​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ វិលចូលឆាកន​យោបាយ​ជាថ្មីម្តងទៀត ​តាមរយៈ​គណបក្ស​សង្គមរាស្ត្ររាជា​ធិបតេយ្យ ​តាំង​ខ្លួន​ជាបក្សកណ្តាល ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​លើកឡើង​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បាន​ប្រកាសថា នឹង​វិល​ចូល​ធ្វើ​នយោបាយ​ឡើងវិញ នាពេលនេះ មិនមែន​ជា​ការគំរាមកំហែង​អ្វី ដល់​គណបក្ស​កាន់​អំណាច​ទេ​។​​លោក ខៀវ កាញារីទ្ធ ដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាន​ថ្លែងថា ជា​សិទ្ធិ​របស់​លោក ហើយ​ខ្ញុំ​ឃើញថា លោក​ក៏​នៅ​មាន​ឥទ្ធិពល​មួយចំនួន​ដែរ ក្នុង​ការងារ​នយោបាយ​។ យើង​មិន​មាន​ការបារម្ភ​អី​ទេ និយាយ​រួម​ នេះ​ជា​ការសាកល្បង​ជា​ថ្មី​ឡើងវិញ​របស់លោក​​។



​អំពី​ទំនាក់ទំនង​រវាង​សម្តេច ហ៊ុន សែន និង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបាន​លោក ខៀវ កាញារីទ្ធ បាន​បន្ថែមថា ទំនាក់ទំនង​ជា​បុគ្គល រវាង​សម្តេច​ហ៊ុន​សែន និង​សម្តេច​ក្រុមព្រះ គឺ​ជិត​ស្និទ្ធ​ល្អ​ណាស់​ ក៏ប៉ុន្តែតែងតែ​មាន​ការ​រង្គោះរង្គើ​បន្តិច បន្តួច ប្រៀបដូចជា អណ្តាត និង​ធ្មេញ​។ យ៉ាងណាទាំង​ពីរ​នាក់ ជា​មនុស្ស ដែល​មាន​មនោសញ្ចេតនា​ល្អ​ជាមួយ​គ្នា និងតែង​តែ​មានការយោគយល់គ្នា។​
កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​ប្រកាសប្រាប់​អ្នកកាសែតថា​ ព្រះអង្គនឹង​វិល​ចូល​ក្នុង​ឆាកនយោបាយ​ឡើង​វិញ តាមរយៈ​ការបង្កើត​គណបក្ស​ថ្មី​មួយ មិនមែន​ហ្វ៊ុនស៊ិនប៉ិច ឬ​ក៏​គណបក្ស​ជាតិនិយម ដែល​ព្រះអង្គ ធ្លាប់​ដឹកនាំ​កន្លង​មក​ទេ​។​ នោះគឺគណបក្ស សង្គមរាស្ត្ររាជាធិបតេយ្យ ដែលព្រះអង្គ នឹ​ង​​ ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ ដើម្បី​បង្កើត​ជា​ផ្លូវការ​ នៅ​ក្នុង​ឆ្នាំ២០១៤​នេះ។

​មូលហេតុ នៃ​ការសម្រេច​ព្រះទ័យ វិល​មក​ក្នុង​ឆាកនយោបាយ​ជា​ថ្មី​ឡើងវិញ ពេលនេះ ត្រូវបាន​សម្តេច​ក្រុមព្រះ នរោត្តម រណ ឫទ្ធិ អះអាងថា មកពី​បញ្ហា​នយោបាយ នៅ​កម្ពុជា ពិសេស​ក្រោយ​ការបោះឆ្នោត កាលពី​ខែ​កក្កដា ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ដោះស្រាយ​។​ព្រះអង្គបានបញ្ជាក់ថា គណបក្ស ដែល បង្កើត​ថ្មីនេះ គឺស្ថិតនៅ​កណ្តាល​ ​​មិន​ប្រឆាំង ហើយក៏​មិន​គាំទ្រ​រដ្ឋាភិបាល​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ដែរ ​៕​
ដោយ៖ ស ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [660]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [685]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [706]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [609]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [566]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

គណបក្សហ្វ៊ុនស៊ិនប៉ិច​ ស្នើសុំឲ្យព្រះ​មហាក្សត្រ ​មានព្រះរាជតម្រិះ​ ចរចារឿង​នយោបា​យ ​

ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច បានសរសេរលិខិតទៅថ្វាយ...អានបន្ត

នយោបាយ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [347]


ព្រះមហាក្សត្របានឡាយព្រះហស្ដលេខា លើកលែងទោសលោក សម រង្ស៊ី

យោងតាម សំណើទូលថ្វាយ របស់សម្ដេច តេជោ ហ៊ុន សែន...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [340]


សម្តេចតេជោ៖​ រដ្ឋាភិបាលមិន​មានគោល​ការណ៍តម្លើង​ពន្ធទេ​

ភ្នំពេញ៖ ​សម្តេចអគ្គមហាសេនា​បតីតេជោ ​ហ៊ុន សែន ​បាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [337]


សេវា​កម្ម​កោស​ជប់​នៅ​រាជធានី​ភ្នំពេ​ញ​ នៅ​តែ​ស្ថិត​ក្រោម​ដំ​បូល​សេ​វា​កម្ម​រក​ស៊ីផ្លូវភេទ​

ភ្នំពេញ៖ បើនិយាយទៅពី​ថ្ងៃមួយទៅមួយថ្ងៃ ពីមួយយប់ទៅមួ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [297]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 35 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 179 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1137 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748732​ នាក់