​ក្រសួងអប់រំ ​គ្រោង​បង្កើត​មូលនិធិ​សមធម៌​នៅតាមគឹ្រះស្ថាន​សិក្សា​របស់រដ្ឋ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាមានផែនការគ្រោងបង្កើតឲ្យមានមូល​និធិសមធម៌​នៅ​​​តាមសាលារៀនរបស់រដ្ឋ ដើម្បីជួយជំរុញការលើកកម្ពស់ជីវភាពលោកគ្រូ-អ្នកគ្រូ ខណៈដែលប្រាក់​បៀវត្ស របស់ពួកគាត់ នៅមាន កម្រិតតិច តួច នៅ ឡើយ។ក្នុងវេទិកាសាធារណៈដែលបានរៀបចំឡើងរួមគ្នារវាងក្រសួងអប់រំយុវជន និងកីឡា និងសា លា​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹកថ្ងៃទី២៧ ខែមីនា លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង កីឡា​​​​​​មានប្រសាសន៍ថា គម្រោង​បង្កើត​ឲ្យ​មាន​មូលនិធិសមធម៌នៅតាមសាលារៀននេះ មានគោល ដៅ​សំខាន់ក្នុងការបន្ថយការយកលុយគ្រប់រូបភាពពីសិស្សនៅក្នុង​អំឡុង​ម៉ោង​សិក្សារបស់រដ្ឋ។

លោកបញ្ជាក់ថា មូលនិធិនេះគឺធ្វើឡើងមិនបង្ខិតបង្ខំឡើយ តាមរយៈការបង់វិភាគ​ទានដោយ​ការ​ស្មគ្រ័ចិត្តរបស់អាណាព្យាបាល​សិស្ស ដើម្បីប្រមូលយកថវិកាទាំងនោះទៅបែងចែកជូនដល់លោកគ្រូ អ្នកគ្រូក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ខណៈដែល​ប្រាក់​​បៀវត្សរបស់ពួកគាត់នៅពុំទាន់ឆ្លើយ តបទៅនឹងសេចក្តីត្រូវ របស់សង្គមនាពេលបច្ចុប្បន្ននោះ។

លោករដ្ឋមន្រ្តីអះអាងថា លោកគ្រូអ្នកគ្រួ នឹងបង្រៀនសិស្សានុសិស្សប្រកបដោយកិត្តិយសនិង​សេចក្តីថ្លៃថ្នូ ហើយនឹង​ធានា​បាន​គុណភាព ខ្ពស់ក្នុងការអប់រំ ដែលជំរុញឲ្យពួកគេកាន់តែមាន​សក្តានុ​ពល​ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន។  លោកបញ្ជាក់ថា គម្រោងដ៏ល្អ​នេះ​មិនទាន់​សម្រេចយ៉ាងណានៅឡើយទេ គឺកំពុងដាក់ឲ្យមានការ​ពិភាក្សាគ្នារវាងលោកគ្រូ អ្នក​​គ្រូ និងអាណាព្យា​បាល​សិស្សានុសិស្ស ដើម្បីប្រមូលយក មតិយោបល់​គ្រប់​​បញ្ហាមកធ្វើការថ្លឹងថ្លែងជាមុនសិន។

លោកប៉ាង ថាត ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញបានគាំទ្រចំពោះផែនការ នេះ ប៉ុន្តែលោក​ថា​គម្រោង​នេះនឹងមិនអាចធ្វើទៅរួចឡើយ ខណៈដែលសិស្សានុសិស្សដែលរៀន នៅ​ក្នុង​សាលារដ្ឋភាគច្រើនឪពុកម្តាយមានជីវភាពក្រីក្រ និងមធ្យម ចំណែកគ្រួសារដែរមានលទ្ធ ភាពខ្ពស់​គេបានបញ្ជូនកូនទៅរៀននៅសាលាឯកជនអស់ហើយ។លោក ប៉ា សុជាតិ​វង្ស​​​អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា លោកគ្រូអ្នកគ្រូជាកម្លាំង​ចលក​រដ៏​សំខាន់ក្នុងការជំរុញការលើក​កម្ពស់​គុណ​ភាព​អប់រំក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរ។

ជាមួយគ្នានេះក៏ ត្រូវផ្តោតជាសំខាន់លើការផ្សារភ្ជាប់គ្នាជាប្រពន្ធ័រវាង លោកគ្រូ អ្នក​គ្រូ អាជ្ញាធរមូលដ្ឋាន និងអាណា ព្យាបាល​សិស្សា​នុសិស្ស ដើម្បីឲ្យមានភាពស៊ីគ្នាក្នុងដោះស្រាយនូវបញ្ហាប្រឈមនានា។សូមបញ្ជាក់ថា បច្ចុប្បន្ននេះប្រាក់បៀវត្ស​របស់​លោកគ្រូអ្នកគ្រូជាមធ្យមមានចំនួនជាង៤០​ម៉ឺន​រៀល​​ក្នុងមួយខែតិចបំផុតជាង៣០​ម៉ឺនរៀលក្នុងមួយខែ និងច្រើន​បំផុត​ជាង​៨០​ម៉ឺនរៀលក្នុងមួយខែ៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បក្ស​​​ប្រឆំាង​​​អំពាវ​​​នាវ​​​ដល់​​​គ្រឹះស្ថាប័​ន​​មីក្រូ​ហិរ​ញ្ញ​​វត្ថុ​​​អនុគ្រោះ​​​បំណុល​ ​​និង​​​​បញ្ឈ​ប់​​​​​ការរឹ​ប​​​អូ​ស​​​​ទ្រ​ព្យ​​​​សម្បត្តិ​​​ព​ល​រដ្ឋ​រ​​ង​​គ្រោះ​​​ទឹក​​​ជំនន់​​​

ភ្នំពេញៈ គណបក្សសង្គ្រោះជាតិបានអំពាវនាវដល់ស្ថាប័នមី...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [441]


ដល់ពេលល្បែងភ្នាល់ទឹកភ្លៀងនៅខេត្តបាត់ដំបងចាប់កំណើតឡើងវិញហើយ

ដល់ពេលល្បែងភ្នាល់​ទឹកភ្លៀងនៅខេត្ត​បាត់ដំបង​ច...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [331]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 382 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1119 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864796​ នាក់