ភ្ញៀវទេសចរណ៍បរទេសមកកម្ពុជាតាមជើងហោះហើរមាន កំណើន២១ភាគរយក្នុងត្រីមាសទី១ដើមឆ្នាំនេះ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

        ភ្នំពេញ៖ យោងតាមទិន្នន័យពីអាកាសយានដ្ឋានកម្ពុជា នៅថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា អាកា
សយានដ្ឋានអន្តរជាតិទាំងពីររបស់កម្ពុជា បានទទួលនូវភ្ញៀវបរទេសចំនួន ៧០២.០៧០​នាក់   នៅក្នុង
រយៈពេលបីខែដើមឆ្នាំ២០១៣នេះ មានការកើនឡើងរហូតដល់២១ភាគរយ ពី​ចំនួន​ភ្ញៀវបរទេសចំនួន ៥៦៩.៧៧០នាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានឲ្យដឹងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣នេះ ថា ក្រុម​មន្រ្តី​បាន
ចាត់ទុកថា ការកើនឡើងនេះ ដោយសារតែមានការផ្សព្វផ្សាយពីវិស័យទេសចរណ៍ កាន់តែទូលំទូលា
យដល់បណ្តារប្រទេសនៅលើពិភពលោក មានជើងហោះហើរផ្ទាល់ជាច្រើន ជាមួយបណ្តាប្រទេសពី
សន្តិសុខល្អ និងស្ថេរភាពនយោបាយ នៅក្នុងប្រទេសកម្ពុជា  ថែម​ទាំង​ការងើបឡើងវិញ   នូវកំណើន
សេដ្ឋកិច្ចសកល។

ក្នុងអំឡុងរយៈពេលខែមករា-មីនាឆ្នាំនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានទទួល​ស្វាគមន៍ភ្ញៀវ
បរទេសចំនួន២៧៤.៨២០នាក់ មានការកើនឡើង១៣ភាគរយ ប្រៀបធៀប​ជាមួយរយៈដូចគ្នាកាលពី
ឆ្នាំមុន ខណៈពេលដែលអាកាសយានដ្ឋាន អន្តរជាតិសៀមរាប ទទួល​បានភ្ញៀវបរទេសចំនួន៤២៧.២
៥០នាក់ មានការកើនឡើង៣១ភាគរយ។

នាយកនៃនាយកដ្ឋានស្ថិតិរបស់ក្រសួងទេសចរណ៍កម្ពុជាលោក គង់ សុភារក្ស បានឲ្យដឹងថា ការកើន
ឡើងនេះ គឺដោយសារតែការផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់យើង  កាន់តែ​ធំ​ទូលាយកម្ពុជាការ
ងើបឡើងវិញនូវសេដ្ឋកិច្ចសាកល ស្ថេរភាពនយោបាយ និងសន្តិសុខ​ពេញ​លេញរបស់កម្ពុជា ។

លោកបានបន្តទៀតថា ភ្ញៀវទេសចរមកពី   ប្រទេសក្នុងតំបន់បានរួមចំណែកយ៉ាងធំ ចំពោះ​កំណើន​នៅក្នុងតួលេខនេះ។​ របាយការណ៍ភ្ញៀវទេសចរចុងក្រោយបានបង្ហាញថា កម្ពុជាបាន​ទទួលស្វាគម
ន៍ភ្ញៀវ​ទេសចរជនជាតិកូរ៉េខាងត្បូងមានចំនួន១២០.១០០នាក់ នៅ​ក្នុង​រយៈ​ពេល​ពីរខែដំបូងនៃឆ្នាំនេះ មានការកើនឡើង៩ភាគរយ  ដែលបានធ្វើឲ្យ   ភ្ញៀវទេចរកូរ៉េ​ខាងត្បូង ជាប្រភពទេសចរដ៏ធំបំផុតស
ម្រាប់កម្ពុជា។    ភ្ញៀវទេសចរវៀតណាម បានឡើងមកលំដាប់ទី២ ក្នុងចំនួនភ្ញៀវទេសចរ១១៣.៤២០
នាក់ ធ្លាក់២ភាគរយហើយភ្ញៀវទេសចរចិន   បានឈរក្នុង​លំដាប់ទី៣ ក្នុងចំនួនភ្ញៀវទេសចរ៩៥.៤៤០
នាក់ មានការកើនឡើង៥៣ភាគរយ។

គួរបញ្ជាក់ថា ភ្ញៀវទេសចរមកប្រទេសកម្ពុជាភាគច្រើនបានចំណាយពេលពេលវេលារបស់​ពួក​គេធ្វើ
ដំណើរទៅទស្សនាតំបន់បេតិកភណ្ឌពិភពលោក ប្រាសាទអង្គរវត្ត ដែលស្ថិត​នៅ​ភាគ​ពាយ័ព្យក្នុងខេត្ត
សៀមរាបដែលមានចំងាយប្រហែល៣១៥គីឡូម៉ែតពី​រាជធានី​ភ្នំពេញ ៕

សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​២ខែ​ដើម​ឆ្នាំ​២០១៤ ​ខេត្តព្រះសីហនុ​ ទទួល​បាន​ភ្ញៀវទេ​សចរណ៏​ជាង​៣៦ម៉ឺ​ននាក់​
ទេសចរណ៍ • កាលពី​ : 11 កន្លងទៅ • បើកមើល : [785]

ព្រះសីហនុ​៖ ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៤​នេះ ភ្ញៀវទេសចរ​ណ៏​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៣៦៤.៩៦៤​នាក់ មាន​ចំនួន​កើនឡើង​ជាង​ឆ្នាំ​២០១៣ កន្លងទៅ​១៩.០៩%​។ នេះ​បើតាម​ការអះអាង​របស់​លោក សេង ... អានបន្ត


​មូលដ្ឋានអាជីវកម្ម​ និង​សេវាកម្មប្រតិបត្តិករ​ទេសចរណ៍​ចំនួន៥៤៦​ទទួលបានជ័យ​លាភី​ស្នាដៃល្អ​
ទេសចរណ៍ • កាលពី​ : 11 កន្លងទៅ • បើកមើល : [737]

ភ្នំពេញៈ ការប្រឡងប្រណាំងរម្មណីយ៍ដ្ឋានស្អាត និងសេវាកម្មល្អប្រចាំឆ្នាំ២០១៣ កន្លងទៅនេះ មានមូលដ្ឋានអាជីវកម្ម និង​សេវាកម្មប្រតិបត្តិករទេសច​រណ៍ប្រមាណជាង៥៤០ ទទួលបានជ័យ​លាភី​ស្នាដៃល្អ ពីរាជរដ្ឋាភិបាល​​ក្នុងឱកាសប្រគល់​លិខិត​... អានបន្ត


​កម្ពុជា​ទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុង​កំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 11 កន្លងទៅ • បើកមើល : [772]

ភ្នំពេញៈ វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យកត់សំគាល់ និង​ទទួលបាន​សមិទ្ធ​ផល​​ធំៗ ហើយ​វិស័យ​ទេសចរណ៍​ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ​ក្នុង​ ការកសាង​សេដ្ឋ​កិច្ច សង្គម ដោយ​បាន​នាំមក​នូវ​ចំណូល​ជូន ជាតិ ផ្តល់​... អានបន្ត


កម្ពុជាទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុងកំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 11 កន្លងទៅ • បើកមើល : [724]

ភ្នំពេញៈ ​ថ្លែង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ទេសចរ​ឆ្នាំ​២០១២-២០១៣ និង​ទិស ដៅ​អនុវត្ត​បន្ត​ទេសចរ​កម្ពុជា ឆ្ពោះទៅ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥ និង​ការប្រកាស​លទ្ធ ផល​វាយ​តម្លៃ​ដំណាក់កាល​ដំបូង នៃ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០ ១៤... អានបន្ត


​កម្ពុជា​ទទួលចំណូល​បានជាង២,៥​ពាន់លាន​ដុល្លារពីវិស័យ​អេកូទេសចរណ៍នា​ឆ្នាំ​២០១៣​ កន្លងទៅ​
ទេសចរណ៍ • កាលពី​ : 11 កន្លងទៅ • បើកមើល : [711]

ភ្នំពេញៈ យោងតាម​របាយការណ៍បូកសរុបប្រាក់ពីវិស័យទេសចររ​បស់​ក្រសួងទេសចរណ៍​បង្ហាញ​ឱ្យ​ដឹង​ថាប្រទេស​​កម្ពុជា​​​ទ ទួលបាន​ប្រាក់​ចំណូល​សរុប​ប្រមាណ​២,៥ ពាន់​លាន​ដុល្លារពី​វិស័យអេកូ​ទេស​​ចរណ៍​ ហើយ​បាន​កើន​ឡើង​១៣,៦ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ២០១២ ដែលពេលនោះ​កម្ពុជា​ទទួល​​បាន​​ប្រាក់ចំណូល​ត្រឹមតែ​ជាង​២,​២ពាន់​លាន​ដុល្លារប៉ុណ្ណោះ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [940]


​សហវិនិយោគកម្ពុជា-ចិន ​កសាងតំបន់​ឧស្សាហកម្ម ​នៅលើ​ទឹក​ដី​ស្រុក​ស្នួល​

ភ្នំពេញ៖ ក្រុមហ៊ុនយូ ប៊ី អ៊ី ឌីវើឡុបមេន ខូលអិលធីឌី...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [495]


បើក​សម្ពោធ​គេហ​ទំ​ព័រ​ www.​saferoads.​org.kh​ ជា​ផ្លូវ​ការ​

គេហទំព័រអប់រំសុវត្តិភាពចរាចរណ៍ផ្លូវគោកដែលមាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [478]


រាជរដ្ឋភិបាលចាត់ទុកវិស័យអប់រំជាអាទិភាព​ចម្បងនៃការអភិវឌ្ឍន៍ជាតិ

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិសយ័អ...អានបន្ត

វិស័យអប់រំនៅកម្ពុជា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [453]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 187 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1076 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1131590​ នាក់