ប្រទេសកូឡុំប៊ី៖ មន្រ្តីប៉ូលីសកូឡុំប៊ីបានមានប្រសាសន៍កាលពីថ្ងៃអង្គារម្សិលមិញថា ភ្លើងឆេះគុកនៅក្នុងទី
ក្រុង Barranquilla ក្បែរឆ្នេរសមុទ្រ Caribean បានឆក់យកជីវិតអ្នកទោសយ៉ាងហោចណាស់ ១០នាក់និងបាន បណ្តាលអោយអ្នកទោសជាង ៤០នាក់ផ្សេងទៀតទទួលរងរបួសជាទំងន់។ មន្រ្តីប៉ូលីសបានមានប្រសាស
ន៍បន្តទៀតថា ហេតុការណ៍ភ្លើងឆេះគុកខាងលើនេះគឺបានកើតឡើងក្នុងអំឡុងពេលដែលមានការប៉ៈទង្គិចគ្នា
យ៉ាងខ្លាំងរវាងមន្រ្តីប៉ូលីសយាមគុកនិងអ្នកទោសនៅក្នុងប្លុក B នៃពន្ធ នាគារModelo។ គួរបញ្ជាក់ផងដែរថា
ពន្ធនាគារ Modelo គឺមានអ្នកទោសជាង ២០០នាក់។ លោក Gen Saul Torres ប្រធានគុកប្រចាំប្រទេសកូឡុំប៊ី
បានមានប្រសាសន៍ប្រាប់វិទ្យុក្នុងតំបន់ថា ការប៉ះទង្គិចគ្នារវាងមន្រ្តីប៉ូលីសយាមគុកនិងអ្នកទោសគឺបានផ្ទុះ
ឡើង បន្ទាប់ពីមន្រ្តីយាមគុកជាច្រើននាក់បាននាំគ្នាទៅឆែកឆេរក្នុងគោលបំណងស្វែងរកគ្រឿងញៀន ទូរស័
ព្ទនិងអាវុធជាតិផ្ទុះជាដើម។ បន្ទាប់ពីមានការបះទង្គិចគ្នាយ៉ាងខ្លាំង មន្រ្តីប៉ូលីសយាមគុកក៏បានបាញ់ឧស្ម័ន
បង្ហូរទឹកភ្នែកមកលើអ្នកទោសទាំងអស់នោះ ដែលជាដើមចមធ្វើអោយមានអណ្តាតភ្លើងឆាបឆេះឡើងយ៉ាង
សន្ធោរសន្ធៅកំពស់ ១២ម៉ែត្រ។ ដោយ៖ តុលា