ប្រទេសថៃ៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះ រដ្ឋាភិបាលប្រទេសថៃនិងក្រុមអ្នកអ្នកតវ៉ារាប់ពាន់នាក់បាននាំគ្នា
ប្រារព្ធពីធីបុណ្យចម្រើនព្រះជន្ម ៨៦ព្រះវស្សាដល់ស្តេច Bhumibol Adulyadej នៅក្នុងទីក្រុងបាងកក។ ប្រជាជន
ជាច្រើននាក់បាននាំគ្នាបោសសំអាតផ្លួវមួយចំនួននៅក្បែរកន្លែងប្រារព្ធពីធីបុណ្យព្រះជន្មនោះ ចំណែកឯប្រជា
ជនដទៃទៀតបាននាំគ្នាឈរជាជួរនៅក្បែរព្រះបរមរាជវាំងរបស់ស្តេច Bhumibol Adulyadej ។ សារព័ត៌មានបាង កកប៉ុស្តិ៍បានអោយដឹងថា កាលពីថ្ងៃពុធម្សិលមិញ ក្រុមអ្នកតវ៉ាមួយចំនួនបានយល់ព្រមជាមួយនឹងកងសន្តិសុខ របស់រដ្ឋាភិបាលហើយបាននាំគ្នាបោសសំអាតវិមានប្រជាធិបតេយ្យដែលជាកន្លែងនឹងត្រួវប្រារព្ធពីធីបុណ្យចម្រើន
នោះ។ សារព័ត៌មានបាងកកប៉ុស្តិ៍បានបន្តទៀតថា ប្រជាជនរាប់ពាន់នាក់បាននាំគ្នាទៅកាន់ស្រុក Hua Hin
ដែលស្ថិតនៅក្បែរព្រះបរមរាជវាំងរបស់ស្តេច Klai Kangwon។ ដោយ៖ តុលា