ខណ្ឌរដ្ឋបាលជលផលនិង​កំលំាង​ចំ​រុះខេត្ត​ក្រ​ចេះ​បង្រ្កាប​បទ​ស្មើស​នេ​សាទ​ខុសច្បាប់
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ក្រចេះ៖ នេះជាលើកទី២ហើយដែលមន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តនិងកំលំាងចំរុះចុះបង្រ្កាប​និងរឹបអូស​ឧបករណ៍អ្នក​​នេសាទ​ខុស​ច្បាប់ នៅត្រង់ចំណុចបឹងរំលិច ក្នុងភូមិសាស្រ្ត ក្រុងក្រចេះ នៅក្នុងខែនេះ គិតទាំង​ប្រតិបត្តិការជាលើកទី២ នៅថ្ងៃទី២៣ ខែសីហា ឆ្នំា​២០១៣ ។


 

ក្នុងការចុះបង្រ្កាបនោះ គេឃើញដឹកនំាដោយ លោក ខ័ណ្ឌ ចំណាន អនុប្រធានគណៈកម្មាធិការបង្រ្កាប​បទល្មើស​ជល​ផលដែល​សហ​​ការ​​ជាមួយសហគមន៍នេសាទអូរឫស្សីនិងរកាកណ្តាល។ ក្នុងនោះកំលំាងចំរុះរឹប​អូសបានស្បៃមុងប្រវែង១៨០០ម៉ែត្រ​មាត់លូ​ចំនួន៦៥​​មាត់​ចម្រឹងឫស្សី៥០០ដើម និងចាក់លែងកូនត្រីគ្រប់​ប្រភេទចូលក្នុងបឹងចំនួន២៥គីឡូក្រាមផងដែរ។ ទោះជាមានការ​ហាមឃាត់​ពី​សំណាក់​មន្រ្តីជលផល ដល់អ្នក​នេសាទកុំឲ្យរកត្រីក្នុងរដូវត្រីពងកូនយ៉ាងណាក្តីក៏ប្រជាអ្នកនេសាទទាំងនោះ មិនយកចិត្តទុកដាក់​ស្តាប់និងអនុវត្ត​តាម​ឡើយគឺពួកគេភ័យខ្លាចតែកំលំាងចំរុះចុះទៅចាប់ម្តងៗតែប៉ុណ្ណោះ ពោលគឺក្រោយពីសមត្ថកិច្ចទាំងនោះ​ឡើង​មកវិញពួកគេបន្តដាក់ស្បៃមុង និងមាត់លូដដែលជាដដែល គឺបានតែត្រឹមដូចវែកចកប៉ុណ្ណោះ។

ក្នុងរដូវបិទនេសាទមានប្រជាជនភាគច្រើនគេយល់ពីសារសំខាន់ ដោយមិនបានចុះទៅរកត្រីនោះទេ តែក៏មានអ្នកនេសាទមួយចំនួន​​នៅតែលួចលាក់ចុះទៅរកត្រី។ ដូច្នេះហើយទើបប្រជាពល​រដ្ឋនៅក្រុងក្រចេះ សូមឲ្យសមត្ថកិច្ចចំរុះបន្តចុះបង្រ្កាបឲ្យដូចភ្លៀងរលឹម បើ​​មិនដូច្នេះទេគ្មានត្រីហូបសំរាប់ឆ្នំាក្រោយៗឡើយ។ ក្នុង ការចុះបង្រ្កាបទាំង២លើកពុំមានចាប់បានអ្នកនេសាទខុសច្បាប់ណាម្នាក់ឡើយ ដោយគ្រាន់តែរឹបអូសបាន ឧបករណ៍នេសាទខុសច្បាប់យកទៅរក្សាទុកនៅឯរដ្ឋបាលជលផលខេត្តប៉ុណ្ណោះ។


 

ពលរដ្ឋបានអំពាវនាវដល់មន្រ្តីរដ្ឋបាលជលផលមេត្តាចុះទៅមើលតាមដងទន្លេម្តុំថ្មគ្រែផង ព្រោះមានទូក​អ្នកនេសាទខុស​ច្បាប់ច្រើន​​ណាស់​កំពុងធ្វើចរាចរណ៍រកត្រីក្នុងដែនអភិរក្សនៅទីនោះ។ នៅតាមដងទន្លេម្តុំថ្មគ្រែ​នោះមានទូកនេសាទចាប់ពី១០​ទៅ១៥គ្រឿងចេញ​នេសាទត្រីក្នុងរដូវហាមឃាតជារៀងរាល់ថ្ងៃ ។ ហើយត្រី​ដែល​​គេ​នេសាទបានគឺមានពងពេញៗពោះ​និងមានទម្ងន់ចាប់​ពី៣គីឡូក្រាម​ដល់​៧​គីឡូក្រាមឯណោះ។

ប្រជាពលរដ្ឋសុំឲ្យមន្រ្តីជំនាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋានសហការគ្នាទប់ស្កាត់ឲ្យបាននូវការធ្វើនេសាទ​ខុស​ច្បាប់ និងនៅរដូវត្រីពងនេះ ដើម្បី​ឲ្យ​មច្ឆាជាតិមានការកើនឡើងនៅឆ្នាំក្រោយ។ ម៉្យាងទៀតពួកគាត់​បាន​ស្នើដល់មន្រ្តីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់​ពេលចុះ​អនុវត្តច្បាប់​កុំ​ឲ្យមានការយោគយល់ហើយបង្រ្កាបគ្នាគេទុកគ្នាឯងវាមិនល្អមើលនោះឡើយត្រូវអនុវត្តតាមច្បាប់ដែលកំណត់ដោយរាជរដ្ឋាភិបាល​ទើបប្រសើរ៕

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [561]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [579]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [615]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [618]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [585]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រដ្ឋមន្រ្តីបរិស្ថានស្វាគមន៍ គម្រោងផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃ

ភ្នំពេញៈ លោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [271]


ព្យុះ​ទីហ្វុង​ Haiyan​ នឹងមក​ដល់ប្រទេស​ហ្វីលីពីន​នៅថ្ងៃ​ស្អែក​នេះ​

ប្រទេសហ្វីលីពីន៖ ក្រុមព្យាករណ៍ឧត្តុនិយមបានទាយទុកថា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [286]


ស្ត្រីម្នាក់ ត្រូវឃាតក​សម្លាប់​ច្រកការ៉ុង​ ទម្លាក់​ក្នុងទឹកស្រះ​

កណ្តាល៖ ស្ត្រី​ម្នាក់ ទំនងជា​ត្រូវបាន​ឃាតករ រឹត​ក ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [321]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 9 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 209 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1137 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748762​ នាក់