​ខេត្តយូណាន​ផ្តល់​ម៉ាស៊ីន​បូមទឹក​ចំនួន​២០០គ្រឿង​ដល់​ខេត្តបន្ទាយមានជ័យ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ដោយមានកិច្ចសហការយ៉ាងស្អិតរមួតរវាងខេត្តបន្ទាយមានជ័យ ជាមួយខេត្តយូណានរបស់ប្រទេសចិន ខេត្ត​យូណាន​បានសម្រេច​ផ្ត​ល់​ម៉ា​ស៊ី​ន​បូ​ម​ទឹ​ក​ចំ​នួ​ន​២០០គ្រឿងដល់ខេត្តបន្ទាយជ័យ ដោយការផ្តល់ និងទទួល​ធ្វើ​ឡើងនៅសណ្ឋាគារ​ភ្នំពេ​ញ កាលពីព្រឹកថ្ងៃទី២ ខែ​វិច្ឆិ​កា ឆ្នាំ២០១៣ ។ថ្លែងក្នុងពិធីទទួលលោក អ៊ុង អឿនសមាជិក​គណៈកម្មាការកណ្តាលគ​ណបក្ស​ប្រ​ជា​ជនកម្ពុជានិង ជា​ប្រធា​ន​គណបក្ស​​​​ប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ​លើ​ក​ឡើ​ង​ថា​មុ​ន​និ​ងឈានដល់មានការផ្ត​​ល់ម៉ាស៊ីនបូមទឹកចំនួន២០០គ្រឿង​នៅ​ថ្ងៃនេះ​ដោយ​សារខេត្ត​ប​ន្ទា​យមានជ័យ និងខេត្ត​យូ​ណា​នរបស់ចិនមានទំនាក់ទំនងគ្នាយ៉ាងស្អិតរ​មួ​ន​អ​​ស់​កា​ល​ជា​យូ​ល​មកហើយ។

ជាក់ស្តែងលោ​ក អភិបាលខេត្តយូណានលោកលី ជីហ៊ឹង (Ly JIHENG )បា​ន​ម​ក​ទ​ស្ស​ន​​កិច្ចនៅ​ជា​មួយក្រ​សួ​ង​ពាណិជ្ជកម្ម កម្ពុជានៅរាជធានីភ្នំពេញ និងមានសមាជិ​កជាច្រើនទៀតរបស់​ខេត្តយូណានបានមកបំពេញ​ទស្សនកិច្ច​នៅ​ខេត្តបន្ទាយមានជ័យ។លោក​អ៊ុង អឿន បន្តថា មិនត្រឹមតែប៉ុណ្ណោះខេត្តទំាងពីរបានធ្វើ ជាអធិបតីភាព​ឲ្យ​វិ​ទ្យា​ស្ថា​ន​ប​ណ្តុះ​បណ្តាល វិជ្ជាជីវៈកសិកម្ម ខេត្តយូណាន និងមន្ទីកសិកម្ម​ខេ​ត្ត​ប​ន្ទា​យ​មា​នជ័យ​និង​បា​ន​​​​​ចុះហត្ថលេខា​លើ​អនុសារៈ​ស្តីពីការជួយកសាងវិទ្យាស្ថានបច្ចេកទេ​ស​ក​សិ​ក​ម្ម​នៅ​ខេ​ត្ត​ប​ន្ទា​​​យ​​មានជ័យ។

ខេត្តទំាងពីរបាន​បើកការដ្ឋាន​សាងសងវិទ្យាប​ច្ចេ​ក​ទេ​ស​ក​សិកម្មមិត្តភាព យូ​ណាន​បន្ទាយមានជ័យ ហើយការដ្ឋាន​នេះ នឹងបញ្ចប់នៅចុង​ឆ្នាំ​២០១៣ ​ឬ ខែកុម្ភៈ ឆ្នាំ ២​០១៤ យ៉ាងយូរ ដោយចំណាយថវិកា​រ​អ​ស់​ប្រ​មា​ណ​ចំ​នួ​ន​១​លា​ន​ដុ​ល្លា​អា​មេ​រិ​ក។

​លោ​ក​បន្ថែម​ថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២កន្លងមក លោក LI PEI  សមាជិក​អចិន្ត្រៃយ៍ នៃខេត្តយូណាន​បាន​មកធ្វើទស្សនកិច្ច នៅខេត្តបន្ទាយមានជ័យ ហើយបា​នប្រកាសជួ​យសាលារៀនមួយខ្នងដល់ខេត្ត​បន្ទាយ​មាន​ជ័យ​​ដែលមានថវិការចំនូន​៥០០. ០០០.(ហា​​សិបម៉ឺនយ័ន) ស្មើនឹង៨ម៉ឺនដុល្លារអាមេរិក។ ]

លោក ​យូ ឌីង ចេង ( YU DING CHENG )អនុប្រធានសភានយោបាយប្រជាជនចិន នៃគណៈកម្មាធិការ​ខេត្ត​យូណាន​​​​មានប្រសាសន៍​ថា​ខេត្ត​បន្ទាមាន​ជ័យ និងខេត្តយូណាន រប្រ​ទេសចិនគឺមិត្តភក្ត យ៉ាងជិតស្និត និងដ៏ល្អនឹងគ្នា​អស់រយៈពេលជាយូណាស់មកហើយ។​ ចំពោះអំ​ណោយដែលយកមកប្រគល់ជួនខេត្តប​ន្ទា​យ​មា​​ន​ជ័​យ​ក្នុ​ង​​​ថ្ងៃ​នេះ​គឺ​របស់​អ​ភិ​បា​ល​ខេ​ត្តយូណានដែលបញ្ជាឲ្យយកមកប្រគល់ជូនដល់លោក​អ៊ុង អឿនផ្ទាល់ដៃ។ ​

អំ​ណោ​យ​ជា​ម៉ា​ស៊ី​នបូម​​ទឹកចំនួន២០០គ្រឿង​ជាអំណោយបន្តិបន្តួតរបស់ខេត្តយូណាន តែខ្ញុំសង្ឃឹមថា​នឹងជួយដល់​វិស័យកម្ម​បងប្អូន​ដែល​រស់នៅខេត្តបន្ទាយមានជ័យបានមួយចំណែក ហើ​យនិងទទួលបានផល​ល្អបន្ថែមទៀត​ចំពោះ​ដំណំាកសិកម្ម។

លោកយូ ឌីងចេង បានបន្តបច្ចុប្បន្ននេះប្រជាជនដែលរស់នៅក្នុងខេត្តយូណានប្រទេ សចិនមានប្រមាណ​ជាង​៤៦​លាននាក់ ហើយលោកមកថ្ងៃនេះតំណាងឲ្យប្រ​ជា​ជ​ន​ទំាងអស់ រប​ស់ខេត្តយូណានសូមពំានំាសួសុខ​ទុ​ដ​ល់​ប្រ​ជា​ជ​នពលរដ្ឋខេត្តប​ន្ទា​យមា​ន​ជ័​យ​ដែលមាន ប្រ​មាណជាង៦០ម៉ឺននាក់។

តាមប្រវត្តិសាស្ត្រក៏ដូចជាខេត្តយូណាន និ​ង​ប្រ​ទេ​ស​ទំាងពីរ( កម្ពុ​ជា​‑ចិន)មានទំនាក់ទំនងជាមួយគ្នាង​អស់រយៈពេល​ជាង​២០០០ឆ្នាំមកហើយ។ ទំនាក់ទំនង របស់ប្រទេសទំាងពីរមិនដែលមានការរអាក់រអួលនោះទេ និយាយរួម​គឺ​មា​ន​តែបន្តយ៉ាងល្អ ទ្វេរឡើងពីរមួយថ្ងៃទៅមួយថ្ងៃ។លោក យូ ឌីងចេង​បញ្ជាក់ថាជារួមថ្នាក់ដឹកនំារបស់​ខេត្តយូណាន​មាន​ការយកចិត្តទុ ក​ដាក់ជាមួយខេត្ត​បន្ទាយ​មាន​ជ័យ​ទាំងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត គឺតែងតែយ​ក​ចិត្ត​ទុក​ដាក់ជានិច្ច។ ជាពិសេសនោះកាលពីឆ្នាំ២០១១កន្លងខេត្តយូណាន និងខេត្ត​ប​ន្ទា​​យ​មានជ័យបានចុះ​អនុស្សារណៈ​យោគល់គ្នា​ពីមិត្តភត្តល្អពីគ្នា ។ ក្រោយពីការចុះអនុស្សារ​ណៈ​​មកប្រទេសទំាងពីរបានសហការគ្នា និងជម្រុញ​ឲ្យមាន​ការអភិវឌ្ឍ​ដល់​ប្រ​ជា​ជ​ន​នៃ​ប្រ​ទេស​ទំាងពីរ។

លោកបន្ថែមថាចាប់តំាងពីរកិច្ចសហប្រតិបត្តិការរវាងខេត្តទំាងពីរ( យូណាន និង​ខេ​ត្ត​បន្ទាយមានជ័យ)មក បាន​ជម្រុញ​ឲ្យប្រជន ទំាងសំភារៈ និងផ្នែកព័តមានមានការផ្លាស់ប្តូ​រគ្នាបានយ៉ាងច្រើន។ ក្រៅពីរវិស័យ​មួយ​ចំនួនខេត្ត​ទំាង​ពី​រផ្តល់ពីគ្នាទៅវិញទៅមក និង​មា​នលើវិស័យ ជាច្រើនទៀតក៏មានការផ្តល់ ពីរគ្នាផងដែរដូចជាវិស័យអប់រំ វិស័យ​​វប្បធម៌ ... ភាគីទំា​ង​ពីរ​បានជម្រុញធ្វើកិច្ចសហប្រតិប ត្តិការជាមួយគ្នាឲ្យកាន់តែប្រសើរឡើង។ ចំ​ពោះ​វិស័យ​ពាណិជ្ជកម្ម​ ឧស្សាហកម្មវិញខេត្តទំា ងពីរ​ក៏​ដូចប្រ​ទេស​ទំា​ង​ពី​រ​បានជម្រុញ​ក្នុ​ង​កា​រ​ធ្វើ​កិ​​ច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ឲ្យ​​កាន់​តែមិ​ននៅនឹងមួយកន្លែងនោះទេ គឺធ្វើឲ្យកាន់តែល្អ និងរលូន៕ ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ចិន​គ្រហឹម​ ព្រមាន​អាមេរិក

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ ប្រធានាធិប...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [629]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 576 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1773 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865450​ នាក់