ខេត្តព្រៃវែង៖ ស្នងការនគរបាលខេត្តព្រៃវែង កាលពីថ្ងៃចន្ទ័នេះ បានបើកកិច្ចប្រជុំគណបញ្ជារឯកភាពស្តីពីផែនការការពារសន្តសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិអន្តរជាតិអញ្ជើញក្នុងពិធីសម្ភោធស្តូបនិងអបអរសាទរទិវាថ្ងៃទី២ធ្នូខួបអនុស្សាវរីយ៍លើកទី៣៥ ដែលអញ្ជើញឆ្លងកាត់តាមដងផ្លូវជាតិលេខ៨លេខ១និងលេខ១១ ស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សារឿន ស្នងការនគរបាលខេត្តព្រៃវែងប្រធានអង្គប្រជុំ។
លោកវរសេនីយ៍ឯក ឌឹម យ៉ារ៉ុម ស្នងការរងបានអានពង្រៀងផែនការការពារនោះ ឲ្យដឹងថា ដើម្បីការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ចារាចរណ៍តាមដងផ្លូវ និងរបៀបរៀបរយបានល្អប្រសើរ ក្នុងការសម្ភោធស្តូបនិងអបអរសាទរទិវា ២ ធ្នូ ខួបអនុស្សាវរីយ៍លើកទី៣៥ដំណើរការ ដោយជោគជ័យជូនថ្នាក់ដឹកនាំជាតិអន្តិជាតិដែលអញ្ជើញក្នុងពិធីសម្ភោធនេះ ក្នុងនាមប្រធានគណៈកម្មការសន្តិសុខខេត្តព្រៃវែង លោកស្នើឲ្យកងកម្លាំងទាំងបីប្រភេទប្រមូលផ្តុំកម្លាំងប្រើប្រាស់ឲ្យអស់ពីលទ្ធភាពទទួលខុសត្រូវខ្ពស់ លើកិច្ចប្រតិបត្តិការការពារពង្រឹងស្មារតីំ ក្នុងការបំពេញភារកិច្ចការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ចារាចរណ៍តាមដងផ្លូវនិងក្នុងភូមិសាស្ត្រដែលខ្លយនទទួលខុសត្រូវដើម្បីកុំឲ្យពួកអមិត្តពួកវាឆ្លៀតឱកាសធ្វើសកម្មភាព បានត្រូវពង្រឹងរាល់ការប្រមូលព័ត៌មាននិងក្តាប់សភាពការណ៍គ្រប់ប្រភេទដូចជាភេរវកម្មនិងការតវ៉ានានា។ លោកបន្តថា រាល់សភាពការដែលកើតមានឡើងត្រូវរាយការណ៍ជូនថ្នាក់លើជាបន្ទាន់ ដើម្បីសុំគោលការណ៍លោកឧត្តមសេនីយ៍ស្នងការបានបន្ថែមទៀតថាចំពោះចរាចរណ៍នៅតាមដងផ្លូវត្រូវបើកចរាចរណ៍ជាធម្មតាតែត្រូវមានការប្រុងប្រយត្ន័ខ្ពស់ជាពិសេសនៅត្រង់ចំនុចផ្លូវបំបែកត្រូវមានសមត្ថកិច្ចឈរនៅទីនោះដើម្បីបញ្ជៀសការគ្រោះថ្នាក់ បើមានគ្រោះថ្នាក់ដោយប្រការណាមួយត្រូវដោះស្រាយនិងអន្តរាគមន៍ជាបន្ទាន់។
គណៈកម្មការសន្តិសុខខេត្តព្រៃវែងការពារតាមដងផ្លូវគឺចាប់ពីព្រំប្រទល់ស្រុកខ្សាច់កណ្តាលខេត្តកណ្តាលដល់ស្រុកពញាក្រែកខេត្តកំពង់ចាម និងចាប់ពីរង្វង់មូល ស្រុកស្វាយអន្ទរដល់ស្រុកអូរាំងឳ ខេត្តកំពង់ចាម តាមបណ្តោយផ្លូវជាតិលេខ៨និងលេខ១១ប្រើដប្រាស់កម្លាំងសរុបចំនួន៥២៤នាក់និងរថយន្តចំនួន១៥គ្រឿងនិងម៉ូតូធំ៥គ្រឿង៕
ដោយ៖អភិរក្ស