​​ក្រសួង​​យុត្តិធម៌​៖​ ​បង្កើត​​ម​ណ្ឌល​​សេវា​​កម្ម​​យុ​ត្តិធម៌​​ឲ្យ​​បាន​​ទូ​ទាំង​​ប្រទេស​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងយុត្តិធម៌គ្រោងពង្រីកមណ្ឌលសេវាកម្មយុត្តិធម៌នៅកម្ពុជាឲ្យបានគ្រប់សុ្រក ក្រុងខណ្ឌ ទូទាំងប្រទេសនាពេល ឆាប់ៗនេះដើម្បីធានាឲ្យប្រជាពលរដ្ឋកាន់តែ​មានភាព​ងាយ​ស្រួលក្នុងការទទួលសេវាយុត្តិធម៌ តាមរយៈការដោះស្រាយវិវាទ ក្រៅប្រពន្ធ័តុលាការ។

តាមផែនការគ្រោងទុករបស់ក្រសួងយុត្តិធម៌ នឹងបង្កើតមណ្ឌលសេវាកម្មយុត្តិធម៌​ឲ្យបាន​គ្រប់ក្រុង ស្រុក ខណ្ឌនៅទូទាំងប្រទេស ប៉ុន្តែជាជំហាននៅឆ្នាំ២០១៤ខាងមុខនេះ​នឹងបង្កើត​ចំនួន៥មណ្ឌលបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីរាជរដ្ឋាភិបាល មានគម្រោងបង្កើត​ខណ្ឌថ្មីចំនួន៥បន្ថែមទៀតដែរនោះ ។

ជាមួយគ្នានឹងការបង្កើត៧មណ្ឌលទៀត នៅតាមបណ្តាលខេត្តមួយចំនួនដែលមិនទាន់​មានមណ្ឌលសេវាកម្មនេះ ដូចជានៅ ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ធំ និងស្វាយរៀង​ ។ ការពង្រីកគម្រោងមណ្ឌលសេវាកម្មយុត្តិធម៌នេះ ធ្វើឡើង ខណៈ​ពេល​វាកំពុងទទួលបានការ​គាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ បើទោះជាមណ្ឌលនេះនៅមានកម្រិតតិចតួចនៅឡើយ​ ពោល​គឺ​ទើបតែមានចំនួន៣១មណ្ឌល ស្ថិតក្នុងរាជធានីខេត្តចំនួន៩ក្នុងនោះមាននៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង
បាត់ដំបង សៀមរាប រតនគីរី មណ្ឌលគីរី កំពត និងខេត្តព្រៃវែង។

លោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ មានប្រសាសន៍ថា ការពង្រីកមណ្ឌល​សេវាកម្ម​យុត្តិធម៌នៅតា មបណ្តាលខេត្តបន្ថែមទៀតនេះ គឺពិនិត្យឃើញពីឧបសគ្គនានា របស់ប្រជាពលរដ្ឋក្នុង​ការស្វែងរកយុត្តិធម៌​តាម​ផ្លូវតុលាការ ពិសេសលើពលរដ្ឋក្រីក្រ ស្រ្តី និងជនជាតិដើមភាគតិច។ លោកបន្តថា គម្រោងនេះ នឹងបង្ខិតសេវាយុត្តិធម៌​ឲ្យនៅ​ជិតប្រជាពលរដ្ឋ នឹងរួមចំណែកកាត់បន្ថយភាពក្រីក្រ និង កាត់បន្ថយសំណុំរឿងតូចតាចនៅតាមសាលាដំបូងរាជធានីខេត្ត។

លោក ប៊ុនយ៉ៃ ណារិន ​អគ្គនាយករងនិងជាប្រធានគម្រោងសិទ្ធិទទួលបានយុត្តិធម៌​នៃក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា មណ្ឌលសេវាកម្មយុត្តិធម៌ គឺស្ថិតក្នុងគម្រោងសិទ្ធិ​ទទួលបានយុត្តិធម៌ ដែលទទួលបានថិកាពីរាជរដ្ឋាភិបាល ដោយមានស្នាក់​ការនៅតាម​បណ្តាល​ក្រុងស្រុកខណ្ឌក្នុងនោះអនុវត្តដោយមន្រ្តីក្រសួងយុត្តិធម៌ និងមន្រ្តីនគរបាល នៃ​ក្រសួង​មហាផ្ទៃ។

ចូលរួមជាមួយគ្នានោះ លោក ឃួង ស្រេង ​អភិបាលរងរាជធានីភ្នំពេញ​បានថ្លែងថា មណ្ឌលសេវាកម្មយុត្តិធម៌ទាំង៩ ខណ្ឌ នៃ​រាជ​ធានីភ្នំពេញកំពុងមានប្រជាបិ្រយភាព​ដោយ​ទទួល​បានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ព្រោះវាបានផ្តល់សេវា កម្មយ៉ាង​មានប្រសិទ្ធិភាព​ដោយមិនយកកម្រៃសេវាក្នុងរយៈពេលកន្លងមកនេះ។សូមបញ្ជាក់ថា តាមស្ថិតិមណ្ឌលសេវាយុត្តិធម៌​ទាំង៣១​មណ្ឌល នៃរាជធានីខេត្ត ក្នុងរយៈ៩ខែ ឆ្នាំ២០១៣នេះ ការដោះស្រាយ​វិវាទមានចំនួន២៥១៤ករណី ក្នុងនោះសម្រេច​បាន​១២១២​​ករណី តម្កល់១០៦ករណី នីតិវិធីបន្ត១៣៦កណី និងកំពុងចាត់​ការ​ចំនួន១០៦០ករណី ក្នុងនោះ​ក៏មានការ​ប្រឹក្សា​យោបល់​មានចំនួន១១១២ករណីផងដែរ៕ ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ​៖ កម្ពុជាមានភាព​ចាស់ទុំខាងន​យោបាយ ​និងមានទំនាក់​ទំនងល្អជាមួយថៃ ​

ភ្នំពេញ៖ លោក ​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [355]


នៅកម្ពុជាមានកន្លែងព្យាបាលដោយ​ឱសថ​ប្រឆាំងនិងមេរោគអេដស៍

ភ្នំពេញ ​ ​៖​ ​​កម្ពុជា​មាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [293]


បំផ្ទុះ​គ្រាប់​បែក​នៅទីក្រុង​ Maiduguri ឆក់យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ​១៧នាក់​

ប្រទសនីហ្ស៊េរីយ៉ា៖ កាលពីថ្ងៃអង្គារម្សិលមិញ ការបំផ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [347]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 293 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 548 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864225​ នាក់