Transform Asia ផ្តល់អង្ករ១០តោនជូន ប្រជាពលរដ្ឋក្រីក្រនៅខណ្ឌចំការមន
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

    ភ្នំពេញ៖ អង្គការត្រង់ស៊ូមអេស្សា(Transform Asia) បានផ្តល់អង្ករចំនួន១០តោន តាមរយៈលោករដ្ឋ មន្ត្រី
ក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា ជូនដល់ប្រជាពលរដ្ឋក្រីក្រទាំង៤០០គ្រួសារ            ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា បានលើកឡើង ក្នុង
ពិធីចែកអង្ករជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ នាវត្តទួល
ទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ថា ការផ្តល់អង្ករនេះ បានបង្ហាញឲ្យឃើញនូវទឹកចិត្តមនុស្សធម៌របស់
អង្គការត្រង់ស៊ូមអេស្សា ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងការកាត់
បន្ថយភាពក្រីក្ររបស់ប្រជាពល រដ្ឋស្របតាមយុទ្ឋសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិតរដ្ឋមន្ត្រីបន្តថា     ប្រជាពលរដ្ឋក្រីក្រទាំង៤០០គ្រួសារនេះមកពីសង្កាត់ចំនួន៥ រួមមាន សង្កាត់
ទន្លេបាសាក់ ចំនួន៨០នាក់, សង្កាត់ផ្សាដើមថ្កូវ ចំនួន៨០នាក់, សង្កាត់បឹងកេងកង៣ ចំនួន៨០នាក់, សង្កាត់
ទំនប់ទឹក ចំនួន៨០នាក់, និងសង្កាត់បឹងត្របែក ចំនួន៨០នាក់ផងដែរ។    ក្នុងនោះសរុបទាំងអស់៤០០នាក់ ចែកជូនអង្ការក្នុងមួយគ្រួសារចំនួន ២៥គីឡូក្រាម អំបិល១គីឡូក្រាម និងព្រមទាំងថវិកា១ម៉ឺនរៀល។

លោករដ្ឋមន្ត្រីបញ្ជាក់ថា អង្គការត្រង់ស៊ូមអេស្សា (Transform Asia) បានផ្តល់អំណោយជាអង្ករ១០តោន និង
អំបិល៤០០គីឡូក្រាម យកមកចែកជូនពលរដ្ឋក្រីក្រ ក្នុងនោះអង្គការនេះក៏បានផ្តល់ឲ្យមន្ទីរសង្គមកិច្ច អតីត
យុទ្ឋជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ៣លានរៀល, សាលាខណ្ឌចំការមនថវិកា១លានរៀល ដូច្នេះ
ក្នុងនាមប្រជាពលរដ្ឋ មន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតសម្បទា រាជធានីភ្នំពេញ សូមថ្លែងអំណគុណ
ចំពោះតំណាងអង្គការត្រង់ស៊ូមអេស្សា  ក៏ដូចជាលោកអភិបាលខណ្ឌ    និង​ លោកប្រធានមន្ទីរទាំងអស់គ្នា
ដែលមានវត្តមាននាថ្ងៃនេះ ។

លោករដ្ឋមន្រ្តីបន្ថែមទៀតថា   ការនាំយកអំណោយឧបត្ថម្ភនាពេលនេះ គឺជាការយកចិត្ត ទុកដាក់របស់ថ្នាក់
ដឹកនាំក្រសួងចំពោះប្រជាជនក្រីក្រងាយរងគ្រោះ  ជាពិសេស  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ
ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋទូទៅ និងប្រជាជនក្រីក្ររងគ្រោះជួបការលំបាក៕

 

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [664]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [690]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [713]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [615]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [571]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​បង​ប្អូន​បង្កើត ​២​នាក់​ត្រូវ​ព​ស់​ពព្លាក់​ចឹក​

កំពង់ឆ្នាំង ៖ ក្មេងប្រុសពីរនាក់ ត្រូវបានក្រុមគ្រួស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [333]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 22 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 72 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 346 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 757408​ នាក់