៕ ដោយ ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [841]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [879]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [907]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [915]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [892]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អាជ្ញាធររាជ​ធា​នី​ប្រជុំ​ពិ​ភា​ក្សា​​ជា​​មួយ​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ

*បាតុកម្មអហឹង្សារនៅទីលានប្រជាធិបតេយ្យថ្ងៃ០៧ក...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [513]


កីឡាករ​ Danny Welbeck​ ជួយ​អោយ​ក្រុម​បិសាច​ក្រហម​ Man utd​ បន្ត​ការឈ្នះ​លើក​ទី ៤របស់​ខ្លួន​

ប្រទេសអង់គ្លេស៖ កាលពីយប់ម្សិលមិញ ក្រុមបិសាចក្រហម M...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [433]


ក្រុមតោ​ខៀវ ​Chelsea​ យល់​ព្រម​ចុះកុងត្រា​ទិញ​កីឡាក​រ​ Mahamed​ Salah​

អង់គ្លេស៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ក្រុមតោខៀវ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [463]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 479 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 902 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231001​ នាក់