គណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយថ្មីកើតចេញពីការច្របាច់ កម្លាំងបញ្ចូលគ្នារវាង
គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស និងជាគណបក្សនយោបាយប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា
ដែលជាគណបក្សនយោបាយកាន់អំណាច គ្រោងនឹងរៀបចំធ្វើមហាបាតុកម្មអហិង្សាមួយនៅវេលាព្រឹកនាថ្ងៃ
ទី២៤ ខែមេសា ឆ្នាំ២០១៣ ខាងមុខ ដោយ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ (សួនសេរីភាព)និងដង្ហែក្បួនដោយសន្ដិវិធីដើម្បីទាមទារឱ្យគណៈក ម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលយកអនុសាសន៍របស់
តំណាងពិសេសអង្គការសហប្រជាជាតិ និងរបាយការណ៍ធ្វើសវនកម្មបញ្ជី បោះឆ្នោតសម្រាប់ការបោះឆ្នោត
ជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៥ឆ្នាំ២០១៣របស់វិទ្យាស្ថានជាតិ សម្រាប់កិច្ចការអន្ដរជាតិ(NDI) អង្គការនិច
ហ្វិច (NICFEC) និងអង្គការខុមហ្វ្រែល (COMFREL) ក្នុងការរៀបចំធ្វើការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជី
ឈ្មោះអ្នកបោះឆ្នោតសាឡើងវិញ ព្រមទាំងចាត់វិធានការគ្រប់បែបយ៉ាងធានាអំពីយន្ដការនិងនីតិវិធី សម្រាប់
ការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រឱ្យប្រព្រឹត្ដទៅដោយ សេរី ត្រឹមត្រូវ និងយុត្ដិធម៌ និងដោយស្មើភាពគ្នា
ស្របតាមបទដ្ឋានអន្ដរជាតិ ។
លិខិតជូនដំណឹងចុះថ្ងៃទី១៨ខែមេសា ឆ្នាំ២០១៣ របស់គណបក្សសង្គ្រោះជាតិបានដាក់ជូនសាលារាជធានី
ភ្នំពេញរួចហើយ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ ម្សិលមិញនេះ ហើយសាលារាជធានីភ្នំពេញគ្រោងនឹង
ជួបប្រជុំជាមួយមន្ដ្រីគណបក្ស សង្គ្រោះជាតិនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ ខាងមុខ ដើម្បីពិភាក្សាទៅលើ
សំណើរបស់គណបក្សសង្គ្រោះជាតិ ។
យោងតាមលិខិតជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិបានឱ្យដឹងថា បន្ទាប់ពីធ្វើសេចក្ដីថ្លែងការណ៍នៅទី
លានប្រជាធិបតេយ្យរួចហើយ ក្បួនបាតុករនឹងធ្វើដំណើរដង្ហែញ្ញត្ដិយកទៅប្រគល់ជូនថ្នាក់ដឹកនាំ គណៈ
កម្មាធិការជាតិរៀបចំការបោះឆ្នោត ។
គេមិនទាន់ដឹងថា អាជ្ញាធរមានសមត្ថកិច្ចអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិធ្វើមហា បាតុកម្ម ដោយដង្ហែក្បួន
ដែរឬយ៉ាងណានោះទេ ប៉ុន្ដែតាមទម្លាប់របស់អាជ្ញាធររាជធានីភ្នំពេញ គេអាចទស្សន៍ទាយបានថា ទំនងជាមិន
អាចអនុញ្ញាតឱ្យច្រើនជាង ។
សូមបញ្ជាក់ជូនថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ដែលបានបោះឆ្នោតជ្រើសតាំងដោយ
រដ្ឋសភា ពោរពេញទៅដោយអាសនៈរបស់គណបក្សប្រជាជនកម្ពុជាជាគណបក្សនយោបាយកាន់ អំណាចដ៏
ច្រើនលើសលប់នោះ មានសមាសភាពដូចតទៅ ៖ ១-ឯកឧត្ដម អ៊ឹម សួស្ដី ប្រធាន, ២-លោកជំទាវ ស៊ីន ជុំបូ
អនុប្រធាន, ៣-ឯកឧត្ដម ហាវ៉ាណ ស៊ីវិល័យ សមាជិក, ៤-ឯកឧត្ដម មាន សាទិ សមាជិក,៥-ឯកឧត្ដម ឯម សូ
ផាត សមាជិក, ៦-ឯកឧត្ដម សោម ច័ន្ទឌីណា សមាជិក, ៧- ឯកឧត្ដម ម៉ៅ សុភារិទ្ធ សមាជិក, ៨-ឯកឧត្ដម ស៊ិ
ន ឌឹម សមាជិក និង៩-ឯកឧត្ដម សោ សុភរី ជាសមាជិក ៕
By Deumtnot News