ខេត្តកោះកុង៖ កម្មករចក្រកាត់ដេរ (KKN) ដែលមានទីស្នាក់ការស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានប្រកាសអាសន្នបន្ទាប់ពីមាន មានករណីឆ្លងចរន្តអគ្គីសនី កាលពីវេលាម៉ោង១៣និង៤០នាទីរសៀល នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលបណ្តាលឲ្យកម្មករមានការភ៏យខ្លាច ហើយដួលសន្លប់ចំនួន១៩នាក់។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បច្ចុប្បន្នកម្មករដែលបានរងរបួស ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ហើយកម្មករមួយចំនួនដែលរងរបួសស្រាលបានដឹងខ្លួនវិញអស់ហើយ ដោយក្នុងហេតុការណ៍ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាកឡើយ៕ ដោយ៖ អភិរក្ស