មួយថ្ងៃស្លាប់៣នាក់​ដោយ​សារ​លង់​ទឹក​៣​លើក​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

 

ខេត្ត​បន្ទាយ​មានជ័យ៖ យ៉ាង​ណាស់​មនុស្ស​​ចំនួន​៣នាក់ត្រូវបានស្លាប់ ​ដោយ​សារ​លង់​ទឹក​ស្រះ​នៅ​កន្លែង​ផ្សេង​គ្នា ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​។យោង​តាម​របាយ​ការណ៏​របស់​​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៣នេះ​ថា ​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣ នេះ​មាន​មនុស្ស​ស្លាប់​រហូត​ដល់​ទៅ​៣នាក់​ក្នុង​រយៈ​ពេលមួយ​ថ្ងៃ​។​ ករណី​ទី១- នៅ​វេលា​ម៉ោង​៤និង​១០នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០​១៣ នៅ​ភូមិ​ចុង​គោក​ឃុំ​តា​ឡំ​ស្រុក​មង្គល​បូរី​ខេត្ត​បន្ទាយ​មាន​ជ័យ​ មាន​បុរស​ចំណាស់​ម្នាក់​ឈ្មោះ សួ សាន ​​អាយុ​៥៥​ឆ្នាំ​ ត្រូវ​គេ​ប្រទះ​ឃើញ​សាក​សព​ស្លាប់​ ដោយ​សារ​លង់​ទឹក​នៅ​វាល​ស្រែ​ខាង​ជើង​ភូមិ​ចម្ងាយ​១៥០ម៉ែត្រ​។ តាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​ស្រុក​មង្គឡបូរី​បាន​ឲ្យ​ដឹង​ថា​៖​ មុន​ពេល​កើត​ហេតុ​បុរស​ចំណាស់​បាន​ដើរទៅ​ដោះ​មង​នៅ​ចំណុច​កើត​ហេតុ​បន្ទាប់​មក​ក៏មាន​ក្មេងប្រុស​ម្នាក់​បាន​ជិៈ​ទូក​ទៅ​មើល​មង​តាម​ក្រោយ​ពេល​ទៅ​ដល់​កន្លែង​​ដាក់​មង​ស្រាប់​តែ​ឃើញ​មួក​និង​ទ្រុង​ដាក់​ត្រី​អណ្តែត​មិន​ឃើញ​មនុស្ស​មាន​ការ​សង្ស័យ​ក៏​ចែវ​ទូក​ទៅ​មើល​ស្រាប់​​តែ​ឃើញ​សព​បុរស​ចំណាស់​ស្លាប់​ដោយ​សាច់​មង​រុំ​ជើង​រួច​ក៏​ចែវ​ទូក​មក​ប្រាប់​សាច់​ញាតិ​ទៅ​មើល​និង​យក​សព​មក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​ទី២-​នៅវេលា​ម៉ោង​២និង​៤០​នាទី​ថ្ងៃ​ទី​១៧​ដដែល​មាន​បុរស​ម្នាក់​ឈ្មោះ ហយ ហឿនអាយុ​៣០ឆ្នាំ​នៅ​ភូមិ​សូ​ភី ឃុំ​សូ​ភី ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ស្លាប់​ដោយសារ​លង់​ទីក​ស្រះ​នៅ​ខាង​ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សូ​ភី​ចម្ងាយ​៥០ម៉ែត្រ​។​ 
តាម​ការ​ឲ្យ​ដឹង​ពី​លោកនាយ​ប៉ុស្ត៏​នគរបាល​រដ្ឋបាល​សូ​ភី​បាន​ឲ្យ​ដឹង ​នៅ​ព្រឹក​ថ្ងៃ​ទី១៩​នេះ​ថា ​ជន​រង​គ្រោះ​ជា​មនុស្ស​កើត​ជម្ងឺ​ស្កន់​ជាន់​។ ​នៅ​ថ្ងៃ​កើត​ហេតុ​ជន​រង​គ្រោះ​បាន​ចុះ​ទៅ​ក្នុង​ទឹក​ស្រះ​ដើម្បី​បេះ​ព្រលឹត​យក​មក​ស្លហូប​ចៃដន្យ​ជម្ងឺ​ស្កន់​រើ​ឡើង​វិញ​ គ្មាន​នរណា​ដឹង​ក៏​លង់​ទឹក​ស្លាប់​តែ​ម្តង​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ចាត់​ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​។​ មួយ​ករណី​ទៀត​នៅ​ភូមិ​តា​វង​ឃុំ​ពន្លៃ​ស្រុក​ភ្នំស្រុក​ទី៣- នៅ​វេលា​ម៉ោង​៧យប់​នា​ថ្ងៃ​ដដែល​ ​មាន​គេ​បាន​ប្រទះ​ឃើញ​សព​បុរស​ចំណាស់​ម្នាក់​បាន​លង់ទឹក​ប្រឡាយ​ស្លាប់​ចម្ងាយ​ពី​ភូមិ​៥០០​ម៉ែត្រ​។​បុរស​ចំណាស់​នោះ​ឈ្មោះ ស៊ុត  ញ៉ា​ញ់​ អាយុ​៦០ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាង​លើ​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ស្រវឹង​ស្រា​ហើយ​ចុះ​ដើរ​ទៅ​ងូត​ទឹក​ប្រឡាយ​តែ​ម្នាក់​ឯង​ក៏​លង់ទឹក​ស្លាប់​តែម្តង​សព​ជន​រង​គ្រោះ ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់​ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ហើយ​ផង​ដែរ​៕ ដោយ៖ អភិរក្ស
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

កុមារ​នៅខេត្ត​ក្រចេះ​ម្នាក់ទៀតហើយ​ បានកើត​ជំងឺផ្តាសាយ​បក្សី H5N1​

ភ្នំពេញៈ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពល...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [762]


គ្មានមន្រ្តីហ្វ៊ុនស៊ិនប៉ិចណាទៅ តាមព្រះអង្គម្ចាស់ធម្មិកោទេ

មន្រ្តីហ្វ៊ុនស៊ិនប៉ិចថ្នាក់មូលដ្ឋានបានចេញមុខ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [484]


លោក​ Hassan ​al- Droui​ ត្រួវ​បាន​គេបាញ់​សំលាប់​នៅទីក្រុង​ Sirte​

ប្រទេសលីប៊ី៖ មន្រ្តីប៉ូលីសលីប៊ីបានអោយដឹងថា​ កាលពីថ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [424]


ធ្លាយធុងហ្គាសនៅកំពង់ផែ Dockyard ឆក់យកជីវិតប៉ូលីសជើងទឹកម្នាក់

ប្រទេសឥណ្ឌា៖ កាលពីថ្ងៃសុក្រម្សិលមិញ ឧបទ្ទវហេតុដ៏គួ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [401]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 467 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 832 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230931​ នាក់