ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សុំក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ពន្លឿនរៀបចំប្លង់គោល ប្រើប្រាស់ដីធ្លីសម្រាប់តម្រង់ទិសការអភិវឌ្ឍរហូតឆ្នាំ២០២០របស់ រាជធានីភ្នំពេញ បានឆាប់ ដើម្បីធានាការអភិវឌ្ឍ និងទប់ស្កាត់ភាពអណាធិបតេយ្យក្នុងវិស័យដីធ្លីឲ្យមានប្រសិទ្ធិភាព។
ថ្លែងក្នុងពិធីប្រកាសតែងតាំងចូលកាន់តំណែងប្រធានមន្ទីររៀបចំ ដែនដីនគរូបនីកម្មសំណង់ និង សុរិយោដីរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៤វិច្ឆិកាឆ្នាំ២០១៣លោក ប៉ា សុជាតិវង្សអភិបាល រាជធានីភ្នំពេញបានមានប្រសាសន៍ថា សព្វនេះ ការមិនទាន់មានប្លង់គោលសម្រាប់រាជធានីភ្នំពេញ កំពុងបង្កផលប៉ៈពាល់ច្រើនដល់ការអភិវឌ្ឍនានានៅរាជធានីភ្នំពេញ ពិសេសតំបន់ជាយក្រុង។
លោកបញ្ជាក់ថា ការគ្រប់គ្រងវិស័យដីធ្លី ក៏បានជួបបញ្ហាប្រឈមជាច្រើន ដូចជាសំណង់អគារ គ្មានលិខិតអនុញ្ញាត ខុសប្លង់ សំណង់អណាធិបតេយ្យសង់លើលូ ប្រឡាយ ចំណីផ្លូវសាធារណៈជាដើម ។
ទាំងនេះ វាមិនត្រឹមតែបង្កផលប៉ៈពាល់ដល់ការរៀបចំទីក្រុង ឲ្យមានរបៀបប៉ុណ្ណោះទេ ថែមទាំងជៈឥទ្ធិពលអាក្រក់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទៀត។ ដើម្បីពិនិត្យឡើងវិញអំពីប្លង់គោលនេះ ពីព្រោះពិតជាមានផលប៉ះពាល់យ៉ាងច្រើន ក្នុងការអភិវឌ្ឍទីក្រុងភ្នំពេញដើម្បីលើកកម្ពស់នូវប្រសិទ្ធិភាព ផ្តល់សេវា របស់រាជធានីភ្នំពេញឲ្យបានល្អប្រសើរផែមទៀត”លោកទេស រដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថា សេចក្តីព្រាងប្លង់គោលនេះត្រូវបានពិគ្រោះយោបល់ជាអន្តរស្ថាបន័រួចហើយ ៗ ស្មារតី នៃពង្រាងឯកសារទាំងនេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់បើទោះបីជាពុំទាន់អនុម័តផ្លូវការ នៅឡើយក្តី។ឯឧ.បានសន្យាថានៅឆ្នាំ២០១៤នឹងខិតខំឲ្យប្លង់គោល នេះ បានដាក់ឆ្លងទៅរាជរដ្ឋាភិបាល ដើម្បីអនុមត័ធានាឲ្យការប្រើប្រាស់បានទាន់ពេលវេលា។ក្រៅពីនេះ ក្រសួងកំពុងធ្វើសេចក្តីព្រាងដើម្បី កំណត់ពីកំពស់អគារដែលត្រូវសាងសង់នៅជុំវិញបរិវេណតំបន់ ប្រវត្តិសាស្ត្រសំខាន់ៗនៅរាជធានីភ្នំពេញ ដូចជានៅក្បែររមណីយដ្ឋានវត្តភ្នំ វិមានឯករាជ្យ ព្រះបរមរាជវាំងជាដើម។
លោក ជា ស្រ៊ុន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី រាជធានីភ្នំពេញថ្មី បន្ទាប់ពី លោ ឆាយ ឫទ្ធិសែន បានប្តេជ្ញាចិត្ត ចូលរួមលើកកម្ពស់ការ គ្រប់ដីធ្លី និងទប់ស្កាត់សំណង់អនាធិបតេយ្យខុសច្បាប់នៅរាជធានីភ្នំពេញឲ្យកាន់តែ មានប្រសិទ្ធិខ្ពស់។លោកបន្តថា នឹងបំរើសេវាសាសាធារណៈជូនប្រជាពលរដ្ឋលើវិស័យរៀបចំដែនដី វិស័យសំណង់និងវិស័យសុរិយោដីឲ្យបានល្អប្រសើរប្រកបដោយគណនេយ្យភាព និងតម្លាភាព។
សូមបញ្ជាក់ថា រយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យសំណង់នៅរាជធានីភ្នំពេញរីកចំរើនខ្លាំង ទាំងអគារខ្ពស់ៗ បុរី ទីក្រុងរណប ខុនដូ ផ្ទះល្វែងត្រូវសាងសង់ជាបន្ទាប់។ រហូតមកដល់ពេលនេះ អគារខ្ពស់មានចំនួន៣៨៦អគារ ក្នុងនោះអគារ កំពស់ចាប់ពី៥ជាន់ទៅ៩ជាន់មាន៣១០អគារ អគារពី១០ជាន់ទៅ១៩ជាន់មាន៦៧អគារ អគារពី២០ជាន់ទៅ២៩ជាន់មាន៣អគារ និងអគារពី៣០ជាន់ទៅ៣៩ជាន់មាន៥អគារ និងអគារចាប់ពី៤០ជាន់មាន១អគារ និងបូរីចំនួន៧៤៕ ដដោយ ៖ សស្អាត