អត្រាអត់​ការងារ​ធ្វើ​របស់​ប្រជាជន​កម្ពុជា​២,៧%​ប្រហាក់​ប្រហែល​នឹង​ប្រទេស​ក្នុង​តំបន់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖  ប្រជាជននៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន មិនថាប្រទេសអភិវឌ្ឍន៍ ឬក៏ប្រទេសកំពុងអភិវឌ្ឍន៍នោះទេគឺ​មាន​​ប្រជាជនដែលប្រឈម ឬក៏អត់ការងារធ្វើមានស្ទើរ​គ្រប់​ប្រទេសគ្រាន់តែអត្រាអត់ការងារធ្វើនោះមានតិចតួច​ឬច្រើនជាងកម្ពុជា​តែប៉ុណ្ណោះ គឺ​អាស្រ័យទៅលើរបបដឹកនាំប្រទេស ថាតើមេដឹកនាំប្រទេសនោះមានភាពឈ្លាសវៃ មាន​ឆន្ទះជាតិ​កម្រិតណា បូករួមទាំងកត្តាធនធានមនុស្សនៃប្រទេសនោះផងដែរ។

លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ បានមានប្រសាសន៍ឲ្យដឹងនៅក្នុងកម្ម​វិធីផ្សព្វផ្សាយលទ្ធផល​នៃអង្កេត​កម្លាំង​ព​លកម្ម និងពលកម្មកុមារឆ្នាំ២០១២ដែលបានធ្វើ​នៅ​សណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃទី២៧ វិថ្ឆិការ ឆ្នាំ​២០១៣​នេះ​ថា អត្រាអត់ការងារធ្វើ​របស់​ប្រជាជននៅក្នុងបណ្តាប្រទេសក្នុងតំបន់មានកម្រិតប្រហាក់ប្រហែលគ្នា ពិសេសប្រទេសកំពុង អភិវឌ្ឍន៍។

លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា នៅក្នុងប្រទេសជសមាជិកអាស៊ានយើងនេះ អត្រា​ប្រជាជនពេញកម្លាំងអត់​ការងារធ្វើ​មាន៖ ប្រទេសប៊្រុយណេ អត្រាប្រជាជនអត់ការងារធ្វើចំនួន​២,៦​ភាគ​រយ មានន័យថា ក្នុងចំណោមប្រជាជនពេញ​កម្លាំង​១០០០នាក់​គឺអត់ការងារ​ធ្វើ​២៦​នាក់ ប្រទេសឥណ្ឌូនេស៊ីមានចំនួន៦,១ភាគរយ ប្រទេសឡាវមានចំនួន២,៥ភាគរយប្រទេស​ម៉ាឡេស៊ី មានចំនួន៣,៣ភាគរយ ប្រទេសហ្វីលីពីន មានចំនួន៧,១ភាគរយ ប្រទេស​សឹង្ហបូរី មានចំនួន១,៨ភាគរយ ប្រទេស​ថៃ​មានចំនួន០,៨ភាគរយ ប្រទេសវៀតណាម​មាន​ចំនួន២,១ភាគរយ និងព្រះរាជាណាចក្រកម្ពុជាមាន​ចំនួន២,៧ភាគរយ​នៃ​ចំនួនប្រជាពលរដ្ឋ​ពេញកម្លាំងសរុប។លោកទេសរដ្ឋមន្រ្តីបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាយើង តាមលទ្ធផលនៃការអង្កេត​កម្លាំង​ពលកម្ម និងពលកម្មកុមារឆ្នាំ​២០១២​​​បានរកឃើញថា ប្រជាជនប៉ាន់ស្មាននៅឆ្នាំ២០១២មាន​១៤,៩លាននាក់ក្នុង​នោះ​៧,៦លាន​នាក់ជាស្រ្តី។ ចំពោះ​លទ្ធផល​ពលកម្មកុមារបង្ហាញថា កុមារ​ដែលមានអាយុ៥-១៧ឆ្នាំ មានជិត៤​លាននាក់​ស្មើនឹង​២៦,៦ភាគរយនៃប្រជាជនទាំង​អស់ ក្នុងនោះកុមារីមាន១,៩លាននាក់ស្មើនឹង៤៨,៨ភាគរយនៃកុមារទាំងអស់។

ក្នុងចំណោមកុមារអាយុ៥-១៧ឆ្នាំនៅឆ្នាំ២០១២ មាន៧៩ភាគរយកំពុងរៀននៅពេលអង្កេត ប្រមាណ១១ភាគរយនៃ​ពួកគេ​បានរៀន​ពីមុន ហើយបានបោះបង់ការសិក្សានៅពេលអង្កេត និង១០ភាគរយមិនដែលបានរៀនសោះ។ ការអង្កេតខាងលើ​បានបង្ហាញទៀតថា ប្រមាណ​១៩,១ភាគរយនៃកុមារទាំងអស់ជាកុមារធ្វើការងារ និង៨០,៩ភាគរយជាកុមារមិនធ្វើការងារ។ ក្នុងនោះ១០,៩ភាគរយជាពលកម្មកុមារ ៤,៩ភាគរយជាកុមារក្នុងពលកម្មមិនប្រកបដោយ​គ្រោះថ្នាក់ និង៦ភាគរយជាកុមារក្នុង​ពលកម្ម​ប្រកបដោយគ្រោះថ្នាក់។

លោកទេសរដ្ឋមន្រ្តីបន្តថា ប្រជាជនដែលមានអាយុ១៥ឡើងទៅមានប្រមាណជិត១០,៨​លាននាក់ស្មើនឹង៧២,២ភាគរយ នៃ​ប្រ​ជាជន​ទាំងអស់ ក្នុងនោះស្រ្តីមានចំនួន៥,៦ភាគរយ​ស្មើនឹង៥២,១ភាគរយ។ ដោយឡែក​អត្រាចូលរួមក្នុងពលកម្ម​នៅឆ្នាំ​២០១២មានប្រមាណ​៦៨,៨ភាគរយ ៧៥,៨ភាគរយសម្រាប់​បុរសនិង៦២៤ភាគរយសម្រាប់ស្រ្តី។សូមបញ្ជាក់ថា តាមការប៉ាន់​ប្រមាណនៅកម្ពុជា អត្រាប្រជាជនមានការងារធ្វើ៧៩,៣ភាគរយ និងអត្រាគ្មានការងារធ្វើមាន​២,៧ភាគរយនៃកម្លាំង​ពលកម្ម​សរុប​៕ ដោយ​ ៖សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សម្តេចតេជោព្រមានការ​ធ្វើ​បាតុ​កម្ម​របស់​បក្ស​ប្រឆាំង

កណ្ដាល ៖ សម្ដេចនាយករដ្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [332]


​ប៊ែលហ្សិក​នឹង​យកមន្រ្តី​កម្ពុជា​ទៅ​បណ្តុះបណ្តាល​អភិវឌ្ឍន៍​បៃតង​

ភ្នំពេញ៖ ដើម្បីនិរន្តរភាពបរិស្ថាននៅកម្ពុជា ប្រទេសប...អានបន្ត

ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [736]


អង្គការកសិកម្មនិងអាហាររបស់សហប្រជា ជាតិប្រកាសថា តម្លៃអាហារនៅលើពិភពលោកនឹងឡើងថ្លៃ៤០%នៅពេលខាងមុខ

អង្គការ​កសិកម្មនិង​អាហារ​របស់​សហប្រជាជាតិ​ប្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [308]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 201 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2187 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865864​ នាក់