​សម្តេចម៉ែ ​និង​ ព្រះមហាក្សត្រ ​យាងទៅពិនិត្យព្រះ​រាជសុខភាព​ ​នៅទីក្រុងប៉េកាំង​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ សម្តេច ព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈ ដ៏​ខ្ពង់ខ្ពស់ និង​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ចាក​ចេញពី​រាជធានី​ភ្នំពេញ ទៅ​ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ពិនិត្យ​ព្រះរាជ សុខភាព​របស់​ព្រះអង្គ​។​



​នៅក្នុង​ឱកាស​អវត្តមាន របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នឹង​ធ្វើជា​ប្រមុខរដ្ឋស្តីទី (​យោងតាម​ព្រះរាជសារ ព្រះ ករុណា ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈឆ្នាំ​២០១៤)​។​
​នៅ​ព្រឹក​មិញ​នេះ នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​វត្តមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា .​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និង​ឯកអគ្គរដ្ឋទូត​ចិន​នៅ​កម្ពុជា និង​សមាជិក​ញាតិវង្សានុវង្ស ព្រមទាំង​មន្ត្រី​រាជរដ្ឋាភិបាល ជាច្រើន​នាក់ យាង​ និង​អញ្ជើញ ជូន​ដំណើរ​សម្តេចព្រះ​មហាក្សត្រី ព្រះ​វ​រាជមាតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ និង​ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​យាង​ទៅ​ទីក្រុង​ប៉េកាំង​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។
ដោយ៖ ស. ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [868]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [637]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [735]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [617]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [624]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុមពាណិជ្ជ​កម្ម​អន្តរជាតិ​ អំពាវនាវ​ឲ្យរួមគ្នា​ប្រឆាំងទំនិញ​ក្លែងក្លាយ​ឆ្លងដែន​នៅតំបន់​អាស៊ាន​

ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្មកម្ពុជា និង​​សមាគម​បណ្ត...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [477]


រដ្ឋមន្រ្តីបរិស្ថានស្វាគមន៍ គម្រោងផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃ

ភ្នំពេញៈ លោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [272]


សាកសព​ជន​អន្តោរ​ប្រ​​វេសន៍​ ៨៧​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​វាល​ខ្សាច់​សាហារ៉ា​

ប្រទេសនីសសេរីយ៉ា៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះក្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [317]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 37 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 408 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2112 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 753780​ នាក់