ប្រទេសអៀកឡង់ខាងជើង៖ មន្រ្តីប៉ូលីសប្រចាំតំបន់ South Armaghបាននិយាយថា កាលពីយប់ម្សិលមិញនេះបុរសអាយុ
៤០ឆ្នាំម្នាក់ត្រូវបានជនមិនស្គាល់មួយក្រុមលួចបាញ់ប្រហារដែលបណ្តាលអោយជើងទាំង២របស់បុរសម្នាក់នោះរងរបួសយ៉ាង
ធ្ងន់ធ្ងរ។ មន្រ្តីប៉ូលីសដដែលបានបន្តទៀតថា ហេតុការណ៍នោះបានកើតឡើងកាលពីយប់ម្សិលមិញវេលាម៉ោង ៧:២០នាទី ស្ថិតនៅតាមបណ្តោយផ្លូវ Drummond ដែលមានចំងាយជាច្រើនគីឡូម៉ែតពីភូមិ Callyhanna។ បុរសម្នាក់នោះត្រូវបានបញ្ជូន
ទៅមន្ទីរពេទ្យភ្លាមៗហើយលោកគ្រូពេទ្យបាននិយាយអោយដឹងថា របួសរបស់បុរសម្នាក់នោះគឺមិនប៉ះពាល់ដល់អាយុជីវិតទេ។
មន្រ្តីប៉ូលីសបានបន្តទៀតថា មនុស្សជាច្រើននាក់ដែលស្ថិតនៅក្បែរកន្លែង កើតហេតុនោះគឺមិនទទួលរងរបួសអ្វីនោះទេក៏
ប៉ុន្តែពួកគេមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះហេតុការណ៍នោះ។ លោក Colman Burnsបាននិយាយថា ពួកយើងនឹងខិត
ខំស្វែងរកជនបង្កហេតុទាំង អស់នោះមកដាក់ទោសតាមផ្លូវច្បាប់។ ដោយ៖ តុលា