សៀមរាប៖ បទល្មើសការលបលួច ចិញ្ចឹមកូនត្រីឆ្តោរគឺជាបំពាននឹងច្បាប់របស់រាជរដ្ឋាភិបាល ដែលបានហាម
ឃាត់មិនឲ្យមានការលបលួចចិញ្ចឹមកូនត្រីឆ្តោរនោះទេ ដោយសារតែត្រីឆ្តោរជាប្រភេទត្រីស៊ីសាច់ត្រីជាចំណី
ដែលជាហេតុធ្វើឲ្យមឆ្ឆាជាតិរិចរិល ថយចុះដោយសារតែរកចំណីមកផ្តល់ឲ្យត្រីឆ្តោរចិញ្ចឹម ។
ជាកស្តែនៅក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប បាននាំគ្នា ចិញ្ចឹមកូនត្រីឆ្តោរយ៉ាងអនាធិបតេយ្យ
ដោយគ្មានការខ្លាចញញើតពីច្បាប់បន្តិចឡើយ ដែលត្រូវបានគេដឹងថា ការលបលួចចិញ្ចឹមត្រីប្រភេទហាម
ឃាត់នេះ បណ្តាលមកពីសមត្ថកិច្ចជំនាញជលផល បើកភ្លើងខៀវឲ្យ ដែលមានស្រះជាច្រើននៅក្នុងភូមិ ចែក
ខ្សាច់និង ភូមិសំរោងធំ ដែលពាក្យលោកថា ខ្មោចស្រុកឲ្យដៃបានខ្មោចព្រៃវាចូល ។ ជាក់ស្តែងក្នុងរឿងនេះជា
ដើម បើសមត្ថកិច្ចជលផល សមត្ថកិច្ចបរិស្ថាន នឹងមេឃុំបើកដៃ ឲ្យមានការចិញ្ចឹមកូនត្រីឆ្តោរពេញទឹកពេញដី
ទើបបានប្រជាពលរដ្ឋហ៊ានចិញ្ចឹម ចំណែកប្រជាពលរដ្ឋក៏ត្រូវ បង់ថ្លៃសំណូកជូនអស់លោកមហាពុករលួយនេះ
ដែរ។
ជាក់ស្តែង អ្នកព័ត៌មានបានសុំការបំភ្លឺពីលោក ឆាត សំណាង ប្រធានបរិស្ថាន ពាក់ព័ន្ឋទៅនឹងការបណ្តែត
បណ្តោយឲ្យមានការលួចចិញ្ចឹមកូនត្រីឆ្តោរខុសច្បាប់ តែត្រូវបានលោក ឆាត សំណាង ឆ្លើយថា លោកមិនទាន់
ហ៊ានចាត់វិធានការបង្រ្កាបទេ ព្រោះទាស់តែរាជរដ្ឋាភិបាលបញ្ជារទើបលោកទប់ស្កាត់។ ត្រង់ចំណុច នេះបាន
បញ្ជាក់ឲ្យឃើញថា លោកប្រធានបរិស្ថាននេះឡើងមកកាន់តំណែងនេះមិនដឹងពីច្បាប់ក្នុងការអភិរក្សអ្វី ការ
ពារអ្វីផង តួនាទីត្រូវធ្វើអ្វីផងនោះ ។
ប្រភពព័ត៌មានបាន ឲ្យដឹងថា លោក អាត់ អេង ស្មៀនឃុំអន្លង់សំណរ បានព្យាយាមគំរាម គំហែងដល់អ្នក
ពត៌មាន ហាមមិនឲ្យមានការយកពត៌មាន ព្យាយាមលាក់បាំង ដំរីស្លាប់ចង់យកចង្អេរមកបាំង ក្នុងនាមការពារ
និងជំរុញ គាំទ្រឲ្យមានការ ចិញ្ចឹមកូនត្រីឆ្តោរ ដោយខុសច្បាប់ សង្ស័យថា លោក អាត់ អេង បានទទួល
សំណែនក្រាស់ហើយ បានជាដឹងថាជាអំពើខុសច្បាប់ ។
ចំណែក លោក ប្រធានរដ្ឋបាលជលផល សង្កាត់ស្រុកជីក្រែង មិនអាចធ្វើការទំនាក់ទំនងបានទេ ជុំវិញករណី
ទទួលសំណែន ពីប្រជាពលរដ្ឋ បើកភ្លើងខៀវឲ្យមានការចិញ្ចឹនកូនត្រីឆ្តោរ ដោយខុសច្បាប់ ក្នុងនោះដែរប្រជា
ពលរដ្ឋបានសំណូមពរ ឲ្យលោក ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានរដ្ឋបាលជលផល ជួយ ទប់
ស្កាត់ការលបលួចចិញ្ចឹមកូនត្រីឆ្តោរដោយខុសច្បាប់នៅឃុំអន្លង់សំណរផង ៕
ដោយ ៖ ស.ស្អាត