ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែន
ការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បី សុខភាពស្រ្តីនិងកុមារ និងជាឥស្សជនឆ្នើមថ្នាក់ជាតិនៃវេទិការភាព
ជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ា ស៊ីហ្វិកចំពោះការឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍នៅកម្ពុជាបានចាត់ទុកឆ្មបជំនាញជាអ្នកគាំពារ
សុខភាពស្រ្តី និងកុមារ។
លោកជំទាវថ្លែងយ៉ាងដូច្នេះនៅក្នុងសារលិខិតផ្ញើជូនបងប្អូនជនរួមជាតិក្នុងសិក្ខាសាលាមួយ កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ
២០១៣ នៅសណ្ឋាគារសាន់វេ ដែលបានអានដោយលោក ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងទិវាឆ្មបជាតិឆ្នាំ
២០១៣នេះ។
លោកជំទាវបានបញ្ចាក់ថា ឆ្មបបានដើរតួនាទីសំខាន់ក្នុងពេលស្រ្តីមានគភ៌ ពេលសំរាលកូន និងក្រោយពេលសំរាលកូន ដោយ
ត្រូវធ្វើការថែទាំទាំងមាតា និងទារកធ្វើយ៉ាងណាឱ្យការសំរាលកូនមានសុវត្ថិភាព ភាពកក់ក្តៅរីករាយ និងជាពេលវេលាល្អដែល
ត្រូវតែងចងចាំពេញមួយជីវិត។
សូមជម្រាបថា នាខែឧសភានេះនៅលើពិភពលោកមានការជួបជុំគ្នារវាងក្រុមឆ្មប សមាគមឆ្មប និងដៃគូរទាំងអស់ដែលធ្វើការ
ងារឆ្មប ដើម្បីធ្វើយុទ្ធនាការបង្កើន ការយល់ដឹងអំពីការងារឆ្មប និងស្វែងរកការគាំទ្រលើការងារសុខភាពមាតា ទារក និង កុមារ។ ប្រធានបទសម្រាប់ទិវាឆ្មបអន្តរជាតិឆ្នាំនេះគឺ«ពិភពលោកត្រូវការឆ្មបច្រើនថែមទៀត»ធ្វើឡើងក្នុងគោលបំណងពង្រឹងការប្តេជ្ញា
ចិត្តការពារមិនឱ្យមានស្រ្តីណាម្នាក់ប្រថុយនឹងគ្រោះថ្នាក់ដោយសម្រាលកូន ជាមួយអ្នកដែលគ្មានជំនាញឆ្មបនៅតាមផ្ទះនោះទេ ។
តាមរយៈសិក្ខាសាលា ស្តីពី ពិភពលោកត្រូវការឆ្មប ច្រើនថែមទៀត ក្នុងទិវាឆ្មបជាតិ នេះ បានបញ្ជ្រាប
ចំណេះដឹង និងពង្រឹងគុណភាពឆ្មប នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្នុងខេត្តចំនួន១០ ។
លោកស្រី ឆាយ ស្វែងជាអាទិ៍ ប្រធានសមាគមឆ្មបកម្ពុជា បានមានប្រសាសន៍ថា គោលបំណង នៃការ
ប្រារព្ធ សិក្ខាសាលានេះឡើង ដើម្បីលើកទឹកចិត្តដល់ឆ្មប ដែលថែទាំងមាតា ទារក និងកុមារ ផ្លាស់ប្តូរ
ព័ត៌មាន និងជំនាញក្នុងការផ្តល់សេវា ដែលមានគុណភាពខ្ពស់។
លោកស្រី បានបន្តទៀតថា ទិវាឆ្មបជាតិថ្ងៃនេះ ជាការបញ្ជ្រាបចំនេះដឹង ការអនុវត្តន៍វិជ្ជាជីវ ឆ្មបក្នុងវិស័យ គ្លីនិក សេវាសាធារណៈ តាមរយៈបទបង្ហាញរួមមាន៖ ការបង្ហាញស្ថានភាពកុមារនៅកម្ពុជា ការបង្ហាញពី ការថែទាំរបស់ឆ្មប ការបង្ហាញផ្តល់សេវាពន្យាកំណើត និងការបង្ហាញការពន្លូតកូន ដោយសុវត្ថិភាព។
លោកស្រី បានបន្ថែមទៀតថា ឆ្លើយតបទៅនឹងផែនការសកម្មភាពដែលបានកំណត់ សមាជិកគណៈ
កម្មាធិការកណ្តាល បានចុះទៅពង្រឹងសមត្ថភាព សមាជិកសមាគម នៅតាមមណ្ឌលសុខភាព និងមន្ទីរ
ពេទ្យ បង្អែកចំនួន១០ខេត្ត គឺខេត្តមណ្ឌលគីរី តាកែវ កំពត ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ស្ពឺ រតនៈគិរី ពោធិ៍សាត់ ព្រៃវែង និងកំពង់ធំ ដើម្បីជួយបំពេញបន្ថែម រាល់ចំណុចខ្វះខាត របស់សមាជិក ក្នុងការផ្តល់
សេវាថែទាំសុខភាព នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។
ជាមួយគ្នានោះលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអានសាររបស់ លោកជំទាវកិតិ្ត
ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាថា ការបណ្តុះបណ្តាលឆ្មបជំនាញ ការ
ដាក់បញ្ចូលក្របខណ្ឌរដ្ឋ និងការដាក់ពង្រាយឆ្មប ទៅគ្រប់មណ្ឌលសុខភាព ដែលជាកត្តាចាំបាច់មួយ ក្នុងការកាត់បន្ថយ អត្រាមរណភាពមាតា ទារក និងកុមារនៅកម្ពុជា។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ទោះបីជាកម្ពុជាសម្រេចបនសមិទ្ធិផលល្អ សម្រេចបានគោលដៅអភិវឌ្ឍ
សហសវត្សរ៍ឆ្នាំ២០១៥ ក៏ដោយក៏យើងទាំងអស់គ្នាមិនអាចរីករាយបានទេប្រសិនបើនៅតែមានស្រ្តី
កម្ពុជាមួយចំនួនទៀតនៅរងទុក្ខដោយសារការមានគភ៌និងការសម្រាលកូននៅឡើយ។ ដែលទាមទារឱ្យយើងរួបរួមសាមគ្គីគ្នាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្តេច
ទាំង៣ជាប្រមុខដែលបានប្តេជ្ញាប្រឹងប្រែងបំរើជាតិធ្វើយ៉ាងណាឱ្យស្រ្តី ប្តី និងគ្រួសារយល់ថាគ្រប់ការមាន
គភ៌ទាំងអស់ជាគភ៌ដែលប្រាថ្នាចង់បាន គ្រប់ការសម្រាលទាំងអស់ជាការសម្រាលទៅនឹងមណ្ឌលសុខ
ភាព មន្ទីរពេទ្យ ហើយស្រ្តីនិងទារកទាំងអស់ត្រូវតែទទួលបានការថែទាំពីឆ្មបជំនាញ៕
សស្អាត