រដ្ឋមន្រ្តីក្រសួងព័ត៌មាន ​៖ កម្ពុជាមានភាព​ចាស់ទុំខាងន​យោបាយ ​និងមានទំនាក់​ទំនងល្អជាមួយថៃ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ លោក ​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៣​នេះ​ថា  កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អជា​មួយ​ថៃ គឺ​ទាំងសង្ខាងទាំងភាគី​យោធា​និង​ស៊ីវិល​គឺរក្សាទំនាក់​ទំ​ន​គ្នា​បានល្អ​ជាធម្មតា​។​​ចំណែកឯគម្រោង​ចរចា​ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​អនុវត្ត​សាលក្រម​តុលាការ​យុត្តិធម៌ នៅ​ពេល​នេះ ត្រូវបាន​ពន្យា​ពេល​​ដោយ​ត្រូវ​រង់ចាំ​ពេល​រាជរដ្ឋាភិបាល​ថៃ​មាន​ភាពនឹងន​ឡើងវិញ​ ទើប​​ជជែក​គ្នា​ ប៉ុន្តែ​អ្វីដែលសំខាន់បំផុតត្រូវ​រក្សា​ស្ថានភាព​ឲ្យ​បាន​ល្អ​សិន​នៅពេលនេះ​។​ទាក់ទិននិងការលើកឡើងរបស់ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានទាមទារ​ឲ្យមានការ​បោះឆ្នោត​ឡើងវិញ​ និង​ទាមទារ​ឲ្យនាយករដ្ឋមន្ត្រីអាណត្តិទី៥ គឺ សម្តេច តេ​ជោ ហ៊ុន សែន ​ចុះ​ចេញពី​តំណែងនោះ ត្រូវ​បាន​លោក ​ខៀវ​ កាញារីទ្ធ​ ​តប​ទៅ​វិញ​យ៉ាងដូច្នេះ​ថា​ ​មេដឹកនាំ​គណបក្សសង្រ្គោះជាតិរូបនេះ​តែងតែ​និយាយថា ​ការបោះឆ្នោត​មាន​ ភាពមិនប្រក្រតី​យ៉ាងធ្ងន់ធ្ងរ តែ​មកដល់​ឥឡូវនេះ​គណបក្ស​ប្រឆាំង​រក​ភាពប្រក្រតី​ធ្ងន់ធ្ងរ​អត់​ទាន់​ឃើញ​ទេដើម្បី​បង្ហាញ​ភស្តុ​​តាងដល់មហាជន ចេះតែត្រឹមស្រែកមិនប្រករតីៗ​។​



​លោក ខៀវ កាញ្ញារីទ្ធ ​បញ្ជាក់ថា​ យើង​ឃើញ​ហើយការ​ទៅ​រាប់​សន្លឹកឆ្នោត​នៅ​កន្លែង​ណា អត់​មាន​ប្រែប្រួល​ទេ អ៊ីចឹង​គាត់​បាន​ពាក្យ​​ធ្ងន់ធ្ងរ​ហ្នឹង​មួយ​គាត់​យកមក​ស្រែក​រហូត ហើយ​អ្វីដែល​ចំឡែក​ជាងនេះទៀតនោះគឺ​អ្នកចាញ់​ឆ្នោត​ទាមទារ​ឲ្យ​អ្នកឈ្នះឆ្នោត​ចុះ​​ពី​​​តំណែង។​លោករដ្ឋមន្រ្តីបន្តថា នៅ​ប្រទេស​ថៃ​បាន​រំលាយ​សភា ដើម្បី​រៀបចំ​ការបោះឆ្នោត​ម្តងទៀត​ហើយ​​​រដ្ឋាភិបាលលោក​ស្រី យី​ង ​ឡាក់ ​ក៏បាន​ក្លាយទៅជារដ្ឋាភិបាលចាំផ្ទះ  ស្ថានភាព​បាតុកម្ម​​ក្នុងប្រទេស​ថៃ​នៅតែ​បន្តទាក់ទង​នឹង​បញ្ហានយោបាយ​នៅ​ប្រទេស​ថៃ ។ លោក​ ខៀវ កាញារីទ្ធ បាន​​បន្ថែមថា ចំពោះស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នឹងនជាង​នៅ​ប្រទេស​ថៃ ដោយ​សារ​​ប្រជាពលរដ្ឋកម្ពុជា​ ​មាន​ភាពចាស់ខាងនយោបាយទុំ​ច្រើន ហើយ​ជា​ផ្លូវច្បាប់ យើង​មាន​គ្រប់គ្រាន់ ។ រាជរដ្ឋាភិបាល​នេះ មាន​ភាពស្របច្បាប់​គ្រប់គ្រាន់មាន​ទាំង​គណៈប្រតិភូ​ធំៗ​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ហើយ​មាន​ទាំងការអញ្ជើញ​ សម្តេច តេជោ ហ៊ុន សែន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជាច្រើនក្នុងតំបន់និងសកលលោក ។ និយាយ​រួមប្រទេស​ភាគច្រើន ពុំបាន​ខ្វល់ខ្វាយនឹង​ព្រួយ​​បារម្មណ៍ពី​ការតវ៉ា​របស់​គណបក្ស​ប្រឆាំងនោះ​ទេ​។ ព្រោះថា​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​ទាំងអស់​សុទ្ធតែ​មានការ​ចុះ​ហត្ថលេខាទទួលស្គាល់ ពី​សំណាក់​មន្ត្រី តំណាង​គណបក្សនយោបាយ ហើយ​ការបោះឆ្នោតនៅ​កម្ពុជា​បាន​ប្រព្រឹត្តទៅ​ដោយមាន​ភាព​ធម្មតា​ គ្មានអំពើហិង្សា ដូច្នេះគណបក្សប្រឆាំង​ប្រើតែ​ពា​ក្ស​មិនប្រក្រតីធ្ងន់ធ្ងរ តែ​គណបក្ស នោះ​ពុំមាន​ភស្តុតាងបង្ហាញនូវ​អ្វីដែលជា​ភាព​ធ្ងន់ធ្ងរ​នោះ​។​​លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា កន្លងមក ក៏ដូចជាពេលនេះ​មេដឹកនាំគណបក្សប្រឆាំង​គ្មាន​ចំណុច​អ្វីធ្វើ​ឲ្យ​រដ្ឋាភិបាល​ស្របច្បាប់ដែលកើតពីការបោះឆ្នោត និងមានការទទួលស្គាល់​ពី​បណ្តារ​ប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោក ឲ្យ​ចុះ​ចេញពី​តំណែង​​នោះឡើយ​៕ ដោយ ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្មេង​ស្រីវ័យ​ជំទង់​ម្នាក់​ត្រួវបា​នគេបា​ញ់សំ​លាប់​នៅទីក្រុង​ឡុង​ដ៍​​​​​

អង់គ្លេស៖ កាលពីរាត្រីយប់មិញនេះក្មេងស្រីវ័យជំទង់ម្ន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [337]


សេចក្តីប្រកាសព័ត៌មាន ទីស្តីការគណៈរដ្ឋមន្រ្តី

សេចក្តីប្រកាសព័ត៌មាន ទីស្តីការគណៈរដ្ឋមន្រ្តី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [268]


អគ្គីភ័យ​ក្នុង​ឡាន​ក្រុង​នៅប្រទេស​​ឥណ្ឌា​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​ ៤២នាក់​

ប្រទេសឥណ្ឌា៖ មន្រ្តីប៉ូលីសបាននិយាយថា មនុស្សយ៉ាងហោច...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [296]


អ្នកទោស​ហែក​គុក​នៅ​ប្រទេស​ឥណ្ឌា​

ប្រទេសឥណ្ឌា៖ មន្រ្តីប៉ូលីសប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [377]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 555 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1539 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865216​ នាក់