ប្រទេសឥណ្ឌា៖ មន្រ្តីប៉ូលីសប្រចាំទីក្រុង Muzaffanargaបានប្រាប់ភ្នាក់ងារសារព័ត៌មាន BBCថា មនុស្ស ៣នាក់បាន
ស្លាប់នៅក្នុងអំពើហឹង្សារមួយរវាងពួកប្រកាន់សាសនាទាំង២ក្រុមនៅភាគខាងជើងនៃរដ្ឋ Uttar Pradesh។ មន្រ្តីប៉ូលីស
ដដែលបានបន្តទៀតថា ជំលោះរវាងពូកប្រកាន់សាសនា Hindu និងពួកមូស្ល៊ីមគឺបានកើតឡើងតាំងតែពីថ្ងៃទី ៧ខែកញ្ញា
មកម្លេះនៅក្នុងទីក្រុង Muzaffanarga ដែលបានបណ្តាលអោយមនុស្សជាង ៦០នាក់ស្លាប់នៅក្នុងអំពើហឹង្សារនោះ។ មន្រ្តីប៉ូលីសបានបន្តទៀតថា មនុស្សរាប់ពាន់នាក់បានចាកចេញពីផ្ទះរបស់ពួកគេបន្ទាប់ពីបុរស ៣នាក់ត្រូវបានគេសំលាប់
រួចមក។
លោក Kaushal Rajមន្រ្តីប៉ូលីសក្នុងតំបន់បានប្រាប់ភ្នាក់ងារសារព័ត៌មានឥណ្ឌាថា អំពើហឹង្សារកាលពីល្ងាចមិញរវាងពួក ប្រកាន់សាសនាទាំង២ក្រុមគឺបានបណ្តាលអោយមនុស្ស ៣នាក់ស្លាប់និងមនុស្សជាច្រើននាក់ទៀតទទួលរងរបួសជាទំងន់។ អ្នកផ្តល់ព័ត៌មានបានអោយដឹងថាគណបក្សនយោបាយមួយចំនួនគឺកំពុងតែចោទប្រកាន់គ្នាទៅវិញទៅមកពីមូលហេតុដែល
បណ្តាលអោយមានអំពើហឹង្សារបែបនេះកើតឡើងរវាងសង្គមទាំង២មុនការបោះឆ្នោតនៅឆ្នាំក្រោយនេះមកដល់។
ដោយ៖ តុលា