​​រាជរដ្ឋាភិបាល​​​សម្រេច​ផ្តល់​ក​​​ញ្ចប់​ថវិកាក​សាង​ព​ន្ធនា​គា​រថ្មី​​ចំ​នួន​​២​​កន្លែង​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទំលាក់កញ្ចប់ថវិកា បង្កើតពន្ធនាគារថ្មីចំនួន២​កន្លែង​​នៅ​ក្នុងខេត្តចំនួន​២​នៅភាគ​ខាង​លិចនៃប្រទេសកម្ពុជា ដើម្បីធានាឲ្យការគ្រប់គ្រង​ទណ្ឌិត​ឲ្យត្រូវតាមបទដ្ឋានអន្តរជាតិ មានសន្តិសុខ អនាម័យ សុវត្ថិភាព។

លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍នៅ​ក្នុងសិក្ខាសាលា​នៅព្រឹកថ្ងៃទី៥ខែធ្នូនេះថា ពន្ធនាគារ​​ដែលគ្រោងនឹងបង្កើតថ្មីនេះ ទី១ស្ថិតនៅក្នុងខេត្ត​ឧត្តរមានជ័យ និងមួយកន្លែងស្ថិតនៅក្នុងខេត្តប៉ៃលិន ហើយពន្ធនា​គារ​នីមួយៗ​គ្រោងនឹង​ចំណាយ​ថវិកាជាង១៤០០លានរៀលជាថវិការបស់រាជរដ្ឋាភិបាល។

លោករដ្ឋលេខាធិការបន្តថា ពន្ធនាគារទាំង២នេះនឹងត្រូវសាង សង់នៅក្នុងរង្វង់ឆ្នាំ​ក្រោយ​នេះ បន្ទាប់ពីក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​បានចេញលិខិតបញ្ជារ ចំណាយរួច​ហើយ​នោះ​។ ការសម្រេចបង្កើតពន្ធនាគារថ្មីនេះ ដោយសារតែខេត្ត ទាំង២ពុំទាន់​មានពន្ធនាគារ​ផ្ទាល់ខ្លួននៅឡើយក្នុងនោះ ខេត្តឧត្តរមានជ័យ កន្លងមកបានផ្ញើរអ្នកទោ សនៅស្នងការដ្ឋាន​នគរបាលខេត្ត ចំណែក​​​ខេត្តប៉ៃលិនវិញអ្នកទោសត្រូវបានដាក់នៅក្នុងរោងកុន ដែលបាន​បោះបង់ចោលមួយកន្លែង។

លោក នុត សាអាន បន្ថែមថា នេះជាគម្រោងមួយដ៏មានសារៈសំខាន់ដើម្បីធានា​ឲ្យអ្នក​ទោសកាន់តែទទួលបាន​ស្ថានភាពល្អ​ប្រសើរ​​ជាងមុន បើទោះបីជាពួកគេត្រូវបានដកហូត​សិទ្ធិសេរីភាពក៏ដោយ ក្នុងនោះនឹងបង្កើតឲ្យមានការអប់រំ​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗដល់ពួកគេ​ដូចនៅមណ្ឌលអប់រំដ៏ទៃទៀតដែរ ។

លោកស្រី វ៉ាន់ ហៀលី​តំណាងឧត្តមស្នងការសិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ​ប្រចាំកម្ពុជា បានវាយតម្លៃពីស្ថានភាព​ពន្ធនា​គានៅកម្ពុជាបច្ចុប្បន្ននេះ កំពុងឈានទៅ​រកស្ថានភាពល្អប្រសើរទៅមុខ ដោយទណ្ឌិតនីយមួយៗរស់នៅក្នុងបរិស្ថានល្អ ហូប​ចុក​គ្រប់​គ្រាន់ទទួលបានការអប់រំ និងមានឱកាសជួបជាមួយក្រុមគ្រួសារ។

លោកស្រីតំណាងឧត្តមស្នងការសិទ្ធិមនុស្ស​បញ្ជាក់ថា នេះជាការប្តេជ្ញាចិត្តខ្ពស់របស់​រាជរដ្ឋាភិបាល ក្នុងការកែលម្អលើ​បញ្ហា​នេះ​។ តែទោះជាយ៉ាងនេះក្តីពន្ធនាគារនៅតាម​ខេត្ត​ដ៏ទៀតក៏ត្រូវកែលម្អផងដែរ ព្រោះថានៅមានបញ្ហាប្រឈមមួយចំនួន ដូចជាការ​យឹតយ៉ាវ​​ក្នុងការបញ្ជូនអ្នកទោសទៅសាលាឧទ្ធរណ៍ កង្វះហេដ្ឋារចនាសម្ពន្ធ័ដែលពន្ធនាគារមាន​ភាពចង្អៀត និងការអនុវត្ត​ច្បាប់ឲ្យបានពេញលេញ ដែលនេះជាយន្តការដោះស្រាយមួយ ដើម្បីឲ្យស្របតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។

សូមបញ្ជាក់ថា នៅកម្ពុជានាពេលបច្ចុប្បន្នមានទណ្ឌិតទាំងអស់ចំនួន១៤.៥៦៨នាក់ ក្នុងនោះ​បានលើកលែង​ទោសចំនួនជាង​៥០០នាក់ នៅក្នុងព្រឹត្តការណ៍ធំៗចំនួន២លើក ដែលលើក​ទី១នៅក្នុងថ្ងៃថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ​ មានចំនួន៤០៥​នាក់ និងនៅថ្ងៃចំរើនព្រះជន្ម​ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម ​សីហមុនី ​ព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រ​កម្ពុជាមានចំនួនជាង១០០នាក់៕ ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការបាញ់​ប្រហារនៅព្រលាន​យន្ត​ហោះ Los Angeles​​ឆក់យកជីវិតមនុស្សម្នាក់

សហរដ្ឋអាមេរិក៖ មន្រ្តីប៉ូលីសមួយរូបប្រចាំព្រលានយន្ត...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [292]


ឧទ្យាន​ពានិជ្ជកម្ម​នៅក្នុងទីក្រុង​ Vale​ of Glamorgan ​ត្រូវបាន​ភ្លើង​ឆាប​ឆេះយ៉ាង​សន្ធោរ​សន្ធៅ​

ប្រទេស Wale៖កាលពីថ្ងៃអង្គារម្សិលមិញឧទ្យានពានិជ្ជកម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [343]


សេដាកបង្ហាញពីសារៈប្រយោជន៍ការធ្វើធ្វើស្រែកខ្លឹម និងឲ្យបោះបង់ការធ្វើស្រែឃ្លោកដល់កសិករ

ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មក...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [494]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 556 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 834 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864511​ នាក់