​សង្គម​ស៊ីវិល​ចំនួន​៣​ធ្វើ​សន្និសីទ​កាសែត​នៅថ្ងៃ​តែ​មួយ​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស ​និង​កិច្ចការ​ពារ​ព្រៃ​ឈើ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលសំខាន់ៗចំនួន៣ ផ្តើមធ្វើសន្និសីទកាសែតនៅថ្ងៃតែមួយ​​តែ​ទីកន្លែង​ផ្សេងគ្នា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែ វិច្ឆិកា ឆ្នាំ​២០១៣នេះ ក្នុងរាជធានី​ភ្នំពេញ ​​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​កម្មករ​កម្មការិនីរោងចក្រកាត់ដេរ និង​កិច្ច​ការពារ​ព្រៃឈើ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​



​សន្និសីទកាសែតទី​១ដែលក្រុមអង្គការ​សង្គម​ស៊ីវិលបានធ្វើនៅ​មជ្ឈមណ្ឌល​វប្បធម៌​កូរ៉េ​ ​គឺពាក់​ព័ន្ធ​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស ដែលបានលើកនូវប្រធានបទស្ដីពី ការដាក់​របាយការណ៍ ទៅក្នុង​ដំណើរការ​នៃ​ការពិនិត្យ​មើល​ជា​សាកល តាម​កាលកំណត់ លើក​ទី​ពីរ​សម្រាប់​កម្ពុជា​។ សន្និសីទ​កាសែត​នេះ បានប្រព្រឹត្តទៅ​ក្នុងរយៈពេលពេញ​មួយ​ថ្ងៃទី​២៥​វិច្ឆិកា​នេះតែម្តង ។


​រីឯសន្និសីទទី​២ឯណេះវិញ គឺ​សហព័ន្ធ​សហជីព ដែលធ្វើកិច្ចការលើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ចំនួន​៤ ក៏​បានជួបជុំ​រួមគំនិតគ្នា​ធ្វើ​សន្និសីទកាសែត​មួយដែរ ដែលការជួបជុំគ្នានេះក្នុង​បំណង​បង្ហាញ​ពី​ដំណើរការ​នៃជំហរទាមទារ​ប្រាក់​ឈ្នួលកម្មករ​កម្មការិនី​រោងចក្រ ១៥៤ ដុល្លារ និង​គោលជំហរ​របស់​សហជីពទាំងមូល ព្រមទាំង​ផែនការ​យុទ្ធសាស្រ្តបន្ត សម្រាប់​ការងារ​សហជីពលើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ និ​យោ​ជិត ក្នុង​ឆ្នាំ​២០១៤​ដែលនឹង​មកដល់ក្នុងដ៏ឆាប់ខាងមុខនេះ។

សន្និសីទ​កាសែតទី២​នេះ បាន​ប្រារព្ធ​ធ្វើ​នៅ​ការិយាល័យ​សម្ព័ន្ធ​សហជីព​ស៊ីខា​វឌូ របស់លោក អាត់ ធន់ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​ ដោយមានការចូលរួមពី​អ្នកតំណាងក្នុងផ្នែកឧស្សាហកម្ម​កាត់ដេរ​ចំនួន​៤ និងភាគីពាក់ព័ន្ធ​លើ​កិច្ចការនេះមួយ​ចំនួន​ទៀត។​
ចំណែកឯសន្និសីទទី​៣ក៏បានធ្វើព្រមពេលជាមួយគ្នានេះដែរគឺនៅ​ ម៉ោង ៨ និង ៣០ នាទី ព្រឹក​ថ្ងៃ​ចន្ទទី​២៥​នេះ គឺ​នៅ​សមាគម​សិទ្ធិមនុស្ស អាដហុក ស្ថិតនៅ​ជាប់​របង​ខាងជើង​វិទ្យាល័យ វត្ត​កោះ ខាងត្បូង​ផ្សារ​ថ្មី ក្នុង​រាជធានី​ភ្នំពេញ ក៏​បាន​ធ្វើ​សន្និសីទ​កាសែត​មួយផ្សេងទៀតដែរ ដែល និយាយ​អំពី​ការស្នើ​សុំ​វិធានការណ៍ ក្នុងការ ការពារ​ព្រៃឈើ នៅក្នុង​ប្រទេស​កម្ពុជា​​។

ក្នុងសន្និសីទកាសែតទី៣នេះ មានអ្នក​តំណាង​ប្រជា​សហគមន៍មកពីខេត្តចំនួន៧ ដែលរងនូវ​ផលប៉ះពាល់ដោយការកាប់​បំផ្លាញ​ព្រៃឈើ រួម​ទាំង​តំណាង​អង្គការ​សិទ្ធិមនុស្ស ។ ​ជាមួយ​គ្នា​នោះ​ក្រុមអ្នកការពារ​ព្រៃឈើ អ្នក​តំណាង​ប្រជា​សហគមន៍មកពី៧ខេត្ត បាន​លើកមក​បង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើនៅក្នុងដែនដីដែលធ្លាប់សម្បូរទៅដោយធនធានព្រៃឈើទាំងនោះ ព្រម​ទាំង​​បានលើក​នូវកិច្ចការពារ​ជាច្រើនដែលអង្គការសង្គមស៊ីវិល និង ដៃគូរពាក់ព័ន្ធ ក៏ដូច​ជា​ប្រជា​សហគម​ន៍ដែលរស់នៅតាម​សហគមន៍​និមួយ​ៗ​​មកបង្ហាញ និងរួមគ្នារិះរកនូវវិធាន​ការណ៍ថ្មីៗ​បន្តបន្ថែមទៀតក្នុងការរួមគ្នាទប់ស្កាត់ និងការការពារធនធានព្រៃឈើកម្ពុជា​ដែល​​សេស​សល់ឲ្យគង់វង្ស ប្រយោជន៍សម្រាប់ការធានានូវនិរន្តភាពបរិស្ថានធម្មជាតិ និង​កត្តារស់នៅជីវចម្រុះ ក៏ដូច​ជាជីវិតរស់​នៅរបស់មនុស្សជាតិ៕​ ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រឡាប់​​ទូក​នៅ​ឈូង​សមុទ្រ ​Suffolk​ ស្លាប់​ម្នាក់និង​បាត់​ខ្លួន​ ២នាក់​

អង់គ្លេស៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ទូកមួយគ្រឿងគឺបានក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [375]


អគ្គិភ័យកំពុងឆេះផ្ទះ ប្រជាជន នៅខេត្តបាត់ដំបង

អគ្គិភ័យកំពុងឆេះផ្ទះប្រជាជននៅខេត្តបាត់ដំបង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [317]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 388 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1260 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864937​ នាក់