មន្ត្រីធនធានទឹកអំពាវនាវឱ្យកសិករនៅតាមបណ្ដោយ​ដង​ទន្លេ​ រួស​រាន់​ប្រមូល​ផល​ដំណាំ​ព្រោះ​ទឹក​ទន្លេ​នឹង​ឡើង​ខ្លាំង​​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ប្រធាននាយកដ្ឋានជលសាស្ត្រនៃក្រសួងធនធានទឹកនិងឧត្តុនិយមលោ​ក​ម៉ៅ ហាក់ បានឱ្យ​ដឹងថា​
ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះស្ថានភាពទឹកទន្លេនៅ​​ប្រទេ​សកម្ពុ​​ជានឹង​​មាន​​ការ​កើន​​​ឡើងដោយហូរចូល​
តាមបណ្ដាព្រែកស្ទឹងបឹងមួយចំនួននៅតា​មតំ​បន់វា​ល​​ទំនាប​​អម​សង​ខាងទន្លេដូច្នេះប្រជាពល​រដ្ឋដែលរស់នៅ​
តាមបណ្ដោយដងទន្លេមេគង្គទន្លេ​​​សាបទន្លេ​បាសាក់ត្រូវរួសរាន់ប្រមូល​ផលឲ្យបានទាន់ពេលវេលា​ជៀសវាង​
ការលិចលង់។

លោកម៉ៅ ហាក់បាន​បញ្ជាក់ថាដោយប្រទេ​​សកម្ពុជា​​ទទួល​​ឥទ្ធិព​លរ​ប​ស់​ប្រ​ព័ន្ធ​​សម្ពាធ​​​ទាបដែលបា​ន​បង្ក​ឲ្យ​
មានភ្លៀងធ្លាក់យ៉ាងច្រើននៅតំបន់អាងទន្លេមេគង្គក្នុង​​ប្រទេសថៃនិង​​ប្រទេ​សឡាវដែលបានជះឥទ្ធិពលដល់​
ប្រទេសកម្ពុជាដោយមានភ្លៀងធ្លាក់ពីតិចទៅ​មធ្យមដែលល្អប្រសើដល់ការបង្កបង្កើនកសិកម្ម និងធ្វើឲ្យ​ទឹក​
ទន្លេមេគង្គទន្លេ​សាបទន្លេ​​បាសាក់មានការកើនឡើងដោយហូរចូលទៅក្នុងព្រែកស្ទឹងបឹងបួរមួយចំនួននៅ​​
រយៈពេល​៤ទៅ៥ថ្ងៃ​ខាងមុខនេះ។

លោកម៉ៅ ហាក់ បានបន្ថែមថាចំពោះ​​ការហ​ក់​ឡើ​ងនូវទឹកទន្លេមេគង្គនេះមិនទាន់ដល់កំរិត​ព្រួយបារម្ភ​នោះទេ​
គ្រាន់តែហូរចូលទៅក្នុ​ងតំ​បន់ទំនាបៗតែប៉ុណ្ណោះ​ព្រោះថារដូវនេះ​ជារដូវ​ទឹកឡើងផងដូច្នេះសូម​ប្រជាពលរដ្ឋ​
ដែលរស់នៅតាម​បណ្ដោយដងទន្លេមេគង្គទន្លេសាបទន្លេបាសាក់ត្រូវរួសរាន់ប្រមូលផលឲ្យបានទាន់ពេល​
វេលា។

មន្រ្តីរូបនោះបន្តថា ទឹកទន្លេបាននឹងកំពុងហក់ឡើងប៉ុន្តែការហកើឡើងនេះ​វា​មិន​​​ទាន់ដល់​​កំរិត​យើង​ត្រូវព្រួយ​
បារម្ភនោះទេគ្រាន់ទេការហ​​ក់ឡើងនេះជា​ការហក់ឡើងជា​គ្រា​​ដំ​បូងតែតំ​​បន់​​ដែល​ទាបៗអាចហូរ​ចូលបន្តិច​
បន្តួចប៉ុន្តែពុំមានការប៉ះពាល់អ្វីនោះទេជាធ​​ម្ម​​តា​​​ខែនេះ​ទឹ​កតែង​តែហូរចូលតាមហ្នឹង​ហើយការជូនដំណឹង​
របស់យើងនេះឲ្យគាត់ត្រៀ​ម​​និង​​​ដឹងថាទឹកចាប់ផ្ដើមឡើង។ប៉ុន្តែទឹកឡើង​នោះឲ្យគាត់មានកា​រប្រុង​ប្រយ័ត្ន​
ផងដែរដូច​ជា​​ដំ​​ណាំ​​ដែល​នៅ​សេ​សសល់ត្រូវឲ្យពួកគាត់ប្រមូលឲ្យបានរួចរាល់ទើបប្រសើរ។

យ៉ាងណាក៏ដោយ លោកម៉ៅហាក់ក៏បានរំលឹកថានៅថ្ងៃទី២៨ខែកក្កដាជាថ្ងៃបោះឆ្នោតនោះក៏​នឹងមានភ្លៀង​
ធ្លាក់​ច្រើនរឺតិចនៅតាមតំបន់មួយចំនួនផងដែរដូច្នេះសូមបងប្អូនត្រៀមល​ក្ខ​ណៈ​ឲ្យបានគ្រប់គ្រា​ន់ក្នុង​ការ​
អញ្ជើញទៅបោះឆ្នោតដោយមានអាវភ្លៀ​ងរឺឆ័ត្រសម្រាប់ត្រៀម ម៉្យាងត្រូវអញ្ជើញទៅបោះឆ្នោតឲ្យ​បាន​គ្រប់ៗ​
គ្នា ព្រោះជាកាតព្វកិច្ចរបស់ពលរដ្ឋកម្ពុជាគ្រប់​រូប៕

ដោយ៖ ស,ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [623]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [646]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [684]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [685]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [658]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បទល្មើសនេសាទ​ក្នុង​រដូវ​ហាម​ឃាត់​នៅ​តែ​មាន​ក្នុង​ខេត្ត​បាត់​ដំបង​

បាត់ដំបង ៖ តំបន់អភិរក្សឡូត៍នេសាទលេខ១ និងតំបន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [463]


អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នែទីស្តីកាគណៈរដ្ឋមន្រ្តី មាកការភ្ញាក់ផ្អើល

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នែទីស្តីកាគណ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [333]


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [699]


ខ្លាចមិនទាន់ពេលធ្វើការ ជិះម៉ូតូលឿនពេកជ្រុលទៅស្រ្តីដើរឆ្លងផ្លូវស្លាប់ភា្លមៗ

ភ្នំពេញ៖ ស្រ្តី​ជា​អ្នក​អនាម័យ​រោង​ចក្រ​កាត់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [287]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 226 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2127 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865804​ នាក់